ទឹកចិត្តល្អ! IU ប្រារព្ធ​ខួប​ចូលសិល្បៈ​ដោយ​បរិច្ចាគ​រាប់សែនដុល្លារ​ជួយកុមារនិងមនុស្សចាស់

តារាចម្រៀងជួរមុខកូរ៉េ IU បាន​ប្រារព្ធខួប ១៦ ឆ្នាំនៃការបង្ហាញមុខដំបូងរបស់នាងដោយការបរិច្ចាគប្រាក់  ២២៥ លានវ៉ុន ស្មើនឹងប្រហែល ១៧ ម៉ឺនដុល្លារ សម្រាប់​អ្នក​មាន​ជីវភាពខ្វះខាត។

ទីភ្នាក់ងាររបស់តារាស្រីរូបនេះគឺ EDAM Entertainment បានប្រកាសថា IU បានបរិច្ចាគ​ថវិកា​ក្រោមឈ្មោះ IUana ដែលជាការបញ្ចូលគ្នារវាងឈ្មោះ​សិល្បៈ​របស់នាង និងឈ្មោះ​ក្លឹប​អ្នកគាំទ្រផ្លូវការ​របស់នាង ដើម្បីជួយ​ដល់​អង្គការផ្សេងៗ រួមមាន​សមាគម​កូរ៉េសម្រាប់​កុមារ​មានជំងឺកម្រ ការផ្តល់ទឹកដោះគោសម្រាប់មនុស្សចាស់  និង​មណ្ឌលថែទាំ​ទារក​ Hansarang។

ដើម្បីជាការតបស្នងចំពោះក្តីស្រលាញ់ និងការគាំទ្រពីអ្នកគាំទ្រ IU តែងតែ​ចូលរួម​ក្នុងសកម្មភាព​សប្បុរសធម៌ជា​រៀងរាល់ឆ្នាំ​ក្នុងថ្ងៃគម្រប់ខួប​បង្ហាញ​មុខ​ដំបូងរបស់នាង ហើយឆ្នាំនេះក៏ដូចគ្នា។ ការបរិច្ចាគនេះនឹងត្រូវប្រើប្រាស់សម្រាប់គោលបំណងផ្សេងៗ ដូចជា​ថ្លៃព្យាបាល ការគាំទ្រ​ផ្នែកអប់រំ​សម្រាប់កុមារ​ដែលមានជំងឺកម្រ និងមិនអាចព្យាបាលបាន ការប្រឹក្សាផ្លូវចិត្ត និង​ការផ្គត់ផ្គង់​ផ្នែកវេជ្ជសាស្ត្រ។ មូលនិធិនេះក៏នឹងជួយដល់ការផ្តល់ទឹកដោះគោ និងការទៅលេងផ្ទាល់ដល់ផ្ទះដើម្បីបន្ថយ​ភាពឯកោក្នុង​ចំណោមប្រជាជន​វ័យចំណាស់​ដែល​រស់​នៅតែម្នាក់ឯង ផ្តល់មូលនិធិ​ជណ្តើរយន្ត​សម្រាប់ជនពិការធ្ងន់ធ្ងរ កែលម្អលក្ខខណ្ឌរស់នៅក្នុងមណ្ឌលថែទាំ​ទារក និងជួយចំណាយលើការព្យាបាលស្តារនីតិសម្បទា។

មែនទែនទៅ ក្រៅពី​ថ្ងៃ​ខួប​ចូលសិល្បៈ IU បាន​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​កម្មវិធី​សប្បុរសធម៌​ពេញ​មួយ​ឆ្នាំ រួម​ទាំង​ទិវា​កុមារ ពិធី​បុណ្យ​ឆ្លង​ឆ្នាំ និង​​ថ្ងៃ​ខួប​កំណើត​របស់​នាង។ តាមរយៈ​ការបរិច្ចាគ​ជាបន្តបន្ទាប់ ម្ចាស់បទ “Good Day” បានលើកកម្ពស់វប្បធម៌ចែករំលែក និងលើកទឹក​ចិត្តឱ្យមានការចូលរួមជាសាធារណៈ ដែលនាំឱ្យមានឥទ្ធិពលវិជ្ជមានដល់សង្គម និងបញ្ជាក់​ពីសារៈសំខាន់​នៃការជួយ​គ្នា​ទៅវិញទៅមក។

IU បានចែករំលែកតាមរយៈភ្នាក់ងាររបស់នាងថា៖ “អរគុណដល់ Uaena ដែល​ធ្វើឱ្យខ្ញុំទទួលបាន​បេះដូង​ពោរពេញដោយក្តីស្រឡាញ់ និងតម្លៃដ៏រឹងមាំ។ ខ្ញុំរីករាយ​ក្នុងការធ្វើអ្វី​ដែល​មានន័យ​ជារៀងរាល់ឆ្នាំ​ក្រោមឈ្មោះ IUana ។ ខ្ញុំសង្ឃឹម​ថាកាយវិការ​តូចមួយនេះ​នឹង​ក្លាយជា​អំណោយ​ដ៏មានន័យ​សម្រាប់​អ្នកដែល​ទទួល​បានវា”។

គួរបញ្ជាក់ថា ទ្រព្យសម្បត្តិសុទ្ធរបស់ តារាវ័យ ៣១ឆ្នាំរូបនេះត្រូវបានគេវាយតម្លៃថាមានប្រហែល ៤០ លានដុល្លារ ខណៈការបរិច្ចាគសរុបរបស់នាងកន្លងមកគឺប្រហែល ៣,៧ លានដុល្លារបាត់ទៅហើយ។ ពាក់ព័ន្ធទម្លាប់បរិច្ចាគនេះ IU បានទទួលការសរសើរខ្លាំង​ក្រោយ​ចែករំលែកថា​នាងមានអារម្មណ៍ថា​មិន​ត្រូវការទ្រព្យសម្បត្តិបន្ថែមទេបន្ទាប់ពីទទួលបានភាពជោគជ័យផ្នែកហិរញ្ញវត្ថុនៅអាយុ ២៣ ឆ្នាំ។

និយាយពីរឿងការងារវិញ នៅថ្ងៃទី ២១ និង ២២ ខែកញ្ញា IU នឹងសម្តែងក្នុងការប្រគំតន្ត្រី 2024 IU HERE WORLD TOUR CONCERT ENCORE: THE WINNING នៅពហុកីឡដ្ឋាន Seoul World Cup ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ



Leave a Reply

Your email address will not be published.Required fields are marked *