Jennie រងការរិះគន់ក្រោយធ្លាយសកម្មភាពជក់បង្ហុយផ្សែងដាក់មុខបុគ្គលិកក្នុងវីដេអូ Vlog

Jennie សមាជិក​ក្រុម BLACKPINK កំពុងរងនូវមតិរិះគន់ចម្រូងចម្រាស​តាម​អ៊ីនធឺណិត ​ចាប់​ផ្តើម​ពី​ការ​ចោទ​ប្រកាន់​រឿង​ជក់បារី​ក្នុងបន្ទប់ រហូត​ដល់​ការ​ជជែក​វែកញែកអំពី​អត្តចរិត​របស់​នាង ខណៈអ្នក​គាំទ្រជាច្រើន​សម្ដែង​ការ​ខក​ចិត្ត​ជា​ខ្លាំង។

កាលពីថ្ងៃទី ២ ខែកក្កដា Jennie បានចេញវគ្គថ្មីនៅលើ Youtube ផ្ទាល់ខ្លួនរបស់នាងមានចំណងជើងថា “A Moment in Capri with Jennie” ជាវីដេអូ vlog ដែលត្រូវបានថតអំឡុងពេលធ្វើដំណើរទៅកាន់ទីក្រុង Capri ប្រទេសអ៊ីតាលី ដោយរួមមានវីដេអូនៅពីក្រោយឆាករបស់ Jennie ហ៊ុំព័ទ្ធដោយបុគ្គលិកខណៈពេលកំពុងធ្វើសក់ និងការតុបតែងមុខផងដែរ។

ក្នុងឈុតមួយ Jennie ហាក់ដូចជាជក់បារីអេឡិចត្រូនិច។ សកម្មភាពនេះបានធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំង ជាពិសេសដោយសារមានការលើកឡើងពីមុនមករបស់សមាជិកក្រុម BLACKPINK ដែលនិយាយថា “ការជក់បារី ការផឹកស្រា និងការចូលក្លឹបត្រូវបានហាមឃាត់ដោយ YG Entertainment” ។

https://twitter.com/i/status/1810153369992114660

កើតក្នុងឆ្នាំ ១៩៩៦ Jennie គឺជាមនុស្សពេញវ័យ និងត្រូវបានអនុញ្ញាតឱ្យជក់បារីដោយស្របច្បាប់ ក៏ប៉ុន្តែអ្នកលេងអ៊ិនធឺណិតបានប្រតិកម្មខ្លាំងឡើងដោយសារតែអាកប្បកិរិយារបស់នាងនៅក្នុងវីដេអូ។ លើសពីការជក់បារីក្នុងបន្ទប់ Jennie ត្រូវបានគេរិះគន់ខ្លាំងចំពោះការផ្លុំបង្ហុយផ្សែងនៅចំពោះមុខបុគ្គលិកជុំវិញខ្លួនដែលកំពុងធ្វើការតុបតែងខ្លួនឱ្យនាង។ ទង្វើ​នេះ​បាន​នាំឱ្យមាន​ការ​ចោទ​ប្រកាន់​តារាស្រីរូបនេះថាមានចរិត​មិន​ល្អ និង​មិន​គោរពអ្នកដទៃ។

អ្នក​លេង​អ៊ីនធឺណិត​ម្នាក់​ថែម​ទាំង​បាន​បង្ហោះ​រូបថត​ Screenshot ​​​ដោយបញ្ជាក់​ថា៖ “ខ្ញុំបានរាយការណ៍​ពី​ការ​ជក់​បារី​របស់ Jennie ទៅ​ស្ថានទូត​អ៊ីតាលី។ ខ្ញុំជំរុញឱ្យស្ថានទូតកូរ៉េខាងត្បូងប្រចាំនៅអ៊ីតាលី ស្នើសុំការស៊ើបអង្កេតឱ្យបានហ្មត់ចត់ និងចាត់វិធានការតឹងរ៉ឹងពីអាជ្ញាធរអ៊ីតាលី ទាក់ទងបញ្ហាជក់បារីរបស់ BLACKPINK Jennie”។

មតិផ្សេងៗទៀតមានដូចជា៖ “ការជក់បារីគឺជាជម្រើសផ្ទាល់ខ្លួន ប៉ុន្តែការបង្ហុយផ្សែងលើមុខបុគ្គលិកគឺហួសហេតុ” “មិនយល់ហេតុអ្វីនាងត្រូវជក់ក្នុងបន្ទប់បែបនេះ” “នេះគឺជាបញ្ហាសុជីវធម៌” “បុគ្គលិកគឺជាមនុស្ស មិនមែនរូបចម្លាក់ទេ” រួមទាំងមតិថា “អ្នកអាចមើលឃើញចរិតរបស់នាងតាមរយៈសកម្មភាពនេះ។ បើ​នាង​ខ្វល់​ពី​អ្នក​ដទៃ នាង​មិន​ធ្វើ​បែប​នេះ​ទេ” ជាដើម។

