លោក Jackie Chan ឬ ឈិន ឡុង ជាតារាសម្ដែងដ៏ឆ្នើមម្នាក់ កេរ្ដិ៍ឈ្មោះរបស់លោកបានល្បីល្បាញពាសពេញជុំវិញពិភពលោក។ ភាពយន្ដកុនដែលលោកចូលរួមសម្ដែងសុទ្ធសឹងតែជារឿងដែលមានគុណភាពកំប្លុកកំប្លែងលាយឡំក្បាច់គុនចិន។ តែយ៉ាងណាមិញ អស់រយៈពេលជាច្រើនឆ្នាំមកហើយដែលលោកបានបាត់មុខពីភាពយន្ដហូលីវូដ ដែលរឿងហូលីវូដដែលលោកសម្ដែងចុងក្រោយគឺ “The Karate Kid” ក្នុងឆ្នាំ ២០០៩។

ថ្មីៗ នេះ យោងតាមប្រភពព័ត៌មានហុងកុង HK01 បានឱ្យដឹងថា លោក ឈិន ឡុង បានទម្លាយពីហេតុផលមួយចំនួនដែលធ្វើឱ្យលោកសម្រេចចោលទីផ្សារភាពយន្ដហូលីវូដ និងសម្រេចផ្ដោតតែការសម្ដែងរឿងនានាក្នុងស្រុក។ លោកបានឱ្យដឹងថា៖ សម្រាប់ហេតុផលធំនោះគឺការប្រើប្រាស់ភាសា ថ្វីបើលោកអាចប្រើប្រាស់ភាសាអង់គ្លេសបានក៏ដោយ តែការបញ្ចេញសំឡេងរបស់លោកមិនបានល្អឡើយវាពិតជាធ្វើឱ្យលោកពិបាកក្នុងការសម្ដែង។ លោកតែងតែនិយាយច្រឡំពាក្យជារឿយៗ និងត្រូវផ្ដោតខ្លាំងប្រសិនបើចង់ទន្ទេញប៉ារូលរឿងឱ្យចាំស្ទាត់ត្រឹមត្រូវល្អ។

សម្រាប់ហេតុផលមួយផ្សេងទៀត លោកជាអ្នកស្រឡាញ់ក្បាច់គុណចិន និងតែងតែចង់បញ្ចេញវាឱ្យពិភពលោកបានឃើញ តែភាពយន្ដហូលីវូដមិនសូវផ្ដល់ឱកាស ឬផ្ដោតលើក្បាច់គុណទាំងអស់នោះឡើយដូច្នេះលោកសម្រេចចិត្តថាមិនផ្ដោតខ្លាំងទៅលើទីផ្សារហូលីវូដឡើយ។
គួរបញ្ជាក់ថា បច្ចុប្បន្នលោកជ្រើសសម្ដែងតែរឿងចិនប៉ុណ្ណោះ និងមិនផ្ដោតលើការលេចមុខក្នុងភាពយន្ដកុនហូលីវូដទៀតឡើយ ខណៈមានពាក្យចចាមអារ៉ាមជាច្រើនថាក្រុមហ៊ុនផលិតរឿងហូលីវូដជាច្រើនសុទ្ធតែបានទាក់ទងទៅលោកដើម្បអញ្ជើញមកសម្ដែងក្នុងភាពយន្ដល្បីៗ មួយចំនួនតែជាលទ្ធផលសុទ្ធតែត្រូវលោកបដិសេធទាំងអស់៕
























Account
Security
Favourite Content