គ្រប់ឈុតដែល អ៊ិន លក្ខិណា ស្លៀកចូលរួម Miss Cosmo ស្អាតគ្មានចន្លោះឡើយ!

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញា​សិប្បនិម្មិត្ត។

សម្រាប់​បេសកកម្ម អ៊ិន លក្ខិណា Miss Cosmo Cambodia 2024 បាន​កំពុង​ចូល​សមរភូមិ​ប្រកួត​បណ្ដើរ​ៗ​ហើយ​នៅ​ប្រទេស​វៀតណាម។ អ្វី​ដែល​កាន់តែ​ធ្វើឲ្យ​អ្នក​គាំទ្រ លក្ខិណា ទាំង​ក្នុង និង​ក្រៅ​ប្រទេស​ភ្លឺ​ភ្នែក​កាន់តែ​ច្បាស់​នោះ គឺ​សមត្ថភាព​បវរកញ្ញា​ខ្មែរ​រូប​នេះ ​វិវត្តន៍​ទៅ​មុខ​ជា​លំដាប់។

វីដេអូ​ណែនាំ​ខ្លួន​ជា​ភាសា​អង់គ្លេស​របស់ អ៊ិន លក្ខិណា ដើម្បី​ត្រៀម​ចូលរួម​ប្រកួត សង្កេត​ឃើញ​ថា​នាង​កាន់​តែ​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង ហើយ​មុន​នឹង​ចូលរួម Miss Cosmo Cambodia បវរកញ្ញា​សម្បុរ​ស្រអែម​ស្រស់​រូប​នេះ​ក៏​ពង្រឹង​ចំណេះ​ដឹង​ទូទៅ ឲ្យ​បាន​ប្រសើរ​ជាង​ប្រកួត​កន្លង​មក​ដែរ។ ដូចនេះ​ហើយ​ឆ្នាំ ២០២៤ លក្ខិណា អាច​នឹង​ហក់​ចូល​ដល់​ក្នុង Top ណា​មួយ​ជាក់ជា​មិន​ខាន ព្រោះ​ទាំង​សម្រស់ ចំណេះ​ដឹង និង​សម្លៀកបំពាក់​ដែល​ត្រៀម​ទៅ​ពី​ខ្មែរ ពិតជា​ល្អ​គ្រប់​ជ្រុងជ្រោយ។

បើ​និយាយ​ពី​ម៉ូដ​សម្លៀកបំពាក់​វិញ អ៊ិន លក្ខិណា បាន​ត្រៀម​ច្រើន​ឈុត​ខ្លាំង ហើយ​រាប់​ចាប់ពី​ឈុត​ធ្វើ​ដំណើរ​តាម​យន្តហោះ​ទៅ ឃើញ​ថា​ប្រណីត និង​ស័ក្ដិសម​ជាមួយ​តំណែង​ជា​អ្នក​តំណាង​ជាតិ​បាត់​ទៅ​ហើយ។ នៅ​ពេល​ដល់​វៀតណាម លក្ខិណា បាន​ប្ដូរ​ថែម​១​ឈុត​ទៀត​ហើយ និង​យប់​ឡើង Dinner First Meet ក៏​នៅ​តែ​ស្រស់​ស្អាត ភ្លឺ​ចិញ្ចែងចិញ្ចាច​ដដែល។

ចូល​ដល់​ថ្ងៃ​ទី​២ នៃ​ការ​ជាន់​ទឹក​ដី​វៀតណាម Miss Cosmo Cambodia 2024 មិន​បន្ធូរដៃ​ឡើយ ដោយ​​កញ្ញា​បន្ត​ជ្រើសរើស​រ៉ូប​ដដែល។ ដូច​ដឹង​ស្រាប់​ថា លក្ខិណា ជា​បវរកញ្ញា​មាន​រាង​ស្អាត​ខ្លាំង ចង្កេះ​តូច​ជើង​ស្រឡូន កម្ពស់​ខ្ពស់​១,៧៨ ម៉ែត្រ​ទៅ​ហើយ ពិត​ណាស់​ដាក់​ឈុត​មួយ​ណា​ ក៏​នាង​នៅតែ​ជឿជាក់​បាន​ធម្មតា ហើយ​មិន​ចាញ់​ប្រៀប​បវរកញ្ញា​ដទៃ​ឡើយ។

ចំណែក​ម៉ូដ​សក់​របស់ លក្ខិណា ឃើញ​ថា មិន​ច្រើន​ម៉ូដ​ប៉ុន្មាន​ឡើយ នាង​ភាគ​ច្រើន​ជ្រើសរើស​មូល​រួញ កៀប​ទម្លាក់ និង​លើក​ចង់​ឲ្យ​ស៊ី​នឹង​ម៉ូដ​សម្លៀកបំពាក់ ត្រូវ​គ្រង។ សម្រាប់​បវរកញ្ញា​វ័យ ២៣ ឆ្នាំ​រូប​នេះ ក៏​ធ្លាប់​បាន​បង្ហើប​ថា នាង​បាន​ត្រៀម​ឈុត​សរុប​ទាំង​អស់​ជាង ១០០ ