ZEROBASEONE បំបែកកំណត់ត្រាលក់អាល់ប៊ុមបានខ្ទង់លាន ៣ អាល់ប៊ុមជាប់គ្នា

ក្រុមចម្រៀង  ZEROBASEONE ដែលត្រូវបានគេចាត់ទុកថាជាកំពូលក្រុមខេប៉ុបជំនាន់ទី៥ បានបន្តបង្ហាញភាពជោគជ័យរបស់ខ្លួន ដោយអាចលក់អាល់ប៊ុមចម្រៀងបានខ្ទង់លានបន្ទះចំនួន ៣ អាល់ប៊ុមជាប់គ្នា។

ថ្មីៗនេះក្រុមចម្រៀង ZEROBASEONE បានធ្វើការវិលត្រលប់មកឆាកតន្ត្រីវិញជាមួយនឹង mini album ថ្មីមានចំណងជើងថា “You have me at HELLO” និងបទចម្រៀង “Feel the POP” ។

គិតត្រឹមថ្ងៃទី១៥ ខែឧសភា ទាំង mini album និងបទចម្រៀងនាំមុខប្រចាំអាល់ប៊ុមថ្មីនេះបានឡើងដល់ចំណាត់ថ្នាក់កំពូលលើតារាង iTunes នៅក្នុងប្រទេសផ្សេងៗជុំវិញពិភពលោក។ ក្នុងនោះ អាល់ប៊ុម “You have me at HELLO” បានជាប់ចំណាត់ថ្នាក់លេខ ១ នៅលើតារាង iTunes Top Albums យ៉ាងហោច ២២ ប្រទេសនិងតំបន់រួមមានដូចជា សិង្ហបុរី តៃវ៉ាន់ ឥណ្ឌូនេស៊ី តួកគី ប្រេស៊ីល ហុងកុង ម៉ាឡេស៊ី ថៃ វៀតណាម ម៉ិកស៊ិក ឈីលី និងអេស្ប៉ាញជាដើម។

ទន្ទឹមនឹងនេះបទ “Feel the POP” បានឡើងដល់លេខ ១ នៅលើតារាង iTunes Top Songs នៅយ៉ាងហោច ១២ ប្រទេសរួមមាន សិង្ហបុរី ប៉េរូ កម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី នេប៉ាល់ អារ៉ាប៊ីសាអូឌីត កាតា ឈីលី និងអេក្វាឌ័រជាដើម។

កាន់តែអស្ចារ្យថែមទៀតគឺ អាល់ប៊ុម “You have me at HELLO” នេះបានក្លាយជាអាល់ប៊ុមទី ៣ របស់ ZB1 ដែលអាចលក់បានលើស ១ លានច្បាប់ចម្លងនៅថ្ងៃដំបូងបើផ្អែកតាមការបញ្ជាក់របស់គេហទំព័រ Hanteo Chart។

គួរបញ្ជាក់ថា ក្រុម ZEROBASEONE គឺជាក្រុមចម្រៀងដែលត្រូវបានបង្កើតឡើងតាមរយៈកម្មវិធីប្រកួតតារាខេប៉ុប “Boys Planet” របស់ទូរទស្សន៍ Mnet និងបានបង្ហាញខ្លួនផ្លូវការជាមួយអាល់ប៊ុមដំបូងនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣។ ក្រុមរបស់ពួកគេមានសមាជិកសរុប ៩​នាក់ រួមមាន Jiwoong, Zhang Hao, Hanbin, Matthew, Taerae, Ricky, Gyuvin, Gunwook និង Yujin ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កូនខ្មែរកាត់រុស្ស៊ី ឌៀប សុហ្វៀរ៉ា សិល្បករស្រករក្រោយ កំពុងត្រូវប៉ាន់ការងារសិល្បៈ

ប្រិយមិត្តអ្នកនិយមតាមដានរឿងរ៉ាវសិល្បៈពិតជាបានស្គាល់ កូនខ្មែរកាត់រុស្ស៊ី យុវតី ឌៀប សុហ្វៀរ៉ា ដែលនាងជាសិល្បករ​ស្រករក្រោយម្នាក់ កំពុងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង​ក្រោយឈ្នះ

មកស្គាល់បុរសនៅពីក្រោយ ការបង្កើតតុក្កតាចម្លែក Labubu ដែលកំពុងពេញនិយម

ប្រិយមិត្ដជាច្រើនប្រហែលជាបានឃើញតុក្កតាបិសាចចម្លែកមួយប្រភេទ ដែលកំពុងពេញនិយមលើបណ្ដាញសង្គមមានឈ្មោះថា Labubu។ Labubu ជាតួអង្គតុក្កតាមួយ​បង្កើត​ឡើងដោយ

