មិនរេរង់យូរ! Jennie បរិច្ចាគទឹកប្រាក់ជាង ៧ម៉ឺនដុល្លារអាមេរិក ដើម្បីអនាគតរបស់យុវជន

Jennie សមាជិកក្រុម BLACKPINK បានបរិច្ចាគប្រាក់ផ្ទាល់ខ្លួន​ចំនួន ១០០លានវ៉ុន ឬជាង ៧៥០០០ ដុល្លារអាមេរិកដើម្បីសាងសង់អាគារសិក្សាថ្មី​ ដោយប្រើប្រាស់ឈ្មោះអ្នកគាំទ្រ BLINKs ជាសប្បុរសជន។

កាលពីពេលថ្មីៗនេះ​ អ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមបង្ហាញការស្ញប់ស្ងែងទៅលើទឹកចិត្តរបស់ Jennie ម្ដងទៀត ក្រោយពីលោក Sean បានរំឭកពីដំណើរដើមទងនៃការបរិច្ចាគទឹកប្រាក់របស់សមាជិកក្រុម BLACKPINK រូបនេះ ក្នុងការសាងសង់អាគារសិក្សាថ្មី។

នៅក្នុងបទសម្ភាសន៍ជាមួយ JTBC តារាចម្រៀង hip hop ជើងចាស់របស់កូរ៉េខាងត្បូងម្នាក់នេះ បានលើកយកការសន្ទនារវាងខ្លួន​ និងម្ដាយរបស់តារាចម្រៀងស្រីវ័យ ២៨ឆ្នាំរូបនេះមកចែករំលែក។ ក្នុងកិច្ចសន្ទនានោះ លោកបាននិយាយពីគោលបំណងរបស់កូនប្រុសខ្លួនដែលចង់បង្កើតកម្មវិធីរត់ដើម្បីរៃអង្គាសប្រាក់ សម្រាប់ឧបត្ថម្ភដល់សាលាមួយនាខេត្ត Gyeonggi ដែលកំពុងតែជួបការខ្វះខាត។

តារាប្រុសសមាជិកក្រុម Jinusean បានរៀបរាប់ថា៖ “កាលពីដើមឆ្នាំនេះ កូនប្រុសពៅរបស់ខ្ញុំបានទៅលេងសាលា Rodem International Alternate School ហើយគេក៏ចង់ជួយសាលាដែល​កំពុងតែត្រូវការថវិកាសម្រាប់សាងសង់អាគារថ្មី​។ កូនខ្ញុំនិយាយថា គេចង់ធ្វើកម្មវិធីរត់ និងរៃអង្គាសជំនួយ ដូចអ្វីដែលខ្ញុំធ្លាប់ធ្វើកន្លងមក”។

ដោយឡែក ក្រោយពីបញ្ចប់កិច្ចសន្ទនា ម្ដាយរបស់ Jennie បានឃើញពីទឹកចិត្តកូនប្រុសរបស់លោក Sean ហើយបាននាំយករឿងនេះទៅប្រាប់កូនស្រីខ្លួន។ មិនរេរង់យូរ Jennie ក៏សម្រេចចិត្តបរិច្ចាគជាទឹកប្រាក់ចំនួន ១០០លានវ៉ុន ឬជាង ៧ម៉ឺន៥ពាន់ដុល្លារអាមេរិកភ្លាម តាំងពីខែឧសភាមកម្ល៉េះ ដោយប្រើប្រាស់ឈ្មោះអ្នកគាំទ្ររបស់ខ្លួន BLINKs ជាសប្បុរសជន។

គួរបញ្ជាក់ផងដែរថា Rodem International Alternate School ជាទីកន្លែងដែលយុវជនអាចមកស្នាក់នៅ និងសិក្សានៅទីតាំងតែមួយ បង្កើតឡើងដោយអង្គការមិនស្វែងរកប្រាក់ចំណេញ Habitat for Humanity Korea ។ តម្រូវការនៃអាគារថ្មីជារឿងចាំបាច់ និងបន្ទាន់ ដោយហេតុថាបច្ចុប្បន្នសាលាមិនមានបរិយាកាស​​​សមរម្យ​សម្រាប់​ការ​រស់នៅ​ជា​ក្រុមនោះទេ។​

Habitat for Humanity Korea ក៏បានថ្លែងអំណរគុណដល់ Jennie សម្រាប់ការចូលរួមរបស់នាងក្នុងការកសាងសាលារៀនមួយដែលក្មេងៗអាច​សម្រេច​ក្តី​សុបិនរបស់ខ្លួន​ឲ្យ​ក្លាយ​ជា​ការ​ពិត​។ ហើយ​ពួកគេក៏បាន​បញ្ជាក់ផងដែរ​ថា នឹងចាប់ផ្ដើមអនុវត្តគម្រោងនេះឱ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន។

នេះជាទឹកចិត្តសប្បុរសមួយដែលគួរឱ្យកោតសរសើរ ព្រោះ​ជំនួយនេះមិនមែនគ្រាន់តែប្រើប្រាស់ដើម្បីដោះស្រាយបញ្ហាមួយគ្រានោះទេ​ តែវាក៏ជាការបរិច្ចាគដែលផ្តល់ទីតាំង​ និងឱកាសសម្រាប់ក្មេងៗអាចកសាងអនាគតរបស់ខ្លួនផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីសំពះគ្រូ ដែលរៀបចំឡើងរាល់ឆ្នាំមានអត្ថន័យធំធេងខ្លាំង

សិស្ស​របាំ​ច្រើន​ខេត្ត​ក្រុង​បាន​មក​រាជធានី​ភ្នំពេញ ​ដើម្បី​រៀបចំ​កម្មវិធី​គ្រូល្ខោនប្រចាំឆ្នាំ២០២៦ ក្រោម​ប្រធាន​បទ «មោ​ទ​ក​ភាព​គ្រូ» រៀបចំ​ដោយ​ក្រុម​សិល្បៈ​យុវ

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​



Leave a Reply

Your email address will not be published.Required fields are marked *