បទចម្រៀងបែកធ្លាយ នឹងធ្វើឱ្យអាល់ប៊ុម Skull II (Season 2) ត្រូវពន្យារពេលទម្លាក់លើទីផ្សារ? 

ការបែកធ្លាយចម្រៀងយ៉ាងហោចណាស់ ២២បទ របស់តារារ៉េបវ័យក្មេងពេញសមត្ថភាព វណ្ណដា នៅតែជាប្រធានបទក្តៅគគុកសម្រាប់មហាជន ពិសេសអ្នកប្រើប្រាស់បណ្តាញសង្គមធ្វើការធ្វើការវែកញែកឥតឈប់ឈរ។ ក្នុងនោះក៏គេឃើញមានការចោទជាសំនួរថា តើបទចម្រៀងបែកធ្លាយទាំងនោះ នឹងធ្វើឱ្យអាល់ប៊ុម Skull II (Season 2) ត្រូវពន្យារពេលទម្លាក់លើទីផ្សារឬយ៉ាងណា? ព្រោះមានការគិតឡើងមកថា ចម្រៀងយ៉ាងហោចណាស់ ២២បទដែលបានបែកធ្លាយនោះអាចជាបទចម្រៀងអាល់ប៊ុម Skull II (Season 2) ព្រោះកន្លងមក ធ្លាប់មានការប្រកាសឱ្យដឹងថា Skull II (Season 2) គ្រោងនឹងទម្លាក់លើទីផ្សារនៅចុងឆ្នាំនេះ តែត្រូវកើតហេតុការណ៍បែកធ្លាយបទជាមុន។ 

យ៉ាងណាមិញ មកទល់ពេលនេះនៅមិនទាន់មានការបញ្ជាក់ណាមួយពីខាងផលិតកម្ម បារមី និង វណ្ណដា ដែលជាម្ចាស់បទចម្រៀងបែកធ្លាយនោះទេ ស្របពេលមហាជន និងអ្នកគាំទ្រកំពុងរង់ចាំការធ្វើបច្ចុប្បន្នភាព Skull II (Season 2) យ៉ាងអន្ទះសារ។ 

គួររំលឹកផងដែរថា កាលពីថ្ងៃទី១៥ ខែវិច្ឆិកា កន្លងទៅ ម្ចាស់បទ «J + O II» បានប្រកាសបោះចោលរាល់បទទាំងអស់ដែលបានបែកធ្លាយទាំងសំណុំ (folder)។ ចំណែក ផលិតកម្ម បារមី កាលពីយប់មិញនេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី «ករណីបែកធ្លាយ និងយកស្នាដៃតូរ្យតន្រ្តីយ៉ាងហោចណាស់ ២២ បទទៅប្រើប្រាស់តាមបណ្តាញសង្គមនាន ដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ» បង្ហាញឱ្យដឹងថា បារមី បានដាក់បណ្តឹងសូមអន្តរាគមន៍ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីការងារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់អ្នកនិពន្ធ ដូចមានការពារនៅក្នុងច្បាស់ស្តីពី សិទ្ធិអ្នកនិពន្ធ និងសិទ្ធប្រហាក់ប្រហែល ដែលរដ្ឋសភា និងព្រឹទ្ធសភា បានអនុម័តកាលពីឆ្នាំ២០០៣ ហើយក៏មានការការពារពីអនុសញ្ញាទីក្រុងប៊ែន ដែលព្រះរាជាណាចក្រកម្ពុជាបានចូលរួមជាសមាជិកនៅថ្ងៃទី៩ ខែមិនា ឆ្នាំ២០២២ ដែលអនុសញ្ញានេះការពារសិទ្ធអ្នកនិពន្ធក្នុងថ្នាក់អន្តរជាតិជុំវិញពិភពលោក។

បារមី ស្នើឱ្យអ្នកដែលបានផុស និងចែករំលែកបទចម្រៀងដែលបានបែកធ្លាយដោយគ្មានការអនុញ្ញាតទាំងអស់ ដើម្បីលុបចេញនៅការផុសទាំងអស់ក្នុងរយៈពេល១៥ថ្ងៃ រាប់ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ មិនដូច្នេះនឹងចាត់វិធានការតាមផ្លូវច្បាប់។

ទោះជាយ៉ាងនេះ គេមិនឃើញមានការបញ្ជាក់ណាមួយពីបច្ចុប្បន្នភាពបទចម្រៀងក្នុងអាល់ប៊ុម Skull II (Season 2) នោះទេ ហើយអាល់ប៊ុម Skull II (Season 2) នឹងពន្យារពេលទម្លាក់លើទីផ្សារដោយសារបទចម្រៀងបែកធ្លាយឬយ៉ាងណា ក៏នៅមិនទាន់មានការបញ្ជាក់ដែរ មានតែរង់ចាំទំព័រហ្វេសប៊ុកផ្លូវការរបស់ ផលិតកម្ម បារមី និង សិល្បករ ម៉ាន់ វណ្ណដា ទាំងអស់គ្នា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ពិធីការិនីល្បីឈ្មោះអេហ្ស៊ីប និងគ្នីគ្នា ១១ នាក់ត្រូវកាត់ទោសប្រហារជីវិត ពីបទផលិតនិងជួញដូរគ្រឿងញៀន ៧៥០ គីឡូ