សិក្ខាសាលាផលិតវីដេអូកុមារលើកទី១ របស់ SEAVFC ២០២៤ បញ្ចប់ដោយក្ដីរីករាយពីឪពុកម្ដាយ

កាលពីថ្ងៃទី១៦ ខែមិថុនាកន្លងទៅនេះ «មហោស្រពភាពយន្តវីដេអូសម្រាប់កុមារអាស៊ីអាគ្នយ៍» (Southeast Asia Video Festival for Children - SEAVFC) បានរៀបចំ

សន្ទុះគាំទ្រខ្លាំង! ភាពយន្តខ្មែររឿង «​បណ្ដាសានាងរាត្រី» រកចំណូលបានច្រើនបំផុតនៅតៃវ៉ាន់

សន្ទុះ​នៃ​ការ​គាំទ្រ​​ភាពយន្ត​ខ្មែរ​រឿង​ «​​បណ្ដាសា​នាង​រាត្រី​» បាន​បំបែក​កំណត់​ត្រា​ប្រវត្តិសាស្ត្រ​ក្នុង​ប្រទេស​តៃវ៉ាន់ ​​ក្លាយជាភាពយន្តដែល​រក​ចំណូល​បាន​ច្រើន​បំផុត​ពី​ការ​លក់​សំបុត្រ​ចូល​

Stray Kids ត្រៀមវាយលុកតារាងតន្ត្រីកូរ៉េ និងពិភពលោកជាមួយអាល់ប៊ុមទី៩

កាលពីថ្ងៃ១៩ ខែមិថុនា ផលិតកម្ម JYP Entertainment បានប្រកាសឱ្យដឹងថា អាល់ប៊ុមទី៩ របស់ក្រុម Stray Kids មានចំណងជើងថា "ATE" ដោយនឹងបង្ហាញពីថាមពលរីករាយរបស់

សុភាពនារីមាន ៣ ចំណុចនេះ អាចដាក់ពាក្យចូលប្រកួតកម្មវិធី Miss Cambodia 2024 បានហើយ!

ស្របពេលដែលកម្មវិធីប្រកួត Miss Cambodia 2024 នៅបន្តបើកទទួលពាក្យជ្រើសរើសបេក្ខនារី រហូតដល់ចុងខែកក្កដា ឆ្នាំ ២០២៤ សំណាង អេលីណា Miss International Cambodia

ទម្លាយគម្រោងបន្តរបស់សមាជិក BLACKPINK ក្រោយរកទ្រនំបានរៀងៗខ្លួន

បន្ទាប់ពីចែកផ្លូវគ្នាដើម្បីផ្ដោតលើការងារទោលរៀងៗខ្លួនជាង១ឆ្នាំ នៅពេលនេះមានសេចក្ដីរាយការណ៍ថាសមាជិកទាំង ៤ របស់ក្រុម BLACKPINK មានគម្រោងជួបជុំគ្នាម្តងទៀតសម្រាប់

គូស្នេហ៍ យ៉ាងគួ សៀវឡុងនី កំពុងត្រូវសង្ស័យដើរដល់ផ្លូវបញ្ចប់ ក្រោយរៀបការ ៨ ឆ្នាំ

កាលពីឆ្នាំ ២០១៤ រឿងភាគល្បី The Romance Of The Condor Heroes បានធ្វើឲ្យតារាសម្ដែងប្រុសចិន Chen Xiao និងតារាស្រី Michelle Chen ដែលជាតួឯក បានលង់ស្រឡាញ់គ្នា និងចាប់ដៃគ្នាចូលរោងមង្គលសាងគ្រួសារយ៉ាងមានសុភមង្គល។

បាត់មួយរយៈ ពេលនេះ Kara ប្រកាសត្រលប់មកឆាកតន្ត្រីវិញនៅខែក្រោយ

ក្រុមចម្រៀងស្រីខេប៉ុបជំនាន់ទី២ដ៏ល្បីល្បាញ Kara បានប្រកាសត្រលប់មកឆាកតន្ត្រីវិញក្នុងខែកក្កដា ដែលជាការ Comeback លើកដំបូងក្នុងរយៈពេលមួយឆ្នាំ និងប្រាំបីខែ

Fan Page ទទូចឱ្យ ឈុំ ចាន់ដារ៉ា ចូលប្រកួត Miss Cambodia 2024 ក្រោយខកឱកាសទៅប្រកួតនៅប៉ូឡូញ

បវរកញ្ញារូបស្រស់ ឈុំ ចាន់ដារ៉ា បានខកខានឱកាសតំណាងកម្ពុជាទៅប្រកួតកម្មវិធី Miss Supranational 2024 នៅប្រទេសប៉ូឡូញ បាត់ទៅហើយ ធ្វើឱ្យហ្វេនៗ និងអ្នកនិយមគាំទ្រ

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *