ទម្លាយរឿងអស្ចារ្យរបស់ Jungkook និង Team ​កូនពៅ​ទាំងអស់របស់ HYBE Labels

ក្នុងនាមជាសមាជិកក្មេងជាងគេក្នុងក្រុម Jung Kook, Dino, Huening Kai, Eun Chae និង Hyein ត្រូវបានអ្នកគាំទ្រ​ជាច្រើនទទួលស្គាល់ថាមានមន្តស្នេហ៍ខ្លាំង ព្រម​ជាមួយទេពកោសល្យចម្រុះរបស់ពួកគេ។

Jung Kook (BTS)៖ មានរហស្សនាមជា “Golden maknae” ឬសមាជិកពៅមាសរបស់ BTS, Jung Kook មិនត្រឹមតែត្រូវបានមហាជនក្នុងស្រុក និងអន្តរជាតិទទួលស្គាល់ថាមានទេពកោសល្យពូកែប៉ុណ្ណោះទេ ប៉ុន្តែនៅក្នុងបទសម្ភាសន៍មួយ លោក Son Seung Deuk ដែលជានាយកច្នៃប្រឌិតជាន់ខ្ពស់ និងជាអ្នកបង្កើតក្បាច់រាំរបស់ Big Hit ក៏បានសរសើរទេពកោសល្យ និងភាពស្វាហាប់របស់ Jung Kook ដែរ។

លោកបាននិយាយថាសមាជិក BTS សុទ្ធតែមានទេពកោសល្យ ប៉ុន្តែ Jungkook គឺជាសមាជិកលេចធ្លោជាងគេ។ ជាមួយគ្នានេះ លោកក៏បានបញ្ជាក់ដែរថា តារាប្រុសកើតឆ្នាំ ១៩៩៧ រូបនេះគឺជាគំរូដ៏សំខាន់របស់ Idol ដែលមិនត្រឹមតែមានអត្តចរិតល្អ តែថែមទាំងមានទេពកោសល្យគ្រប់ជ្រុងជ្រោយក្នុងវិស័យ Kpop ផងដែរ។

ថ្មីៗនេះ ទស្សនាវដ្ដីដ៏ល្បីល្បាញរបស់អាមេរិក – Rolling Stone បានប្រកាសបញ្ជីឈ្មោះអ្នកចម្រៀងដ៏អស្ចារ្យបំផុតទាំង ២០០ នាក់​ក្នុងប្រវត្តិសាស្ត្រ ហើយ​ក្នុង​នោះ Jungkook គឺជាតារាប្រុសកូរ៉េតែម្នាក់គត់ដែលបានជាប់ក្នុងតារាង ដោយស្ថិតនៅចំណាត់ថ្នាក់លេខ ១៩១ វ៉ាដាច់ Billie Eilish ដែលនៅលេខ ១៩៨។ Rolling Stone បានបញ្ចេញមតិថា “Jung Kook គឺជាសមាជិកវ័យក្មេងដែលមានទេពកោសល្យពហុជំនាញពី BTS ។ លោកជាសិល្បករ​ដ៏​អស្ចារ្យ​ម្នាក់​ដែល​មាន​សមត្ថភាព​និពន្ធ​បទ​ចម្រៀង​គួរ​ឱ្យ​ចាប់​អារម្មណ៍ និងត្រូវ​គេ​ស្គាល់​សម្រាប់អត្តចរិតខិត​ខំ​ប្រឹង​ប្រែង និងសុភាពរាបសា”។

នៅអាយុ ២៥ ឆ្នាំ Jungkook ទទួលបានសមិទ្ធិផលដ៏អស្ចារ្យ ដែលបានជួយឱ្យរូបគេត្រូវបានទទួលស្គាល់ថាជាអ្នកមានទេពកោសល្យវ័យក្មេងដ៏កម្រនៅក្នុងវិស័យសិល្បៈពិភពលោក។

Dino (Seventeen)៖ ដោយសារសមត្ថភាពដ៏ទូលំទូលាយរបស់ខ្លួន សមាជិកកូនពៅរបស់ Seventeen, Dino ត្រូវបានគេស្គាល់ថាជាអនាគតនៃវិស័យចម្រៀងប៉ុបកូរ៉េឬ “The Future of Kpop” ។ ល្បីល្បាញក្នុងនាមជាក្រុមចម្រៀងដែលផលិតបទដោយខ្លួនឯង សមាជិក Seventeen បានចូលរួមក្នុងការនិពន្ធ ផលិតបទភ្លេង ក៏ដូចជាក្បាច់រាំផងដែរ។ នៅក្នុងនោះ Dino បានបង្ហាញពីភាពប៉ិនប្រសប់របស់គេក្នុងនាមជាអ្នកនិពន្ធបទភ្លេងសម្រាប់បទចម្រៀងជាច្រើនរបស់ក្រុម។

