តារាសម្តែងស្រីឆ្នើមលំដាប់ប្រទេស កញ្ញា ស៊ីន យូប៊ីន និងប្អូនស្រី ស៊ីន ជេននី បានធ្វើដំណើរចាកចេញពីកម្ពុជាឆ្ពោះទៅប្រទេសបារាំងហើយ ដើម្បីត្រៀមចូលរួមដើរកម្រាលព្រំក្រហមលើកទី៧៧ នៃកម្មវិធី Canes Film Festival 2024។ នេះបើយោងតាមការដាក់ story របស់ ជេននី កាលពីថ្ងៃ ១៥ ខែឧសភា ឆ្នាំ ២០២៤។


ហ្វេនៗមិនខកបំណងទេ ស៊ីន យូប៊ីន បានបង្ហោះរូបថតប៉ុន្មានសន្លឹកលើទំព័រហ្វេសប៊ុកផ្លូវការ បង្ហាញអំពីផ្នែកខ្លះនៃឈុតសម្លៀកបំពាក់ ដែលត្រៀមគ្រងដើរកម្រាលព្រំក្រហម Canes Film Festival 2024 នាប៉ុន្មានថ្ងៃខាងមុខនេះ។
គួរឱ្យចាប់អារម្មណ៍ខ្លាំងណាស់ ម្ចាស់ពានតារាសម្តែងស្រីដ៏មានប្រជាប្រិយភាពរូបនេះ បានលើកយកទម្រង់របាំបុរាណខ្មែរបង្ហាញពីការដាំ ដុះ ស្លឹកខ្ចី ស្លឹក ចេញផ្កា ផ្លែ ផ្លែទុំ ផ្លែជ្រុះ ដែលជាដំណើរវិវត្តនៃកាយវិការរបាំបុរាណរបស់ខ្មែរ ឌិនផ្ទាល់ដោយដៃលើឈុតសម្លៀកបំពាក់ រំលេចឱ្យឃើញនូវអស្ចារ្យ និងភាពរស់រវើកនៃទម្រង់សិល្បៈរបស់ខ្មែរ។






តាមដែលដឹងមក ស៊ីន យូប៊ីន ក៏មានត្រៀមឈុតសម្លៀកបំពាក់ផ្សេងៗសម្រាប់ដើរកម្រាលព្រំក្រហមឆ្នាំនេះ។ កុំភ្លេចរង់ចាំអ៊ុតមើលទាំងអស់គ្នា!























Account
Security
Favourite Content