ទោះ​សល់​ទ្រព្យ​រាប់​រយ​លាន​ដុល្លារ​តែ James Bond ថា​មិន​ចែក​មរតក​ទៅ​កូន​ៗ​ឡើយ

Daniel Craig តារា​សម្ដែង​ហូលីវូដ​ដែល​មនុស្ស​គ្រប់​គ្នា​ស្គាល់​ថា​ James Bond ឬ​ ០០៧ គឺ​ជា​តារា​ម្នាក់​ស្ថិត​ក្នុង​ចំណោម​តារា​សម្ដែង​មួយ​ចំនួន​ផ្សេង​ទៀត​ដែល​រក​ចំណូល​បាន​ច្រើន​កប់​ពពក​ពី​វិស័យ​ភាព​យន្ត។ ក្នុង​ភាព​យន្ត​ចុង​ក្រោយ “No Time To Die” តារា​ជើង​ចាស់​រូប​នេះ​ត្រូវ​បាន​គេ​រាយការណ៍​ថា​រក​ចំណូល​បាន ២៥​លាន​ដុល្លារ​អាមេរិក និង​ការ​បង្ហាញ​ខ្លួន​ក្នុង​រឿង​ “Knives Out”  កាល​ពី ២០១៩ លោក​រក​ចំណូល​បាន​ប្រមាណ ១០០​លាន​ដុល្លារ។ បើ​ទោះ​បី​ជា​មាន​ទ្រព្យ​ច្រើន​សន្ធឹក​សន្ធាប់​ក្ដី​តែ​​Daniel Craig ថា​ខ្លួន​មិន​ចែក​ទ្រព្យ​នេះ​ទៅ​កូន​ៗ​របស់​ខ្លួន​ច្រើន​ឡើយ។

តារា​សម្ដែង​វ័យ ៥៣ឆ្នាំ​រូប​នេះ​ក៏​បាន​បញ្ជាក់​បន្ថែម​ពី​ទស្សនវិជ្ជា​របស់​គាត់​ចំពោះ​រឿង​មរតក​ថា​ គាត់​មិន​មាន​គម្រោង​ប្រគល់​ទ្រព្យ​សម្បត្តិ​ច្រើន​ពេក​ទៅ​ដល់​កូន​ៗ​ពេល​ដែល​គាត់​ស្លាប់​នោះ​ទេ។ Daniel Craig ក៏​បាន​បន្ថែម​ថា​វា​គ្មាន​អត្ថន័យ​សោះ​ឡើយ​ក្នុង​បន្សល់​ទ្រព្យ​សម្បត្តិ​មហាសាល​ ឬ​ទាំង​ដុល​ដល់​កូន​ៗ​របស់​ខ្លួន។ បច្ចុប្បន្ន​នេះ Daniel Craig មាន​កូន​ចំនួន ២នាក់​ កូន​ស្រី​ច្បង​អាយុ​ ២៩ ឆ្នាំ​ និង​កូន​ស្រី​អាយុ​ ២ឆ្នាំ​ម្នាក់​ ខណៈ​ភរិយា​របស់​លោក​ក៏​មាន​កូន​ប្រុស​វ័យ​ជំទង់​ម្នាក់​ផង​ដែរ។

គួរ​បញ្ជាក់​ថា​តារា​ហូលីវូដ​រូប​នេះ មិន​មែន​ជា​បុគ្គល​ល្បីល្បាញ​ក្នុង​លោក​​ដំបូង​ឡើយ​ដែល​និយាយ​ពី​រឿង​មរតក​ជា​សាធារណៈ។ បុគ្គល​ដំបូង​ដែល​និយាយ​ពី​រឿង​មរតក​ដំបូង​គឺ​មហាសេដ្ឋី​អាមេរិក​លោក Warren Buffettដែល​មាន​ទ្រព្យ​សម្បត្តិ​ជាង​ ១ពាន់​លាន​ដុល្លារ​ ដែល​លើស​ Daniel Craig រាប់​រយ​​ដង​ឯណោះ​បើ​យើង​ប្រៀបធៀប។

បិតា​វិនិយោគ Warren Buffett ដែល​មាន​ទ្រព្យ​ចាយ​មិន​អស់​មាន​ទស្សនវិជ្ជា​ចំពោះ​រឿង​មរតក​របស់​លោក​តឹង​តែង​ខ្លាំង​ជាង​ Daniel Craig​។ Warren Buffett ធ្លាប់​បាន​ប្រកាស​ថា​កូន​ៗ​របស់​លោក​នឹង​មិន​ទទួល​បាន​សូម្បី​ ១​ចំណែក​ពី​មរតក​នេះ​ឡើយ​។ ទស្សន​របស់​លោក​គឺ​ ទ្រព្យ​សម្បត្តិ​ទាំង​នេះ​គួរ​ត្រូវ​ចំណាយ​ទៅ​លើ​បុព្វហេតុ​សប្បុរស​ធម៌​ វិញ​ប្រសើរ​ជាង​ឲ្យ​ទៅ​កូន​ៗ​របស់​ខ្លួន។

គេ​សង្កេត​ឃើញ​ថា​បច្ចុប្បន្ន​នេះ​ សេដ្ឋី និង​អ្នក​ជំនួញ​កាន់​តែ​ច្រើន​ដូច​ជា Bill Gates, Larry Page, Michael Bloomberg និង​ Warren Buffett ជា​ដើម​ប្រកាស​មិន​ប្រគល់​មរតក​របស់​ខ្លួន​ទៅ​កូនៗ​ដោយ​ពួក​គេ​ជឿ​ថា​វា​អាច​ជួយ​ឲ្យ​កូន​ៗ​របស់​ខ្លួន​រៀន​រស់​ដោយ​ខ្លួន​ឯង មិន​រស់​រំពឹង​ទ្រព្យ​គ្រួសារ និង​ហេតុ​ផល​សំខាន់​មួយ​ទៀត​គឺ​ពួក​គេ​យល់​ថា​ទ្រព្យ​ដែល​បាន​មក​ពី​គ្រប់​ច្រក​ល្ហក​នៃ​ពិភព​លោក ឬ​ទ្រព្យ​ដែល​រក​បាន​មក​ពី​សង្គម​ត្រូវ​តែ​ត្រលប់​ទៅ​ជួយ​សង្គម​វិញ​តាម​រូបភាព​ណា​មួយ និង​បុព្វហេតុ​មនុស្ស​ធម៌៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la

មូលនិធិគ្រួសារ Herbalife (HFF) បន្តភាពជាដៃគូជាមួយអង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) នៅប្រទេសកម្ពុជា

មូលនិធិគ្រួសារ Herbalife (HFF) បានប្រកាសពីការបន្តភាពជាដៃគូជាមួយ អង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលផ្តល់

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

ប្រធានសមាគមសិល្បករខ្មែរអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង រៀបចំឱ្យក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម