ហ្វេនៗឃើញហើយរំភើបចិត្ត! ទំនាក់ជិត ១០ឆ្នាំមិនប្រែប្រួលរបស់តួរឿង “Moon Lovers”

ទើបតែបញ្ចប់ថ្មីៗនេះប៉ុណ្ណោះសម្រាប់ការប្រគំតន្ត្រី H.E.R ដែលជាការប្រគំតន្ត្រីទោលដ៏ធំរបស់តារាចម្រៀងស្រីសំណព្វចិត្តហ្វេនខេប៉ុប IU ជាមួយនឹងការសម្តែងសរុបចំនួន ៤ ថ្ងៃនៅទីក្រុងសេអ៊ូល ដែលប្រមូលផ្តុំទៅដោយបទចម្រៀង និងការចូលរួមពីសំណាក់ភ្ញៀវពិសេសៗជាច្រើនដែលធ្វើឱ្យទស្សនិកជនជក់ចិត្តជាខ្លាំង។ ហើយប្រាកដណាស់ IU រៀបចំការប្រគំតន្ត្រីធំម្ដង មិត្ត​រួម​អាជីពរបស់នាង​ទាំង​តារា​ចម្រៀង និងតារា​សម្ដែងក៏បាន​មក​គាំទ្រ​​ផ្ដល់កម្លាំងចិត្តជាច្រើននាក់ ហើយម្នាក់ក្នុងចំណោមពួកគេគឺ Lee Joon Ki ដែលជាដៃគូរបស់ IU ​​ក្នុង​រឿង “Moon Lovers” ។

រឿងភាគដែលត្រូវបានគេស្គាល់ផងដែរតាមរយៈចំណងជើង “Scarlet Heart Ryeo” បានចាក់ផ្សាយតាំងពីឆ្នាំ ២០១៦ តែដោយសារ Chemistry សមគ្នាឥតខ្ចោះរបស់តួឯកស្រី Hae Soo នារីវ័យក្មេងម្នាក់ដែលបានឆ្លងទៅសម័យបុរណ និងព្រះអង្គម្ចាស់ Wang So ធ្វើឱ្យរឿងនេះក្លាយជារឿងភាគមួយដែលដក់ជាប់ក្នុងបេះដូងអ្នកគាំទ្រ។ ជាច្រើនឆ្នាំកន្លងផុតនៅតែមានទស្សនិកជនស្រក់ទឹកភ្នែកដោយសាររឿងនេះ ហើយគ្រប់គ្នានៅតែសង្ឃឹមថាទំនាក់ទំនងរបស់តួអង្គទាំងពីរនឹងអាចបន្តនៅក្នុងពិភពលោកបច្ចុប្បន្ន។

ការលើក​ទឹក​ចិត្តគ្នារបស់តារាទាំងពីរដួងលើក​នេះ​បាន​ផ្ដល់អារម្មណ៍រំភើបជាខ្លាំងសម្រាប់អ្នកគាំទ្រដែលកំពុងទន្ទឹងចង់ឃើញវគ្គ​ទី​ពីរ​នៃ​រឿង​ភាគ​នេះ។ អ្វីដែលសំខាន់ ​អ្នក​ទាំង​ពីរ​បាន​ថត​រូប​ក្នុងស្ទីលដូច​គ្នា​ដែល​ពួក​គេ​ធ្លាប់​ថត​ពេលនៅពេល IU ប្រគំតន្ត្រីកន្លងមកដូចជាការប្រគំតន្ត្រី dlwlrma ក្នុងឆ្នាំ ២០១៨ និងការប្រគំតន្ត្រី The Golden Hour ក្នុងឆ្នាំ ២០២២ ដែលអាចចាត់ទុកថាជាទំនាក់ទំនងក្រៅឆាកដែលគួរឱ្យស្រលាញ់ និងត្រូវបានអ្នកគាំទ្រកោតសរសើរសម្រាប់មិត្តភាពមិនប្រែប្រួលរបស់ពួកគេ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la