មើលមួយភ្លែតស្មានកូនក្រមុំក្នុងរឿងកូរ៉េ ការពិតស្រីស្អាត Jasmine Hang សោះ!

ក្រៅពីសិល្បករ-សិល្បការនីអាជីពដែលបានចាប់យកការងារសិល្បៈជាគោល និងបានសាងភាពល្បីៗល្បាញពាសពេញផ្ទៃប្រទេសហើយនោះ បច្ចុប្បន្ន គេក៏សង្កេតឃើញថា Influencer, Vlogger, Blogger, YouTuber និង Content Creator ពោរពេញដោយគំនិតក្នុងការច្នៃប្រឌិតបង្កើតអ្វីថ្មីៗ ក៏បានកំពុងវាយដណ្តើមទីផ្សារសិល្បៈសព្វថ្ងៃនេះផងដែរ។ ជាក់ស្តែងតម្លៃពលកម្មរបស់បុគ្គលល្បីៗលើប្រព័ន្ធអ៊ីនធឺណិតទាំងនេះក៏ត្រូវគេដឹងថា ខ្ពស់មិនធម្មតានោះទេសម្រាប់ការទទួលថត និងប៉្រូម៉ូតផលិតផលផ្សេងៗ ហើយបើនិយាយពីសម្រស់ និងការតុបតែងខ្លួនវិញនោះ បុគ្គលល្បីៗទាំងនេះ មានគំនិតច្នៃប្រឌិតក្នុងការបង្កើតភាពថ្មីប្លែកយ៉ាងប្រសាចដូចគ្នាតែម្តង។

ម្នាក់ក្នុងចំណោមបុគ្គលល្បីៗទាំងនោះ ក៏មានស្រីស្អាត Jasmine Hang ផងដែរ។ អ្វីដែលគេចាប់អារម្មណ៍ខ្លាំងនោះ គឺស្រីស្រស់សោភារូបនេះ មានទ្រេទម្រង់មុខស្រដៀងកូនកាត់ មើលទៅដូចកាត់ចិនបន្តិច ថៃបន្តិច កាត់កូរ៉េបន្តិច តែទោះបីជាកាត់ជាតិសាសន៍អ្វីក៏ដោយ សម្រស់របស់នាងពិតស្រស់ស្អាតខ្លាំង ទោះតែងខ្លួនធម្មតា សាមញ្ញៗ មិនផាត់មុខក្រាស់ៗក៏នាងជះភាពស្រស់ស្អាតខ្លាំងដែរ។

ដោយសារទេពកោសល្យ និងសមត្ថភាពសិល្បៈជាច្រើនផ្នែក បូករួមទាំងរូបស្រស់ផងនោះ ធ្វើឱ្យស្រីតូចច្រឡឹងនេះ ឆក់បានប្រជាប្រិយភាពយ៉ាងឆាប់រហ័ស និងមាន follower ច្រើនមិនចាញ់ Net Idol ផ្សេងៗទៀតឡើយ។ សព្វថ្ងៃ Jasmine Hang ក៏មានឈ្មោះជាសិល្បកររបស់ Pleng by Smart ផងដែរ ដោយនាងរមែងលេចមុខគ្រប់កម្មវិធីដែល Smart បានរៀបចំ។

ក្រឡេកមកមើលបណ្តាញសង្គមហ្វេសប៊ុក និងអ៊ីនស្រ្តាក្រាមវិញ ថ្មីៗនេះ Blogger និងជាតារាស្រីវ័យក្មេងរូបនេះ បានបង្ហោះរូបថតជាច្រើនសន្លឹកក្នុងឈុតរ៉ូបកូនក្រមុំពណ៌សយ៉ាងស្រស់ស្អាត មើលមួយភ្លែតស្មានកូនក្រមុំក្នុងរឿងភាគកូរ៉េ ព្រោះមុខរបស់នាងស្ទើរតែគ្មានការ Make up ឡើយ ពោលគឺការផាត់មុខស្តើងបែបនេះត្រូវគេដឹងថា ជាស្ទីល៍តុបតែងខ្លួនរបស់តួឯកស្រីកូរ៉េក្នុងរឿងភាពយន្ត។ យ៉ាងណា ពេលស្រីស្អាត Jasmine តុបតែងខ្លួនបែបនេះទៅ មើលទៅពិតជាស្រដៀងគ្នាខ្លាំងណាស់។

តោះមើលសម្រស់ ស្រីស្អាត Jasmine Hang ក្នុងឈុតរ៉ូបកូនក្រមុំពណ៌សរយ៉ាងស្រស់ស្អាត។


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

Cha Eun Woo ចេញមុខទទួលខុសត្រូវ ចំពោះរឿងអាស្រូវគេចពន្ធជាង ១៣ លានដុល្លារ

នៅថ្ងៃទី៨ ខែមេសា នេះ Cha Eun Woo បានចេញមុខបកស្រាយអំពីបញ្ហាពន្ធដារនាពេលថ្មីៗនេះ និងបានបញ្ជាក់ថា ខ្លួនបានបង់បង្គ្រប់លើប្រាក់ពន្ធ ២០ប៊ីលានវ៉ុន ឬ ១៣លានដុល្លារដែលមានបញ្ហា រួចរាល់ហើយ។

