រោងការ សុភ័ក្រ កុសុម៉ា ប្រមូលផ្ដុំទៅដោយស្រីស្រស់ប្រុសស្អាត

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញា​សិប្បនិម្មិត្ត។

មើល​ស្ទើរ​តែ​ភ្លឹក​នេត្រា​ សិល្បករ​ សិល្ប​ការិនី​ តារា​សម្ដែង​ តារា​ចម្រៀង​ប្រុស​ស្រី​ល្បី​ៗ​បង្ហាញ​វត្តមាន​នៅ​ក្នុង​ពិធី​មង្គល​ការ​ សុភ័ក្ត្រ​ កុសុម៉ា​ កាល​ពី​រាត្រី​ម្សិលមិញ​​ប្រៀប​បី​ដូច​បុប្ផា​រីក​ស្គុសស្គាយ​ពេញ​ទាំង​រោង​ការ​។

​មង្គលការ​ម្ចាស់ KOSOMA ENTERTAINMENT សុភ័ក្ត្រ​ កុសុម៉ា ​បាន​ធ្វើ​ឱ្យ​កក្រើក​ពេញ​បណ្ដាញ​សង្គម ព្រម​​ជាមួយ​ការ​បង្ហាញ​វត្តមាន​ចូលរួម​យ៉ាង​ច្រើន​កុះករ​ពី​សំណាក់​តារា​ល្បី​ៗ​មក​ប្រជុំ​គ្នា​បញ្ចេញ​សម្រស់​យ៉ាង​ស្រស់​សោភា​​ពេញ​​ទាំង​រោង​ការ​។​ ម្សិល​មិញ​នេះ​ដែរ​បង្ហាញ​វត្តមាន​ផ្ទាល់​នៅ​ក្នុង​កម្មវិធី​សុទ្ធ​សឹង​តែ​ជា​តារា​ល្បី​ៗ នៅ​ក្នុង​ប្រទេស​មាន​ដូច​ជា ​អ្នក​នាង​ឱក​ សុគន្ធ​កញ្ញា ​និង​ស្វាមី លោក​ឆន ​សុវណ្ណរាជ ​​តារា​រ៉េប​ល្បី​ឈ្មោះ​ ជី​ ដេវីត ​និង​អ្នកនាង​ទេព​ បូព្រឹក្ស​ លោក​នី ​រតនា ​អ្នក​នាង​គង់ ​ចាន់​ស្រី​មុំ​​ អ្នក​នាង ​សិទ្ធិកា​ Kon Ant កុយ​ អេន​ណា​ ​អ្នក​នាង ​សុគន្ធ​និសា​ ​អ្នក​នាង យុគ ​ចិន្ដា​ ឌីជេ​ ណា​ណា ​នាយ ក្រឹម ព្រម​ជាមួយ​សិល្បករ​សិល្ប​ការិនី​ល្បី​ជា​ច្រើន​នាក់​ទៀត​។​​ ស្ថិត​នៅ​ក្នុង​សម្លៀក​បំពាក់​ចម្រុះ​ពណ៌​ និង​ភាគ​ច្រើន​ត្រូវ​បាន​​​ប្រើ​ Color Code ពណ៌​សាច់​ធ្វើ​ឱ្យ​កម្មវិធី​ទាំង​មូល​កាន់​តែ​ស្រស់​ស្អាត​ និង​មាន​ភាព​​ទាក់​ទាញ​ថែមមួយកម្រិតទៀត​។​

កម្មវិធី​មង្គល​ការ​ដែល​កក្រើក​នា​ចុង​ឆ្នាំ​២០២៤​នេះ​ដែរ ​បាន​បង្កើត​អនុស្សាវរីយ៍ ​និង​ការ​ចងចាំ​ជា​ច្រើន​​ ព្រម​ជាមួយ​ភាព​រីករាយ​ពី​សំណាក់​ប្រុស​ស្អាត​ស្រី​ស្អាត​ដែល​រួម​ដោយ​ផ្ទាល់​នៅ​ក្នុង​កម្មវិធី​។ ​មិន​តែ​ប៉ុណ្ណោះ​ មង្គល​ការ​ដែល​កើត​ចេញ​ពី​ស្នេហា​ដ៏​ផ្អែម​ល្ហែម​រវាង​គូ​ស្នេហ៍​នេះ​ដែរ​បាន​ធ្វើ​ឱ្យ​អ្នក​ចូលរួម​មិន​តិច​នាក់​នោះ​ដែរ​ស្រក់​ទឹក​ព្រោះ​តែ​រំភើប​ដែល​បាន​ឃើញ​ សុភ័ក្ត្រ​ កុសុម៉ា​​ បាន​ជួប​បុរស​​ដែល​ល្អ​បែប​នេះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la



Leave a Reply

Your email address will not be published.Required fields are marked *