Jungkook ជាប់ក្នុងបញ្ជីបុគ្គលល្បីបំផុតទាំង ២៥ រួមជាមួយបុគ្គលល្បីៗ និងមានអំណាចលំដាប់ពិភពលោក

Jungkook បង្ហាញពីឥទ្ធិពលជាតារាលំដាប់សកលម្តងទៀត ដោយទទួលបានចំណាត់ថ្នាក់លេខ ១៨ ក្នុងបញ្ជីឈ្មោះ “បុគ្គលល្បីល្បាញបំផុតទាំង ២៥ នាក់ក្នុងលោក”​​ រួមជាមួយបុគ្គលល្បីៗ និងមានអំណាច ដូចជា Vladimir Putin, Cristiano Ronaldo និង Elon Musk។

យោងតាមការធ្វើបច្ចុប្បន្នភាពចុងក្រោយរបស់គេហទំព័រ World Famous Things នៅក្នុងខែកុម្ភៈនេះ បានឱ្យដឹងថា Jungkook បានឈរនៅលេខរៀងទី ១៨ ក្លាយជាសិល្បករខេប៉ុបតែម្នាក់គត់ដែលមានឈ្មោះក្នុងបញ្ជី “បុគ្គលល្បីល្បាញបំផុតទាំង ២៥ នាក់ក្នុងលោក”។

គេហទំព័រខាងលើបានពណ៌នាពី Jungkook ថាជា តារាចម្រើនដ៏មានប្រជាប្រិយភាព និងមានឥទ្ធិពលបំផុតក្នុងលោក ដោយបញ្ជាក់ថា តារាប្រុសវ័យ ២៨ឆ្នាំរូបនេះល្បីល្បាញបំផុតក្នុងនាមជាអ្នកចម្រៀងនាំមុខនៃក្រុមខេប៉ុបលំដាប់ពិភពលោក BTS។

ប្រភពដដែលក៏បានលើកឡើងពីភាពជោគជ័យក្នុងនាមជាសិល្បករទោលផងដែរថា៖ “Jungkook ក្នុងនាមជាសិល្បករទោល ក៏ទទួលបានជោគជ័យខ្លាំងដែរ។ បទចម្រៀងទោលដូចជា Seven, 3D និង Standing Next to You បានជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងតារាងចម្រៀងអន្តរជាតិ និងមានអ្នកស្ដាប់រាប់ពាន់លានដង។ ស្នាដៃទាំងនេះបានបង្ហាញថា Jungkook មិនត្រឹមតែជាសមាជិកក្រុមម្នាក់ទេ ប៉ុន្តែថែមទាំងជាសិល្បករឯករាជ្យដ៏ខ្លាំងក្លាដែលមានអ្នកគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់ជុំវិញពិភពលោក”។​

World Famous Things បានលើកឡើងទៀតថា៖ “Jungkook នឹងក្លាយជាសិល្បករវ័យក្មេងម្នាក់ ក្នុងចំណោមសិល្បករដែលល្បីល្បាញ និងទទួលបានការកោតសរសើរបំផុតក្នុងលោកនៅឆ្នាំ ២០២៦ នេះ ហើយក៏នឹងក្លាយជាកម្លាំងចិត្តដល់អ្នកគាំទ្រតាមរយៈតន្ត្រី ទេពកោសល្យ និងការលះបង់របស់លោកផងដែរ”។

គួរឱ្យដឹងដូចគ្នាថា បន្ថែមពីសមាជិក BTS រូបនេះ នៅក្នុងបញ្ជីខាងលើ ក៏មានវត្តមានបុគ្គលល្បីៗបំផុតក្នុងវិស័យកីឡា តន្ត្រី ធុរកិច្ច និងនយោបាយផងដែរ រួមមាន Cristiano Ronaldo, Lionel Messi, Elon Musk, Donald Trump, Vladimir Putin, Taylor Swift, Beyonce, Justin Bieber, Ariana Grande, Mark Zuckerberg ក៏ដូចជាបងប្អូនស្រីពីគ្រួសារ Kardashian គឺ Kylie Jenner, Khloé Kardashian និង Kim Kardashian ជាដើម។

កន្លងមក Jungkook ក៏ធ្លាប់មានវត្តមានក្នុងបញ្ជីនិមិត្តរូបសកល (Global Icons) ចំនួន ១៥ រូបរបស់ AOL ផងដែរ ដោយក្នុងនោះ លោកគឺជាសិល្បករប្រុសម្នាក់ក្នុងចំណោមសិល្បករប្រុសតែ ២ រូបប៉ុណ្ណោះ គឺ Justin Bieber ដែលមានឈ្មោះក្នុងបញ្ជីនេះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *