សន្ទុះគាំទ្រខ្លាំងជំរុញឱ្យ ចន សុទីម៉ា កាន់តែមានកម្លាំងចិត្ត​ដណ្តើមមកុដ MUC 2023

ដូចប្រិយមិត្តបានជ្រាបហើយថា កញ្ញា ចន សុទីម៉ា បានវិលត្រឡប់មកអង្រួនវិស័យបវរកញ្ញាតាមការសន្យាជាមួយហ្វេនៗនៅក្នុងឆ្នាំ​នេះ ដោយនាងបានដាក់ពាក្យចូលរួមប្រកួតកម្មវិធីបវរកញ្ញាចក្កវាឡកម្ពុជា ២០២៣។

ក្នុងពិធីបើកកម្មវិធី និងបំពាក់ឈៀងផ្លូវការជូនបេក្ខភាពផ្លូវការទាំង៣៥រូប កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅ សុទីម៉ា បានបង្ហាញខ្លួនដោយភាពជឿជាក់បំផុត មើលទៅពេញដោយថាមពលក្នុងការប្រកួតប្រជែងដណ្តើមមកុដ Miss Universe Cambodia 2023។ បវរកញ្ញារាងខ្ពស់ស្រឡះនេះ មានស្លាកលេខសម្គាល់ MUC02 ជាបេក្ខភាព MUC តំណាងឱ្យខេត្តកំពង់ចាម។ 

ផ្តល់កិច្ចសម្ភាសន៍ឱ្យសារព័ត៌មានក្នុងស្រុកក្នុងថ្ងៃហ្វឹកហាត់ត្រៀមពិធីបើកកម្មវិធី និងបំពាក់ឆៀងផ្លូវការ បវរកញ្ញាកម្ពស់ 1.82cm នេះឱ្យដឹងថា នាងមានអារម្មណ៍រំភើបហើយភ័យតិចតួច ដោយសារនេះជាលើកទី២ ដែលនាងចូលរួមប្រកួត MUC ហើយមួយទៀតនោះ គឹប្រជាជនយើងសព្វថ្ងៃងាកមកគាំទ្រវិស័យបវរកញ្ញាខ្លាំងមែនទែន ធ្វើឱ្យនាងមានអារម្មណ៍ថាភ័យតិចៗ។

មូលហេតុដែលនាងសម្រេចចិត្តត្រឡប់មកប្រកួតបវរកញ្ញាម្តងទៀត គឺដើម្បីបំពេញក្តីស្រមៃនិងបំណងធំរបស់ខ្លួនឯង ដែលចង់តំណាងជាតិកម្ពុជាលើឆាកអន្តរជាតិ ​MU ​ដែល​លើកមុននាងនៅមិនទាន់អាចធ្វើបាន។ 

MUC កំពង់ចាម ថា នាងត្រៀមខ្លួនជាស្រេចហើយសម្រាប់ការប្រកួតប្រជែងដ៏អស្ចារ្យនេះ ទាំងការដើរម៉ូដ Q&A និងការឆ្លើយសំណួរជាភាសាអង់គ្លេស និងខ្មែរ ជាដើម។ ឈុតសម្លៀកបំពាក់ ភាពជឿជាក់លើខ្លួនឯង និង ទំនួលខុសត្រូវ ក៏ជារឿងសំខាន់ណាស់ក្នុងការប្រកួតប្រជែងនេះ ព្រោះវិស័យនេះទាមទារឱ្យបេក្ខភាពមានទំនួលខុសត្រូវខ្ពស់ ព្រោះយើងត្រូវលះបង់ទាំងពេលវេលា លុយកាក់ និងកត្តាផ្សេងៗជាច្រើនទៀត។ 

ទោះបីជានាងមានអារម្មណ៍ភ័យបន្តិចមែន ប៉ុន្តែដោយសារមានការគាំទ្រយ៉ាងពេញទំហឹងពីហ្វេនៗ ក្រុមគ្រួសារ និងមនុស្សជុំវិញខ្លួនច្រើនធ្វើឱ្យ ចន សុទីម៉ា កាន់តែមានកម្លាំងចិត្តក្នុងការប្រកួតប្រជែងដណ្តើមយកមកុដ Miss Universe Cambodia 2023 នេះ។ បេក្ខភាពជើងខ្លាំងនេះបង្ហើបឱ្យដឹងថា ត្រឡប់មកវិញលើកនេះនាងមានការ ​update ច្រើនជាមុន ហើយក៏មានអ្វីថ្មីៗច្រើនត្រៀមពញ្ញាក់អារម្មណ៍ហ្វេនៗផងដែរ។ MUC02 មិនទាន់ហ៊ានសន្យាថា នាងនឹងអាចធ្វើបានជោគជ័យកម្រិតណានោះទេ តែសន្យាបញ្ចេញឱ្យអស់ពីសមត្ថភាពក្នុងការប្រកួតប្រជែងនេះ។ 

គ្រាន់តែប្រកាសជាបេក្ខភាពផ្លូវការភ្លាម សុទីម៉ា មិនបង្អង់យូរ ដោយនាងចាប់ផ្តើមបង្ហាញសកម្មភាពថ្មីៗឱ្យហ្វេនបានឃើញពីការត្រៀមខ្លួនយ៉ាងល្អរបស់នាង ធ្វើឱ្យហ្វេនផេកធំៗងាកមកចាប់អារម្មណ៍នាងគ្រប់ៗគ្នាតែម្តង។

កុំភ្លេចរង់ចាំតាមដានការប្រកួត Miss Universe Cambodia 2023 ឱ្យបានច្រើនកុះករ ដើម្បីជាកម្លាំងចិត្តដល់បេក្ខភាពផ្លូវការទាំង ៣៥ រូប ដែលកំពុងចាប់ផ្តើមប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញឆ្ពោះទៅការដណ្តើមមកុដ និងមានឱកាសតំណាងឱ្យកម្ពុជាចេញទៅប្រកួតនៅវេទិកាអន្តរជាតិនាចុងឆ្នាំនេះ!



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ឱកាសសម្រាប់អ្នក Single! ហ្វាំងឡង់ផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃដល់អ្នកឥតគូ មកស្វែងរកស្នេហ៍ពិតលើទឹកដីប្រទេសខ្លួន

ប្រទេសហ្វាំងឡង់កំពុងស្វែងរកអ្នកនៅលីវពីជុំវិញពិភពលោកចំនួន ១៦ នាក់ ដែលស្ម័គ្រចិត្តចូលរួមដំណើរកម្សាន្តដោយឥតគិតថ្លៃរយៈពេល ៤ ថ្ងៃ ដើម្បីធ្វើការណាត់ជួបបែប Blind date

មាលា ជាប់ក្នុងបញ្ជីឈ្មោះបេក្ខភាព The 100 most beautiful faces 2026 ពី វេទិកា​កម្សាន្ត TC Candler

កូន​ខ្មែរ​កាត់​បារាំង Mélia Constantin ត្រូវ​បាន TC Candler ដែល​ជាវេទិកាកម្សាន្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក បាន​ជ្រើសរើស​ឲ្យ​មាន​ការ​បោះឆ្នោត ដើម្បី​ក្លាយ​ជា​បេក្ខ

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា