កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ទស្សនាវដ្ដី Dazed បានបញ្ចេញរូបភាពរបស់ Jisoo សមាជិកក្រុម BLACKPINK។ នៅក្នុងនោះដែរក៏មានបទសម្ភាសមួយដែលនាងបានចែករំលែកអំពីទស្សនៈជីវិតដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការរស់នៅជាមួយពេលពេលវេលាបច្ចុប្បន្ន។

Jisoo បានឱ្យដឹងថាតាំងពីតូចមកនាងមានអារម្មណ៍មិនសប្បាយចិត្តនោះទេនៅពេលដែលគិតទៅដល់រឿងអនាគត ឬទាក់ទងនឹងការតាំងចិត្តជាដើម។ នាងតែងតែគិតអំពីវិធីណាមួយដើម្បីឱ្យជីវិតមានសុភមង្គល ហើយក្រោយមកនាងក៏បានរកឃើញថាការរស់នៅជាមួយបច្ចុប្បន្នដោយភាពរីករាយគ្រប់វិនាទីគឺជាសុភមង្គលពិត។

គួរបញ្ជាក់ដែរថា Jisoo បានបង្ហាញខ្លួនដំបូងបំផុតជាសមាជិកម្នាក់ក្នុងក្រុមតារាចម្រៀងនារី BLACKPINK នៅឆ្នាំ ២០១៦ ហើយក៏ទទួលបានការគាំទ្រ និងប្រជាប្រិយភាពយ៉ាងខ្លាំងសន្ធឹកសន្ធាប់។ លុះមកដល់ឆ្នាំ ២០២៣ នាងក៏បានបញ្ចប់កុងត្រាផ្ទាល់ខ្លួនជាមួយផលិតកម្ម YG Entertainment និងចាប់ផ្ដើមប្រឹងប្រែងជាមួយសកម្មភាពទោលផងដែរ។ ប៉ុន្តែបើទោះបីជាយ៉ាងណាក្ដី នាងនៅតែប្ដេជ្ញាចិត្តក្នុងការបន្តសកម្មភាពជាក្រុមជាមួយក្រុម BLACKPINK ដដែល៕



























Account
Security
Favourite Content