Lisa សមាជិកក្រុម BLACKPINK បានបង្ហាញខ្លួនជាលើកដំបូងជាមួយក្រុមរាំ Crazy Horse ដែលជាក្រុម Cabaret ដ៏ល្បីល្បាញប្រចាំទីក្រុងប៉ារីស ក៏ដូចជានៅលើពិភពលោក និងបានទាក់ទាញអ្នកទស្សនាជាច្រើនជាមួយនឹងការសម្តែងរបស់នាង។
ត្បិតថាគ្រាន់តែជាការបង្ហាញខ្លួនខ្លីៗ ៦ ដងក្នុងរយៈពេលប្រហែល ១០ នាទី ប៉ុន្តែ Lisa បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងចំណោមអ្នកទស្សនានៅ Crazy Horse ជាមួយនឹងការសម្តែងដ៏គួរឱ្យចងចាំ និងគួរឱ្យចាប់អារម្មណ៍។ បន្ទាប់ពីការសម្តែងបញ្ចប់ រូបថតរបស់ Lisa និងអ្នករាំមកពី Crazy Horse ក៏ត្រូវបានចែករំលែកនៅលើអ៊ីនធឺណិត និងទទួលបានការចាប់អារម្មណ៍ខ្លាំង។

ខណៈការសម្តែងរបស់នាងបានទាក់ទាញចំណាប់អារម្មណ៍ពីអ្នកគាំទ្រ និងអ្នកលេងបណ្ដាញសង្គមជុំវិញពិភពលោក អ្នកលេងអ៊ីនធឺណិតកូរ៉េជាច្រើនបានបញ្ចេញមតិផ្សេងៗពីគ្នាថា៖
“ខ្ញុំចូលក្នុងវិស័យ K-Pop យូរពេកហើយមែនទេ?”
“អរគុណ Lisa ខ្ញុំមិនដែលដឹងថាមានកម្មវិធីរាំស្រាតបែបនេះទេ”
“ឃើញរូបនេះធ្វើឱ្យខ្ញុំគិតដល់រឿងជាច្រើន”
“អ្នករាំគ្រប់គ្នាសុទ្ធតែដោះអាវ ហើយយកដៃបិទបាំងដើមទ្រូងរបស់ពួកគេ ខណៈដែល Lisa នៅកណ្ដាល ស្លៀកពាក់ជិត មើលទៅកំប្លែង តែដូចមិនកំប្លែង…”
“មើលទៅ Lisa គ្រាន់តែចូលចិត្តកម្មវិធីនៅទីនេះ មិនមានហេតុផលផ្សេងទៀតទេ”
“នាងធ្វើឱ្យខូចរូបភាពដែល YG ព្យាយាមបង្កើតសម្រាប់នាងហើយ”
“ខ្ញុំផ្ទាល់មិនចូលចិត្តការសម្ដែងរបស់ Lisa បែបនេះទេ។ មិនថាខ្ញុំយល់យ៉ាងណាទេ ប៉ុន្តែប្រសិនបើយើងពិចារណាថាហេតុអ្វីបានជា Lisa ចង់សម្តែងនៅទីនេះ ប្រហែលជាដោយសារនាងមានអារម្មណ៍ថាវាសប្បាយ’”
“នាងប្រហែលមិនមែនធ្វើដើម្បីលុយអ្វីទេ នាងប្រហែលគ្រាន់តែធ្វើដើម្បីសប្បាយ” ៕
























Account
Security
Favourite Content