ក្រោយជាប់ជយលាភី ធីតាឯកសង្រ្កាន្ត រដូវកាលទី៤ និងបានដើរតួជាទេវតាឆ្នាំថ្មី ព្រះនាមកិមិរាទេវី ជាបុត្រីទី៦ នៃកបិលមហាព្រហ្ម កាលថ្ងៃចូលឆ្នាំថ្មីប្រពៃណីខ្មែរកន្លងទៅថ្មីៗនេះ អ៊ិន ម៉ូលីកា ចាប់ផ្តើមមមាញឹកការងារសិល្បៈ ស្ទើរតែរកពេលវេលាសម្រាកគ្មាន ដោយនាងទទួលថតម៉ូដ និងថតកម្មវិធីធំៗជាច្រើន។
មិនតែប៉ុណ្ណោះ ស្រីស្រស់សម្បុរសណ្តែកបាយរូបនេះ ក៏ត្រៀមលេចមុខនៅក្នុងកម្មវិធីធំៗជាច្រើនទៀត ដើម្បីសាងកេរ្តិ៍ឈ្មោះក្នុងសិល្បៈឱ្យកាន់តែល្បីល្បាញថែមមួយកម្រិតទៀត។


ធីតាឯកសង្រ្កាន្ត រដូវកាលទី៤ ធ្លាប់ប្រាប់ឱ្យអ្នកសារព័ត៌មានសិល្បៈដឹងថា ឆ្នាំនេះនាងមានការងារថ្មីៗជាច្រើន ដើម្បីបង្ហាញទស្សនិកជន នាងសង្ឃឹមថា ស្នាដៃទាំងនោះនឹងធ្វើឱ្យទស្សនិកជនកាន់តែស្គាល់នាងច្រើនឡើង។ លើសពីនេះ នាងក៏មានគម្រោង ចូលរួមប្រកួតប្រជែងកម្មវិធីបវរកញ្ញាជាច្រើនថែមទៀតដែរ តែពេលនេះសុំលាក់សិន ចាំដល់ពេលនាងនឹងបង្ហាញប្រាប់ឱ្យទស្សនិកជនដឹងតែម្តង។ ដើម្បីសម្រេចក្តីស្រម៉ៃរបស់ខ្លួនឯងដែលចង់ចូលប្រកួតប្រជែងកម្មវិធីបវរកញ្ញាម្តងទៀត ទើប អ៊ិន ម៉ូលីកា ខំប្រឹងសាងប្រជាប្រិយភាពឱ្យខ្លួនឯងពីពេលនេះទៅ។



គិតមកទល់ពេលនេះ អ៊ិន ម៉ូលីកា ប្រឡូកសិល្បៈជិត ៥ឆ្នាំហើយ តែនាងមិនសូវគេស្គាល់ច្រើនដូចប្អូនស្រី អ៊ិន លក្ខិណា ទេ ទើបពេលដែលនាងជាប់ជា ធីតាឯកសង្រ្កាន្ត រដូវកាលទី៤ ក៏ចាប់ផ្តើមមានគេឯងស្គាល់ច្រើនជាងមុន ហើយឱកាសការងារក៏ច្រើនជាងមុនដូចគ្នាដែរ។
ក្រៅពីទទួលថតម៉ូដ និងចេញតាមកម្មវីធីធំៗហើយបងស្រីរបស់ អ៊ិន លក្ខិណា ក៏លេចមុខក្នុងរឿងភាគប្រវត្តិសាស្ត្រខ្មែរដំបូងបង្អស់ «អប្សរាមហាអង្គរ» ផងដែរ ដោយនាងក្តោបបានតំណែងធំ គឺសម្តែងជាតួអង្គព្រះនាង ជ័យរាជទេវី ជាមហេសីព្រះបាទជ័យវរ្ម័នទី៧។ ក្នុងនោះ លោក រស់ សោភ័ណ្ឌ សម្តែងជាតួអង្គព្រះបាទជ័យវរ្ម័នទី៧ ហើយ លីវ ជីលី សម្តែងជាតួអង្គ ព្រះនាង ឥន្ទ្រទេវី ជាព្រះរាជអគ្គមហេសីមួយអង្គទៀតរបស់ព្រះបាទជ័យវរ្ម័នទី៧៕

























Account
Security
Favourite Content