មិន​ត្រឹម​តែ​ពូកែ​រាំ រ៉េប និង​ច្រៀង​ តែសមាជិក​កូនពៅរបស់ HYBE Labels មួយរូបនេះក៏​ត្រូវ​បាន​គេ​សរសើរ​យ៉ាង​ខ្លាំង​ចំពោះសម្រស់ដ៏​មន្ត​ស្នេហ៍​របស់​គេ។ តារាប្រុសកើតឆ្នាំ ១៩៩៩ រូបនេះគឺជាសមាជិកម្នាក់ក្នុងចំណោមសមាជិក Seventeen មួយចំនួនដែលលេចធ្លោនៅក្នុងវិស័យម៉ូដ និងការផ្សាយពាណិជ្ជកម្ម។ ដោយ​មាន​រូបរាង​គួរ​ឱ្យ​ចាប់​អារម្មណ៍ Dino បាន​ក្លាយ​ជា​អ្នកតំណាងរបស់​ម៉ាក​យីហោ​ជា​ច្រើន​ក្នុង​ឧស្សាហកម្ម​សម្រស់។

Huening Kai (TXT)៖ សមាជិកក្មេងជាងគេរបស់ TXT គឺជាតារាមានឈាមជ័របរទេសដំបូងគេរបស់ Big Hit Entertainment ។ ក្រៅ​ពី​សម្រស់​កូនកាត់​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍ Huening Kai ក៏​មាន​សមត្ថភាព​លេង​ឧបករណ៍​ភ្លេងផង​ដែរ។ ជាមួយរហស្សនាមថា “អ្នកលេងភ្លេងអច្ឆរិយៈ” រូបគេចេះលេងទាំងស្គរ ហ្គីតា ព្យាណូ និងខ្លុយយ៉ាងប៉ិនប្រសប់តាំងពីក្មេង។

លើស​ពី​នេះ​ទៅ​ទៀត តារា​ប្រុស​​កើត​​ឆ្នាំ ២០០២ រូបនេះអាចប្រើប្រាស់និយាយ ៤ភាសាយ៉ាង​ស្ទាត់​ជំនាញ​រួម​មាន កូរ៉េ ចិន ព័រទុយហ្គាល់ និង​អង់គ្លេស។ ដូច្នេះហើយ គេតែងតែទទួលតួនាទីជា “អ្នកនាំពាក្យ” សម្រាប់ TXT គ្រប់ពេលដែលក្រុមមានកម្មវិធីនៅក្រៅប្រទេស។

មិន​តែប៉ុណ្ណោះ Huening Kai ក៏​ត្រូវ​បានទទួលស្គាល់ផងដែរ​សម្រាប់​សមត្ថភាព​និពន្ធ និង​ផលិត​ចម្រៀង។ សមាជិកក្មេងជាងគេរបស់ TXT ត្រូវបានចុះឈ្មោះនៅលើគេហទំព័រសមាគមរក្សាសិទ្ធិតន្ត្រីកូរ៉េ (KOMCA) ជាមួយនឹងបទចម្រៀង ” Roller Coaster” ដែលជាបទក្នុងអាល់ប៊ុម “The Dream Chapter: Magic” របស់ TXT។ អ្វីដែលគួរឱ្យ​កត់សម្គាល់គឺនៅពេលនោះ រូបគេមានអាយុត្រឹមតែ ១៧ ឆ្នាំ ហើយទើបបង្ហាញខ្លួនជាមួយ TXT បាន ៩ខែប៉ុណ្ណោះ។

Eun Chae (LeSserafim)៖ ថ្វីត្បិតតែមានអាយុត្រឹម ១៧ ឆ្នាំក៏ដោយ ប៉ុន្តែ Eun Chae ត្រូវបានគេវាយតម្លៃថាជាតារា Kpop ជំនាន់ថ្មីដ៏មានទេពកោសល្យខ្លាំងមួយរូប។ Eun Chae ធ្លាប់ចូលរួមក្លឹប Def Dance Skool ជិតពីរឆ្នាំ ដូច្នេះហើយនាងបានដើរតួជាអ្នករាំសំខាន់របស់ក្រុម។

