តារាកូរ៉េ ៤ រូបជាប់ឈ្មោះជាតួចិត្តអាក្រក់ទាំងក្នុងរឿង និងក្នុងជីវិតពិត ក្រោយធ្លាយរឿងអាស្រូវ

សម្ដែងជាតួអង្គចិត្ដអាក្រក់ពិសពុល ពិតណាស់តារាសម្ដែងកូរ៉េមួយចំនួន ត្រូវបានមហាជនជាច្រើនសរសើរមិនដាច់ពីមាត់ ព្រោះសម្ដែងសមពេកស្ទើរបែងចែកមិនដាច់ថាជាការសម្ដែង។ ប៉ុន្ដែក្នុងចំណោមនោះមានតារាសម្ដែងចំនួន ៤ នាក់ត្រូវ មហាជនប្រៀបប្រដូច ដូចតួអង្គខ្លួនសម្ដែងក្រោយធ្លាយរឿងអាស្រូវ។

១.Song HaYoon

តារាស្រី Song HaYoon ទទួលបានការចាប់អារម្មណ៍ខ្លាំង ក្រោយសម្ដែងក្នុងរឿងភាគ “Marry My Husband”។ សម្ដែងជាតួអង្គចិត្ដអាក្រក់ឈ្នានីសអ្នកដទៃ តារាស្រី  Song HaYoon ត្រូវបានគេសរសើរមិនដាច់ពីមាត់ ដោយថ្វីដៃសម្ដែងរបស់នាងពិតជាលេចធ្លោ។ រូបនាងចាប់ផ្ដើមទទួលបានការគាំទ្រយ៉ាងខ្លាំងផងដែរ។ តែក្រោយមក នៅដើមខែ មេសា ឆ្នាំ ២០២៤ ប្រភពព័ត៌មាន JTBC បានទម្លាយឲ្យដឹងថា តារាស្រីរូបនេះជាប់ពាក់ព័ន្ធរឿងធ្វើបាបមិត្ដរួមសាលា កាលនៅរៀនវិទ្យាល័យ និងត្រូវគេបណ្ដេញចេញពីសាលាថែមទឿត។ នាងត្រូវបានរាយការណ៍ថា ជាបងធំក្នុងសាលា និងធ្លាប់ទះកំផ្លៀងមិត្ដរួមសាលារហូតដល់ ៩០ នាទី។ រឿងនេះពិតជាធ្វើឲ្យមនុស្សជាច្រើនហាក់មានការភ្ញាក់ផ្អើល។ ដើមឡើយ ផលិតកម្មគ្រប់គ្រងតារាស្រីរូបនេះបានចេញមុខបដិសេដ ប៉ុន្ដែក្រោយមកក៏បានទទួលស្គាល់ថា វាជាការពិតដែលនាងត្រូវបានផ្លាស់ប្ដូរសាលា ដោយសារបញ្ហាក្នុងសាលា តែនាងមិនបានទះកំផ្លៀងអ្នកដទៃអស់រយៈពេល ៩០ នាទីដូចបានចោទប្រកាន់នោះទេ។

២.Kim Hieora

សម្ដែងជាតួអង្គ Bully អ្នកដទៃ ក្នុងរឿង “The Glory” តារាស្រី Kim Hieora ពិតជាទទួលបានការចាប់អារម្មណ៍ខ្លាំង។ ការសម្ដែងដ៏ប៉ិនប្រសប់ បើទោះជាមិនមែនជាតួអង្គឯក តែ Kim Hieora ទទួលភាពល្បីល្បាញមិនធម្មតា ក្រោយរឿងចាក់ផ្សាយ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ រូបនាងក៏ជាប់ពាក់ព័ន្ធរឿងអាស្រូវ Bully អ្នកដទៃក្នុងជីវិតពិត។ រូបនាងត្រូវបានគេចោទប្រកាន់ ថាធ្លាប់ស្ថិតក្នុងក្រុមបងធំ កាលនៅរៀនវិទ្យាល័យ និងចូលរួមសកម្មភាពដូចជាជំរិតទារប្រាក់ អ្នកក្នុងសាលា ព្រមទាំងធ្វើបាបអ្នកដទៃ។ តែទោះជាយ៉ាងណាមិនមានភស្ដុតាងច្បាស់លាស់ ១០០ ភាគរយ ឡើយថានាងពិតជាបានធ្វើរឿងទាំងអស់នោះពិតមែន ខណៈបច្ចុប្បន្ននៅតែមិនទាន់មានការបញ្ជាក់ណាមួយទាក់ទងរឿង Bully នេះ។ ស្របពេលមតិមួយចំនួននៅតែលើកឡើងថា មិនខុសពីក្នុងរឿង នាងក៏ជាបុគ្គលម្នាក់ដែលធ្វើបាបអ្នកដទៃ។

