ទម្លាក់​ភាព​ហត់​នឿយ​ចោល​មក​អង្គុយ​ Chill នៅ​មើល​ទេសភាព​ទីក្រុង​នា​ពេល​រាត្រីនៅ Sky bar នេះ

រាល់​ទុក្ខ​កង្វល់​ដែល​អ្នក​លាក់​ទុក្ខ​តែ​ម្នាក់​ឯង​មិន​អាច​ប្រាប់​អ្នកណា​បាន​នឹង​រលាយ​ទៅ​វិញ​បន្តិច​ម្ដងៗ​នៅ​ពេល​ដែល​​អ្នក​ព្យាយាម​ដោះ​លែង​ខ្លួន​ឯង​ឲ្យ​សប្បាយ​ជាមួយ​និង​អ្វី​ដែល​ខ្លួន​មាន ឬ​គ្រាន់​តែ​ធ្វើ​អ្វី​ដែល​ខ្លួន​ស្រឡាញ់​ពេញ​ចិត្ត​មិន​ថា​ដើរ​លេង ញ៉ាំ​ស្រា ឬ​មួយ​ក៏​ស្ដាប់​ចម្រៀង​ដែល​អ្នក​ចូល​ចិត្ត​បំផុត​។ សម្រាប់​ប្រិយមិត្ត​ដែល​ហត់​នឿយ​ពី​ការងារ ស្មុគស្មាញ​នឹង​ជីវិត​ប្រចាំ​ថ្ងៃ​ ហើយ​ចង់​ស្វែង​រក​កន្លែង​ដែល​អាច​រំសាយ​អារម្មណ៍​ចោល​ខ្លះ​កុំ​ភ្លេច​ទៅ​អង្គុយ​មើល​ថ្ងៃ​លិច​នៅ​ Sundown Central។

Sundown Central គឺ​ជា ​Sky bar ​មួយ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​លើ​ជាន់ ទី៥ នៃ​សណ្ឋាគារ Lavanya Bootiqueកែង​ផ្លូវ​ St 136 & St 49, ខណ្ឌ​ដូន​ពេញ​​។ ចំពោះ​ប្រិយមិត្ត​ដែល​ចូល​ចិត្ត​អង្គុយ​ញាំ​អី​តាម​បែប​Classic ហើយ​អាច​​មើល​ទេសភាព​ថ្ងៃ​លិច​នៃ​ទី​ក្រុង​ភ្នំពេញ​ និង​រីក​រាយ​ជាមួយ​ភ្លើង​ពណ៌​នៅ​ពេល​រាត្រី​​ច្បាស់​ជា​មិន​ខក​បំណង​ឡើយ​នៅ​ពេល​ដែល​បាន​អង្គុយ​​លេង​នៅ​លើ​ជាន់​ទី៥​ហើយ​កាន់​ Wishky Sourមួយ​កែវ​នៅ​ក្នុង​ដៃ។

ក្រៅ​អំពី​ស្រា និង Cocktails លោកអ្នក​ក៏​អាច​ញ៉ាំ​អាហារ​ឆ្ងាញ់​ៗ​ និង​ភេសជ្ជៈ​ជាច្រើន​មុខ​ទៀត​នៅ​ទី​នោះ​ផង​ដែរ​ជា​ពិសេស​គឺ Pizza ,Steak night, Burger, និង Saladដែល​ជា​មុខ​ម្ហូប​​លក់​ដាច់​ជាង​គេ​ប្រចាំ​ហាង​នេះ​តែ​ម្ដង។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​លោក​អ្នក​ក៏​អាច​ប្រារព្ធ​កម្មវិធី Birthday ឬ​កម្ម​វិធី Surprise ផ្សេងៗ​បាន​ដោយ​មិន​គិត​លុយ​ឡើយ​នៅ​ចន្លោះ​ម៉ោង​ពិសេស ឬ Special Hours ដែល​គិត​ចាប់​ពី​ម៉ោង​៥​រសៀល ដល់​ម៉ោ ៧យប់ បាន​ផង​ដែរ​ពី​ព្រោះ​ថា​ភោជនីយដ្ឋាន​មួយ​នេះ​គឺ​ពិត​ជា​សក្ដិសម​ខ្លាំង​មែន​ទែន​សម្រាប់​ការ​ណាត់​ជួប​អ្នក​ពិសេស​ និង​ការ​ជួប​ជុំ​មិត្ត​ភក្ដិ។

អ្វី​ដែល​ពិសេស​ ភោជនីយដ្ឋាន​មួយ​នេះ​តែង​តែ​មាន​ផ្ដល់​ជូន​នូវ​ឱកាស​ពិសេស​មួយ​ជា​រៀង​រាល់​ខែ​ នោះ​គឺ​ការ​អញ្ជើញ DJ ទៅ​ច្រៀង​រាំ​កម្សាន្ត​នៅ​ក្នុង​ក្លឹប​របស់​ខ្លួន​ដើម្បី​បង្កើន​បរិយាកាស​ឲ្យ​ភ្ញៀវ​កាន់​តែ​មាន​ភាព​សប្បាយ​រីករាយ​។

បន្ថែម​ពី​លើ​នេះ Sundown Central ក៏​មាន​អាង​ទឹក​មួយ​នៅ​ខាង​លើ​ដែល​អាច​អោយ​ភ្ញៀវ​ហែល​លេង​តាម​ចិត្ត​ដោយ​ឥត​គិត​ថ្លៃ។ បើ​និយាយ​ពី​បរិយាកាស​នៅ​ទីនោះ​វិញ​គឺ​ពោរពេញ​ទៅ​ដោយ​បរិយាកាស​ស្រស់​បំព្រង​គួប​ផ្សំ​ជាមួយ​និង​ការ​រចនា​ហាង​តាម Concept អឺរ៉ុប។ បរិយាកាស​ទាំង​នេះ​ហើយ​ដែល​អាច​ធ្វើ​ឲ្យ​លោក​អ្នក​រំសាយ​អារម្មណ៍​ទៅ​តាម​ខ្យល់​ត្រជាក់​ៗ ក្នុង​អំឡុង​ពេល​ដែល​អ្នក​ស្ដាប់​បទ​ចម្រៀង​។

គួរ​បញ្ជាក់​ផង​ដែរ​ថា Sundown Central គឺ​ជា​សាខា​ទី​បួន​របស់ Sundown Social Club ដែល​ម្ចាស់​ហាង​គឺ​ជា​ជនជាតិ​អូស្ត្រាលី ហើយ Sundown Central នេះ​តែង​តែ​បើក​ហាង​ចាប់​ពីម៉ោង ៤រសៀល រហូតដល់ Late Night អាច​និយាយ​បាន​ថា​ចាប់​ពី​ពេល​ដែល​ព្រះអាទិត្យ​រៀប​លិច​រហូត​ដល់​ពេល​រាត្រី​យប់​ស្ងាត់ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម