វណ្ណដា ជាតារារ៉េបដែលមានភាពល្បីល្បាញខ្លាំង ហើយមិនថាតែអ្នកគាំទ្រក្នុងស្រុកប៉ុណ្ណោះទេដែលស្រលាញ់ចូលចិត្តទេពកោសល្យ និងសមត្ថភាពបង្កើតបានបទចម្រៀងដ៏មានគុណភាព ថ្មីប្លែក និងមានភាពជាខ្លួនឯង ខ្មែរនៅក្រៅស្រុក និងជនបរទេសជាច្រើននាក់ក៏ដឹង ហើយស្គាល់ពី វណ្ណដា ដូចគ្នា។ បើនៅក្នុងប្រទេសវិញមិនថា ក្មេងចាស់ ប្រុស ស្រីសុទ្ធតែស្គាល់ វណ្ណដា និងធ្លាប់ស្ដាប់បទរបស់លោកជាក់ជាមិនខាន។

បង្ហាញសកម្មភាពនៅលើបណ្ដាញសង្គមម្ដងៗ មិនថារូបភាព វីដេអូ ផ្លូវការ ឬផ្ទាល់ខ្លួនឡើយ ម្ចាស់បទ «១ សីហា» ទទួលបានការចុច Like Comment និង share លើសលប់តែម្ដង។ ក្នុងចំណោម platform ទាំងអស់របស់ វណ្ណដា ឃើញថា Facebook និង YouTube ជាកន្លែងដែលមានអ្នកគាំទ្រខ្លាំងជាងគេ។
មិនត្រឹមតែមានអ្នកគាំទ្រច្រើនឡើយ អ្នកគាំទ្រសង្កេតឃើញថាឥទ្ធិពលរបស់ ម៉ាន់ វណ្ណដា ក៏បានសាយភាយទៅដល់ជនជាតិដទៃក្រៅប្រទេសផងដែរ។ ជាក់ស្ដែងកាលអំឡុងពេលទាហានសៀម ឈ្លានពានមកលើទឹកដីខ្មែរ តារាប្រុសរូបនេះក៏បានថតវីដេអូ និងបង្ហាញពីការពិតនៃរឿងរ៉ាវនៃការឈ្លានពានដ៏ឃោរឃៅពីសំណាក់ភាគីថៃ។

តារាប្រុសដែលមានប្រភពមកពីខេត្តកំពង់សោមនោះ បានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល និងដឹងពីការឈឺចាប់ដែលប្រជាជនកម្ពុជាទទួលបាន ដោយសារទង្វើព្រៃផ្សៃរបស់ថៃ តាមរយៈបទចម្រៀង «August 1st» ដែលបង្ហោះលើ Facebook Page និង YouTube ដែលមានអ្នកមើលរាប់សិបលាននាក់។


គិតត្រឹមថ្ងៃ ១១ ខែសីហា ឆ្នាំ ២០២៥ នេះ ចំណោមបណ្ដាញសង្គមទាំង ៤ របស់ វណ្ណដា ដែលមានអ្នកគាំទ្រច្រើនខ្លាំងបំផុត រួមមាន៖
– Facebook page 3 M
– IG 1M
– Tik Tok 1.5M
– YouTube 5.01M




រូបភាព៖ Facebook Vannda

























































Account
Security
Favourite Content