៣.Han SoHee

តារាស្រី Han SoHee ចាប់ផ្ដើមទទួលបានការចាប់អារម្មណ៍ ក្រោយបង្ហាញខ្លួនក្នុងរឿង “The World of The Married”។ ជាបន្ដបន្ទាប់នាងបង្ហាញមុខក្នុងរឿងល្បីៗ ជាច្រើន ភាពល្បីល្បាញនាងកាន់តែឡើងស្រឺតៗ និងក្លាយជាតារាស្រីកូរ៉េមានតម្លៃខ្លួនខ្ពស់ម្នាក់។ ជីវិតសិល្បៈនាងចាប់ផ្ដើមត្រូវបានគេរិះគន់ ដោយសារនាងជាប់ជំពាក់រឿងអាស្រូវស្នេហាជាមួយតារាប្រុស Ryu JunYeol។ រូបនាងចាប់ផ្ដើមត្រូវបានគេលើកឡើងថា មិនខុសពីតួអង្គខ្លួនសម្ដែង ជាជនជ្រៀតជ្រែកស្នេហាអ្នកដទៃ។ បើទោះជាគ្មានភស្ដុតាងច្បាស់លាស់ ខណៈរូបនាងបានលើកឡើងថាខ្លួនបានសេពគប់ជាមួយតារាប្រុស Ryu JunYeol ក្រោយលោកបែកគ្នាជាមួយអតីតមិត្ដស្រី តែមតិរិះគន់រូបនាងនៅតែមានជាហូរហែរ។

៤.Jisoo

តារាសម្ដែងប្រុស Jisoo ចាប់ផ្ដើមមានភាពល្បីល្បាញ បន្ទាប់ពីសម្ដែងក្នុងរឿង “Scarlet Heart” និង “Strong Woman Do Bong Soon”។ លោកបានបង្ហាញថ្វីដៃសម្ដែងយ៉ាងល្អជាតួអង្គចិត្ដអាក្រក់ក្នុងរឿង “Bad Guys: Vile City”។ តែអាជីពសិល្បៈដែលលោកខំសាងមករាប់ឆ្នាំក៏ត្រូវរង្គោះរង្គើក្នុងឆ្នាំ ២០២១ ដោយសារលោកត្រូវបានគេចោទប្រកាន់ថា ជាមនុស្សមិនល្អធ្លាប់ធ្វើបាបអ្នកដទៃកាលនៅរៀន។ លោកត្រូវបានគេលើកឡើងថា ជាមនុស្សប្រើអំពើហិង្សា វាយធ្វើបាបមិត្ដរួមថ្នាក់ ព្រមទាំងស្ដោះទឹកមាត់ដាក់អ្នកដទៃទៀត។ រឿងរ៉ាវនេះធ្វើឲ្យលោកបាត់មុខពីសិល្បៈ និងត្រូវផលិតកម្មផ្ដាច់កុងត្រា។ កន្លងអស់ជាច្រើនឆ្នាំ អ្នកដែលត្រូវលោកធ្វើបាបបានទម្លាយឲ្យសារព័ត៌មានដឹងថា លោកបានជួបតារាប្រុស Jisoo និងផ្សះផ្សារ គ្នារួចហើយ។ បច្ចុប្បន្ន តារាប្រុស Jisoo នៅតែមិនទាន់លេចមុខក្នុងរឿងភាគណាឡើយ តែលោកបានបង្ហោះរូបក្នុងបណ្ដាញសង្គមទំនងជាតម្រុយចង់ជ្រៀតចូលមកសិល្បៈវិញ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