យោងតាម ​​Naver តារាស្រីកើតឆ្នាំ ២០០៦រូបនេះបានឆ្លងផុតវគ្គជ្រើសរើសរបស់ក្រុមហ៊ុនធំៗទាំងពីរគឺ JYP Entertainment និង Pledis Entertainment ។ យ៉ាង​ណា​មិញ នៅ​ទី​បំផុត​នាង​បាន​ជ្រើស​រើស​ចូល​រួម​ជាមួយ Source Music ហើយបន្ទាប់​ពី​ធ្វើ​ជា​អ្នក​ហ្វឹកហាត់​បាន​មួយ​ឆ្នាំ Eun Chae ក៏បាន​បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ​ក្នុង​ក្រុម​ចម្រៀង​ស្រីដំបូងរបស់ HYBE គឺ LeSserafim។

មិន​ត្រឹម​តែ​មាន​សមត្ថភាព​រាំ​ដ៏​ពូកែ​ ប៉ុន្តែ Eun Chae ក៏​ត្រូវ​បាន​គេ​កោតសរសើរ​ខ្លាំង​ចំពោះទឹក​ដម​សំឡេង និង​ការ​សម្ដែង​របស់​នាង។ ជាការកត់សម្គាល់ នៅក្នុងការវិលត្រលប់ចុងក្រោយរបស់ក្រុមជាមួយនឹងបទចម្រៀង “Anti-fragile” Eun Chae ចាប់ផ្តើមទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជន។ រូបរាងដ៏គួរឱ្យស្រឡាញ់ បុគ្គលិកលក្ខណៈសប្បាយៗ ភាពឆ្លាតវៃ ភាពស្លូតបូតរបស់សមាជិកក្មេងជាងគេនៃក្រុម LeSserafim រូបនេះ ជួយឱ្យនាងក្លាយជាទីចាប់អារម្មណ៍ខ្លាំងបន្តិចម្តងៗ។

Hyein (NewJeans)៖ ថ្វីត្បិតតែមានអាយុ ១៥ ឆ្នាំក៏ដោយ ប៉ុន្តែ Hyein បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងវិស័យ​ចម្រៀងកូរ៉េ។ មានទាំងទេពកោសល្យ និងបទពិសោធន៍ក្នុងការសម្តែង Hyein បានបង្ហាញពីភាពទាក់ទាញ និងទំនុកចិត្តរបស់នាងភ្លាមៗ ចាប់តាំងពីថ្ងៃដំបូងនៃការបង្ហាញខ្លួនជាមួយ NewJeans ។

មិន​ត្រឹម​តែ​មាន​ទេព​កោសល្យ​ទេ តារា​ស្រី​​កើត​ក្នុង​ឆ្នាំ ២០០៨ ក៏​មាន​ភាពទាក់ទាញខ្លាំងក្នុងវិស័យហ្វេសិនផងដែរ។ រយៈពេលត្រឹមតែ ៦ ខែ​ក្រោយការបង្ហាញខ្លួន​ Hyein បានជាប់ចំណាត់ថ្នាក់កំពូលនៃចំណាត់ថ្នាក់កេរ្តិ៍ឈ្មោះតារាស្រីនៅក្នុង Kpop ជាប់ជានិច្ច។

ថ្មីៗនេះ សមាជិក​ក្មេង​ជាង​គេ​របស់ NewJeans ក៏មានវត្តមាននៅក្នុងបញ្ជីតារាស្រី Kpop ទាំង ៨ រូបក្នុងឆ្នាំ ២០២២ ដែលប្រកាសដោយទស្សនាវដ្តី Korean Cosmopolitan ។ ដោយសារការខិតខំប្រឹងប្រែងក្នុងសិល្បៈតាំងពីកុមារភាពមក ដល់អាយុ ១៥ ឆ្នាំ Hyein មានទ្រព្យសម្បត្តិគួរឱ្យកត់សម្គាល់នៅក្នុងដៃ។ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េប៉ាន់ប្រមាណថាសមាជិកក្មេងជាងគេនៃគ្រួសារ HYBE បច្ចុប្បន្នមានទ្រព្យសម្បត្តិប្រហែល 1.5 លានដុល្លារ ដែលជាចំនួនច្រើនបំផុតក្នុងចំណោមសមាជិក NewJeans ។

ទន្ទឹមនឹងភាពល្បីល្បាញក្នុងនាមជាតារាចម្រៀងស្រីរបស់ HYBE, Hyein ក៏ត្រូវបានម៉ាកយីហោ Louis Vuitton ជ្រើសរើសជាអ្នកតំណាងវ័យក្មេងបំផុតរបស់ខ្លួនដែរ។ ដូច្នោះ​ហើយ​កេរ្តិ៍ឈ្មោះ​តារា​ស្រី​វ័យ​១៥​ឆ្នាំរូបនេះ​​ត្រូវ​បាន​គេ​រំពឹង​ថាកាន់តែឡើងខ្លាំង​​បន្តទៀត​ទៅ​ថ្ងៃ​អនាគត ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