ចាប់ផ្ដើមជំពូកថ្មី Heeseung អតីតសមាជិកក្រុម ENHYPEN ប្តូរឈ្មោះទៅជា EVAN

ក្រោយចាកចេញពីក្រុម ENHYPEN តារាខេប៉ុបប្រុស Heeseung បានចាប់ផ្ដើមជំពូកថ្មីក្នុងអាជីពដដែលនេះ ដោយណែនាំខ្លួនជាសិល្បករទោល ក្រោមឈ្មោះថា EVAN។

ព្រះនាង នរោត្តម អេម៉ា នឹងសហការជាមួយ Immersion Community រៀបចំព្រឹត្តិការណ៍ពិសេសមួយនៅកម្ពុជា

ថ្មី​ៗ​នេះ​ព្រះនាង នរោត្តម អេម៉ា ដែល​ត្រូវជា​ម្ចាស់​បង​របស់​ព្រះនាង ជេនណា កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍ និង​ត្រូវ​បាន​ក្លាយ​ជា​តំណាង​នៃ​កម្ពុជា​ផង​ដែរ។ ដោយ​នៅ​ពេល​ខាង​មុខ​នេះ ទ្រង់​នឹង​សហការ​ជាមួយ Immersion

បទ «Pop Out» របស់ N.John កំពុងផ្អើលនៅកូរ៉េ ល្បីរហូតសូម្បី G-dragon ក៏ចូលចិត្ត

កាលពីម្សិលមិញនេះ ​អ្នក​គាំទ្រ​វិស័យ​ចម្រៀង K-Pop នៅ​ខ្មែរភ្ញាក់ផ្អើល ព្រោះតែ​ឃើញ​កំពូល​តារា K-Pop G-dragon បាន​ចុច Like លើ​ផុស​បទ «Pop Out» របស់ N.John។ នោះ​ក៏​ដោយសារ​តែ​មួយ​រយៈ​នេះ​តារា K-Pop ជាច្រើន​ទាំង​ស្រី​ទាំង​ប្រុស​បាន​រាំលេង

វត្ថុបុរាណខ្មែរ «ពិធី» ដែលបានប្រគល់មកវិញកំពុងដាក់បង្ហាញនៅសាលាបុរីកោះពេជ្រ

បន្ទាប់ពីការប្រារព្ធកម្មវិធីដោយជោគជ័យជាមួយការប្រគុំតន្រ្តី «Carnegie in Cambodia» ការតាំងពិព័រណ៍វត្ថុបុរាណខ្មែរ «ពិធី» នៅសាលាបុរីកោះពេជ្រ

ទំនាក់ទំនងរវាង Yeonjun និង Soobin ធ្លាប់រកាំរកូស តែបាន RM ជាអ្នកជួយណែនាំឱ្យត្រូវរ៉ូវគ្នាវិញ

Yeonjun និង Soobin សមាជិកក្រុម Tomorrow X Together (TXT) បានទម្លាយឱ្យដឹងថា ពួកគេធ្លាប់ឆ្លងកាត់ដំណាក់កាលរកាំរកូស និងមិនសូវចុះសម្រុងនឹងគ្នាក្នុងទំនាក់ទំនងមិត្តភាព ប៉ុន្តែពួកគេអាចជម្នះវា

រឿង Painter of the Night បញ្ចប់ដំណាក់កាលថតជាស្ថាពរ ត្រៀមចាក់បញ្ចាំងឆាប់ៗនេះ

ប្រលោមលោករូបភាព BL រឿង Painter of the Night ដែលបានផលិតចេញជារឿងភាគខ្នាតខ្លី បានបញ្ចប់ការថតជាស្ថាពរ ខណៈគ្រោងចាក់បញ្ចាំងក្នុងពេលឆាប់ៗខាងមុខ។

មិនដែលរំលង! ឱក សុគន្ធកញ្ញា តែងថតទេវតារៀងរាល់ឆ្នាំមិនដែលខាន

ឱក សុគន្ធកញ្ញា ជា​តារា​ស្រី​​ដែល​តែងតែ​ត្រូវ​បាន​គេ​កោតសរសើរ​ពី​ការ​ស្លៀកពាក់​បាន​ស្អាត​បំផុត ពិសេស​ក្នុង​ឈុត​បុរាណ។ ក្នុង​នោះ ការ​គ្រង​ឈុត​ជា​តួអង្គ​ទេវតា​ឆ្នាំ​ថ្មី រៀងរាល់​ឆ្នាំ ក៏​តែង​តែ​លេចធ្លោ​ជាង​តារា​ស្រី​ណា​ទាំងអស់

កម្ពុជា ទទួលបានសមុច្ច័យ ២០ រូបពីអ្នកកាន់កាប់ឯកជននៅតំបន់អាស៊ី

មុន​នេះ ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ បាន​បង្ហោះ​ជូន​ដំណឹង​លើ​ផេក​ផ្លូវ​ការ ពី​ការ​វិល​ត្រឡប់​នៃ​វត្ថុ​បុរាណ​ខ្មែរ​ចំនួន ២០ រូប​មក​កាន់​មាតុភូមិ​កំណើត ពោល​គឺ​ប្រទេស​កម្ពុជា ក្រោយ​ឃ្លាត​ចាក​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)