សមាជិកក្រុម T-ara គឺ Jiyeon និងស្វាមីលោក Hwang Jae-Gyun ត្រូវបានគេចាត់ទុកជាគូស្នេហ៍កូរ៉េដែលមានភាពផ្អែមល្ហែមខ្លាំង។ ជារឿយៗ អ្នកទាំងពីរតែងរំឭកពីគ្នា និងសរសើរគ្នាទៅវិញទៅមកមិនឈប់។ ស្នេហារបស់អ្នកទាំងពីរ ក៏ត្រូវបានគេចាត់ទុកជាស្នេហាចៃដន្យដ៏ផ្អែមល្ហែមមួយផងដែរ ដោយអ្នកទាំងពីរជួបគ្នាតាមរយៈមិត្ដភ័ក្ដិ។



Jiyeon និងស្វាមីលោក Hwang Jae-Gyun បានរៀបការជាមួយគ្នានៅខែ ធ្នូ ឆ្នាំ ២០២៣ ខណៈមហាជន និងអ្នកគាំទ្រជាច្រើនសុទ្ធតែចូលរួមអបអរសាទរដល់អ្នកទាំងពីរថែមទាំងជូនពរឲ្យស្រឡាញ់គ្នាដល់ចាស់សក់ស្កូវ។ ថ្មីៗ នេះ Jiyeon បានរំឭកពីស្វាមីម្ដងទៀត និងនិយាយពាក្យធ្វើឲ្យមហាជនមានការរំជួលចិត្ដស្ងើចសរសើរចំណងស្នេហ៍អ្នកទាំងពីរ។
មែនទែនទៅ Jiyeon បានបង្ហោះវីដេអូថ្មីក្នុងយូធូបរបស់ខ្លួន ដោយក្នុងវីដេអូ បានបង្ហាញពីសកម្មភាពរូបនាងដើរលេងកម្សាន្ដជាមួយមិត្ដភ័ក្ដិក្រៅសិល្បៈរបស់នាង។ នាងក៏ត្រូវបានគេចោទសួរថា “ប្រសិនបើនាងចាប់កំណើតសាជាថ្មី តើនាងមានគំនិតចង់ផ្លាស់ប្ដូររៀបការជាមួយអ្នកដទៃដែរ ឬទេ?


ជាការឆ្លើយតបដោយមិនស្ទាក់ស្ទើរ Jiyeon បានលើកឡើងថា នាងនឹងជ្រើសរៀបការជាមួយស្វាមីរបស់នាងម្ដងទៀត។ បើទោះជានាងកើតនៅជាតិខាងមុខ នាងនៅតែប្រាថ្នារៀបការជាមួយស្វាមីបច្ចុប្បន្នរបស់នាង។ នាងមិនចង់បានអ្វីច្រើនជាងនេះឡើយ នាងគ្រាន់តែចង់ចាប់ដៃសាងគ្រួសារជាមួយស្វាមីរបស់នាងម្ដងទៀត បើទោះជានៅជាតិខាងមុខក៏ដោយ។
នាងបន្ដថា បច្ចុប្បន្ន នាងពិតជារស់នៅដោយមានសុភមង្គលខ្លាំង ដូច្នេះនាងពិតជាចង់ដឹងថានៅពេលអនាគត ជីវិតរបស់នាងនឹងទៅជាយ៉ាងណា នាងពិតជាមិនអាចរង់ចាំបាននោះទេ។ នាងពិតជាចង់ដើរឲ្យដល់ពេលអនាគតឆាប់ៗ។
គួរបញ្ជាក់ថា Jiyeon និងស្វាមីលោក Hwang Jae-Gyun បានរៀបការជាមួយគ្នានៅខែ ធ្នូ ឆ្នាំ ២០២២។ បើទោះជាមិនសូវលេចមុខក្នុងសិល្បៈដូចពីមុន តែ Jiyeon នៅតែបន្ដបង្ហាញមុខក្នុងវីដេអូក្នុងយូធូបរបស់នាង និងរស់នៅយ៉ាងមានសុភមង្គលជាមួយស្វាមី៕


























Account
Security
Favourite Content