ពិតណាស់ នរណាក៏មាននិមិត្ដរូបក្នុងបេះដូងដែរ ជាក់ស្ដែងតារាសម្ដែងកូរ៉េដ៏ល្បី Jun JiHyun នាងក៏មានមនុស្សដែលនាងស្រឡាញ់ពេញចិត្ត និងគាំទ្រដូចគ្នា។ កាលពីពេលថ្មីៗ រូបនាងត្រូវបានគេប្រទះឃើញចូលរួមទស្សនាការប្រកួតបាល់ទាត់របស់ក្លឹប Manchester City នៅទីក្រុងសេអ៊ូល និងរំភើបចិត្តខ្លាំងក្រោយបានជួបនិមិត្ដរូបរបស់ខ្លួន។



បន្ទាប់ពីការប្រកួតបាល់ទាត់បានចប់មនុស្សជាច្រើនបានផ្ដុំគ្នាសុំហត្ថលេខាពីកីឡាករល្បីៗ ដែលខ្លួនពេញចិត្ត។ ក្នុងនោះគេក៏បានឃើញតារាស្រី Jun JiHyun ឈររង់ចាំសុំហត្ថលេខាពីកីឡាករបាល់ទាត់ល្បីលោក Erling Haaland។ បន្ទាប់ពីទទួលបានហត្ថលេខាភ្លាមរូបនាងបង្ហាញនូវអារម្មណ៍រំភើបរីករាយស្ទើរស្រក់ទឹកភ្នែករហូតយកដៃខ្ទប់មុខ។ នាងក៏បាននិយាយពាក្យ “អរគុណ” ទៅកាន់កីឡាករ Haaland ទាំងទឹកមុខរីករាយផងដែរ។


ជាមួយគ្នាដែរ អ្វីដែលធ្វើឱ្យអ្នកគាំទ្រអស់សំណើចនោះ Jun JiHyun ចាប់ផ្ដើមខ្មាស និងអៀន នៅពេលដែលដឹងថាមានមហាជន និងអ្នកគាំទ្រជាច្រើនផ្សេងទៀតសំឡឹងមកកាន់នាង។ តែទោះជាយ៉ាងណាក្ដី នាងនៅតែបង្ហាញអារម្មណ៍រីករាយដែលទទួលបានហត្ថលេខាពី កីឡាករ Haaland៕































































Account
Security
Favourite Content