ក្រោយផ្ទុះការរិះគន់បែបនេះ ក្រុមហ៊ុន ODD ATELIER ដែលជាភ្នាក់ងារគ្រប់គ្រងសកម្មភាពទោល និងជាក្រុមហ៊ុនរបស់ Jennie ផ្ទាល់បានចេញលិខិតសុំទោសផ្លូវការ ដោយបញ្ជាក់ថា៖ ពួកយើងសូមអភ័យទោសដោយស្មោះចំពោះអ្នកគ្រប់គ្នាដែលមានអារម្មណ៍មិនសប្បាយចិត្តចំពោះសកម្មភាពរបស់ Jennie នៅក្នុងខ្លឹមសារវីដេអូដែលបានចេញផ្សាយនៅថ្ងៃទី ២។ ពេលនេះ Jennie កំពុងឆ្លុះបញ្ចាំងពីគ្រោះថ្នាក់ដែលនាងបានបង្កឡើងដល់បុគ្គលិកផ្សេងទៀតដោយសារការជក់របស់នាង ហើយរូបនាងក៏បាន​ទាក់ទង​ទៅ​បុគ្គលិក​ដែល​ស្ថិតនៅ​កន្លែងនោះ ដើម្បីសុំទោសដោយផ្ទាល់ផងដែរ”។

សេចក្ដីថ្លែងការណ៍បន្ថែមថា៖ “ពួកយើងសូមអភ័យទោសចំពោះអ្នកគាំទ្រដែលមានអារម្មណ៍ខកចិត្ត ហើយពួកយើងនឹងតបស្នងគ្រប់គ្នាវិញជាមួយនឹងភាពចាស់ទុំ និងរូបភាពកាន់តែល្អនាពេលអនាគត” ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

បន្ថែមអាជីពមួយទៀតក្រៅពីតារាសម្ដែង លឹម ជាឡាយ ចូលប្រឡូកក្នុងវិស័យជំនួញ ក្លាយជា CEO ផលិតផលថែរក្សាសម្រស់

តារា​សម្ដែង​ប្រុស លឹម ជាឡាយ បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​អស់​រយៈពេល ២០ ឆ្នាំ​ហើយ ដោយ​មាន​ទាំង​ស្នាដៃ​ថ្មី​ចាស់​ច្រើន ហើយ​ក៏​ជា​តារា​មាន​បទពិសោធន៍​ក្នុង

ប្រធានសមាគមសិល្បករខ្មែរ ផ្តល់អាហារូបករណ៍សិក្សា ៥ កន្លែងនៅសាកលវិទ្យាល័យ ជូនសិល្បករសិល្បការិនី

កៀក​ថ្ងៃ​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ ឬ​ការប្រឡងបាក់ឌុប​មែនទែន​ហើយ ដែល​នេះ​ជា​ការ​ទន្ទឹង​រង់ចាំ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​មក​ហើយ

វិទ្យាល័យនៅ Guangxi រៀបចំការប្រឡងសំណេរ និងសម្ភាសន៍ជ្រើសរើសអ្នកលក់ទំនិញអាហារដ្ឋាន ខណៈមហាជនយល់ថាជាការរឹតបន្ដឹងសីលធម៌ និងជំនាញ

ថ្មីៗនេះ វិទ្យាល័យ Tianjiabing ក្នុងក្រុង Yulin តំបន់ Guangxi បានប្រកាសជ្រើសរើសបុគ្គលិកលក់ទំនិញនៅក្នុងអាហារដ្ឋានចំនួន ១រូប ដោយតម្រូវឱ្យឆ្លងកាត់ការប្រឡង

ក្នុងវីដេអូរបស់ព្រះនាង ជេនណា តារា TikTok ល្បីបំផុត​លើ​លោក Khaby Lame ​ថានឹង​មក​លេង​ប្រទេស​កម្ពុជា​ឆាប់​ៗ​នេះ

Khaby Lame ដែល​គ្រប់គ្នា​ស្គាល់​ថា​ជា​តារា TikTok ល្បី​បំផុត​លើ​លោក ​បាន​ជួប​ជាមួយ​ព្រះនាង នរោត្តម ចេណ្ណា ​នៅ​សហរដ្ឋ​អាមេរិក ​ហើយ​គេ​ថែម​ទាំង​អះអាង​ទៀត​ថា​នឹង​

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន



Leave a Reply

Your email address will not be published.Required fields are marked *