ជំទាវ ម៉ៅ ចំណាន ភរិយាអ្នកឧកញ៉ា គិត ម៉េង ម្ចាស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ប្រកាសឈរឈ្មោះជាប្រធានសមាគមសិល្បៈ

ក្រោយ​ឮ​លេច​ដំណឹង​ថា​អ្នក​ឧកញ៉ា ម៉ៅ ចំណាន ភរិយា​របស់​អ្នកឧកញ៉ា គិត ម៉េង ម្ចាស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ប្រកាស​ឈរ​ឈ្មោះ​ជា​ប្រធាន​សមាគម​សិល្បៈ​រួច​ហើយ​នោះ មាន​ការ​គាំទ្រ​ជាច្រើន​ទាំង​មហាជន និង​អ្នក​សិល្បៈ។

ពេល​នេះ​សូម្បី​តែ សម្ដេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ក្រុម​ឧត្ដម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏​ប្រកាស​ជំហរ​គាំទ្រ​លោក​ជំទាវ​ពេញ​ទំហឹង​តែ​ម្ដង​ដោយ​សម្ដេច​បាន​បង្ហោះ​មុន​នោះ​ថា ” ខ្ញុំ​សូម​សំដែង​នូវ​ការ​គាំទ្រ​ចំពោះ​បេក្ខភាព​លោក​ជំទាវ ម៉ៅ ចំណាន ភរិយា​អ្នក​ឧកញ៉ា គិត ម៉េង ជា​ប្រធាន​សមាគម​សិល្បៈ។ ប្រសិន​លោក​ជំទាវ​ទទួល​បាន​ការ​គាំទ្រ​តាម​រយៈ​ការ​បោះឆ្នោត​សមាគម​នេះ​មិន​មាន​ការ​លំបាក​ផ្នែក​ថវិកា​ខ្លាំង​ពេក​នោះ​ទេ​”។

លោក​ជំទាវបានរលាស់ខ្លួនចាកចេញពិភពសិល្បៈជាច្រើនឆ្នាំមកហើយ ក្រោយ​មាន​បន្ទាប់ពីមានទំនាក់ទំនងស្នេហ៍ជាមួយម្ចាស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប។ បច្ចុប្បន្ន​លោក​ជំទាវ​ជានាយិការងក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប។ គួរ​បញ្ជាក់​ថា លោក​ជំទាវ​ក៏ធ្លាប់​ជា​អតីត​អ្នក​សិល្បៈ ដែល​មាន​ឈ្មោះឡ​បោះ​សំលេង​ខ្លាំង ហើយ​ឈ្មោះ​នៅ​ពេល​នោះ គឺ ស្រីតូច ចំណាន ព្រម​ទាំង​បច្ចុប្បន្ន​មាន​ទ្រព្យធន និង​សមត្ថភាព​គ្រប់គ្រាន់​ ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​បាន។

ថ្មី​ៗ​នេះ​អ្នកនាង ចន ច័ន្ទលក្ខិណា ដែល​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​ បាន​ប្រកាស​ដំណឹង​អំពី​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធាន យោង​តាម​លក្ខន្តិកៈ​របស់​សមាគម​សិល្បករ​ខ្មែរ​មួយ​អាណត្តិ​មាន​រយៈពេល ៥ ឆ្នាំ។ តារា​សម្ដែង និង​ម៉ូដែល​ចាស់​វស្សា​រូប​នោះ​បាន ដឹកនាំ​សមាគម​សិល្បករ​ខ្មែរ ៦ ឆ្នាំ​មក​ហើយ ចាប់តាំងពីថ្ងៃទី៧ ខែ​កក្កដា ឆ្នាំ ២០១៧ បន្ទាប់​ពី​លោក សុះ ម៉ាច។ ការ​ដឹកនាំ​សមាគម​លើស​មួយ​ឆ្នាំ​របស់​តារា​ជើង​ចាស់​រូប​នេះ ក៏​ព្រោះ​តែ​វិបត្តិ​កូវីដ-១៩ និង​ការ​បោះឆ្នោះ​ថ្នាក់​ជាតិ​ផង​នោះ​ទើប ពន្យារ​ពេល​មក​ដល់​ឆ្នាំ ២០២៤ នេះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក