ចាំមើលមានអ្វីពិសេស? បវរកញ្ញា ហ្សូលីយ៉ា រ៉ូសស្យែល ជាទូតសុឆន្ទៈមហោស្រពភាពយន្ដខ្លីចតុមុខក្នុងឆ្នាំនេះ

ទើប​បញ្ចប់​ភារកិច្ច​ក្នុង​ការ​តំណាង​ឱ្យ​កម្ពុជា​ចូលរួម​ប្រកួត​នៅ​ប្រទេស​ឥណ្ឌា ពេល​នេះ Miss world Cambodia 2025 ហ្សូលីយ៉ា រ៉ូសស្យែល ត្រូវ​បាន​ជ្រើស​តាំង​ជា​ទូត​សុឆន្ទៈ​របស់​មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ ជំនាន់​ទី​១៤ ក្នុង​ឆ្នាំ​នេះ។

ក្នុង​វិស័យ​បវរ​កញ្ញា ហ្សូលីយ៉ា រ៉ូសស្យែល គឺ​ជា​ជើង​ខ្លាំង​មួយ​រូប​ដែល​អាច​បោះ​ជំហាន​លើ​ឆាក​ប្រកួត​អន្តរជាតិ​ក្រោយ​ទទួល​បាន​ជយលាភី​ក្នុង​ស្រុក​ក្នុង​តំណែង Miss world Cambodia 2025។ ក្រោយ​ការ​ប្រកួត​យ៉ាង​ស្វិតស្វាញ​នៅ​ក្រៅ​ប្រទេស ទោះ​ពុំ​ទទួល​បាន​តំណែង​ណា​មួយ​នៅ​ក្នុង​កម្មវិធី តែ​បវរ​កញ្ញា​​រូប​នេះ​បាន​បង្ហាញ​ឱ្យ​អន្តរជាតិ​បាន​ស្គាល់​អំពី​កម្ពុជា​នៅ​លើ​ឆាក​ប្រកួត​អន្តរជាតិ​ដែល​មាន​បេក្ខភាព​មក​ពី​ជុំវិញ​ពិភពលោក​ដល់​ទៅ ១០៨ ប្រទេស។

យ៉ាង​ណា​មិញ គ្រាន់​ចប់​ការ​ប្រកួត ត្រឡប់​មក​ដល់​ប្រទេស​កំណើត ហ្សូលីយ៉ា រ៉ូសស្យែល ក៏​ទទួល​បាន​ឱកាស​មួយ​ថ្មី​ក្នុង​វិស័យ​ភាពយន្ត​នៅ​កម្ពុជា​ដោយ​បាន​ក្លាយ​ជា​ទូត​សុឆន្ទៈ​នៅ​ក្នុង​មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ ក្នុងជំនាន់ទី១៤។

បង្ហាញ​ចំណាប់​អារម្មណ៍​ក្នុង​នាម​ជា ទូត​សុឆន្ទៈ​នៃ​មហោស្រព​ខ្លី​ចតុមុខ ជំនាន់​ទី​១៤ បវរ​កញ្ញា​កូន​កាត់​អង់គ្លេស ហ្សូលីយ៉ា រ៉ូសស្យែល បាន​ឱ្យ​ដឹង​ថា ការ​គាំទ្រ CSFF 14th គឺ​ប្រៀប​បាន​នឹង​ការ​ផ្ដល់​ការ​គាំទ្រ​ដល់​សមិទ្ធិករ​ភាពយន្ត​ជំនាន់​ក្រោយ​របស់​កម្ពុជា។ ក្នុង​នោះ​ដែរ ការ​គាំទ្រ​របស់​មហោស្រព​នឹង​ជួយ​បំប្លែង​ចំណង់ចំណូលចិត្ត​ឱ្យ​ទៅ​ជា​ឱកាស​ក្នុង​អាជីព​មួយ​ដ៏​ពិត​ប្រាកដ។

គួរ​ឱ្យ​ដឹង​ដែរ​ថា មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ ឬ​ហៅ​កាត់​ថា CSFF គឺ​ជា​ថ្នាល​បណ្ដុះ​អ្នក​ដែល​ស្រលាញ់​វិស័យ​ខ្សែ​ភាពយន្ត​និង​ចង់​ក្លាយ​ជា​អ្នក​ផលិត​ភាពយន្ត​អាជីព។ ក្រៅ​ពី​នេះ CSFF ក៏​ជា​កន្លែង​បង្កើត​នូវ​វប្បធម៌​សន្ទនា​រវាង​ផលិតករ​ក្នុង​និង​ក្រៅស្រុកផង​ដែរ។ ចូលរួម​ជាមួយ CSFF ចូលរួម​ក្នុង​ការ​លើក​ស្ទួយ​វិស័យ​ភាពយន្ត​នៅ​កម្ពុជា ៕

រូបភាព ៖ Julia Russell 



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក



Leave a Reply

Your email address will not be published.Required fields are marked *