សារព័ត៌មាន Al Jazeera បានរាយការណ៍ថា ចុងចោទ ៩ នាក់ផ្សេងទៀតត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ហើយ ៧ នាក់ក្នុងចំណោមមនុស្ស ២៨ នាក់ដែលត្រូវបានស៊ើបអង្កេត

ខំប្រឹងដល់ដង្ហើមចុងក្រោយដើម្បីកូន! Peter Pan’s Dad កូរ៉េបង្កើត Neverland បានសម្រេចសម្រាប់កូនប្រុសមានជំងឺអូទីហ្សឹមធ្ងន់ធ្ងរមុនលាចាកលោក

លោក Jeon Gyeong Cheol ជាអ្នកនិពន្ធម្នាក់ដែលធ្លាប់បានលាតត្រដាងរឿងរ៉ាវជីវិតដ៏កម្សត់ក្នុងការចិញ្ចឹមកូនប្រុស អូទីហ្សឹម ធ្ងន់ធ្ងរក្នុងនាមជាឪពុកតែម្នាក់ នៅតាមកម្មវិធី

លោក ឯល ប៊ុនណុល ចង់ឱ្យមានសិស្សរៀនជំនាញសិល្បៈបុរាណត្រូវផ្ដល់ក្ដីសង្ឃឹម និងការត្រួសត្រាយផ្លូវ

លោក ឯល ប៊ុនណុល គឺជាមន្ត្រីជាន់ខ្ពស់ និងជាអ្នកដឹកនាំក្នុងវិស័យសិល្បៈវប្បធម៌ខ្មែរ ដោយបច្ចុប្បន្នលោកមានតួនាទីជាអនុប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ ន

ព្រះនាង នរោត្តម ជេនណា ឲ្យតម្លៃការសិក្សាខ្លាំង សុខចិត្តបោះបង់ឱកាសក្លាយជាតារា Kpop

ព្រះនាង នរោត្តម ជេនណា ដែល​ជាខត្តិយៈ​ត្រកូល​ខ្មែរ បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ទាំង​បុរាណ និង​សម័យ​តែងតែ​ត្រូវ​បាន​គេ​ប្រសិទ្ធិនាម​ថា ឯកអគ្គរដ្ឋទូត​វប្បធម៌​វ័យ​

ការសិក្សា៖ ទឹកនោមពីអ្នកឡើងភ្នំ ធ្វើឱ្យទឹកកកលើភ្នំ Everest រលាយអស់ជាង ១៥៤ តោនត្រឹមពេល ៥០ថ្ងៃ

វត្តមានមនុស្សរាប់ពាន់នាក់ដែលឡើងលើភ្នំ Everest បានបញ្ចេញទឹកនោមប្រមាណ ៦ ០០០ លីត្រជារៀងរាល់ថ្ងៃ ដែលអាចរួមចំណែកដល់ការរលាយទឹកកកប្រមាណ ១៥៤ តោន ក្នុងរដូវកាលឡើងភ្នំ

រដ្ឋមន្ត្រីក្រសួងអប់រំផ្ដល់អាហារូបករណ៍ដល់សិស្សទី១២ ដែលរស់នៅតាមបណ្ដាខេត្តថៃឈ្លានពាន

ដំណឹង​ល្អ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ​ យុវជន និងកីឡា បាន​​សម្រេច​ផ្ដល់​ជូន​ដល់​សិស្ស​ទើប​ចប់​ទី១២ ក្នុង​ឆ្នាំ​ន

ស្រាយចម្ងល់ ជនរងគ្រោះពីការបាក់ដីនៅនេប៉ាល់អាចនៅរស់របៀបណា ក្រោយជាប់នៅក្រោមដីដាច់បាយដាច់ទឹកអស់ ៩ ថ្ងៃ?

កាលពីថ្ងៃទី ២៦ ខែសីហា គ្រោះមហន្តរាយបាក់ផ្ទាំងទឹកកកដ៏ធ្ងន់ធ្ងរនៅជ្រលងភ្នំ Trishuli ប្រទេសនេប៉ាល់ បានបង្កឱ្យមានជំនន់ទឹកភក់ និងការបាក់ដីយ៉ាងសន្ធឹក

កម្មវិធីសំពះគ្រូ ដែលរៀបចំឡើងរាល់ឆ្នាំមានអត្ថន័យធំធេងខ្លាំង

សិស្ស​របាំ​ច្រើន​ខេត្ត​ក្រុង​បាន​មក​រាជធានី​ភ្នំពេញ ​ដើម្បី​រៀបចំ​កម្មវិធី​គ្រូល្ខោនប្រចាំឆ្នាំ២០២៦ ក្រោម​ប្រធាន​បទ «មោ​ទ​ក​ភាព​គ្រូ» រៀបចំ​ដោយ​ក្រុម​សិល្បៈ​យុវ

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច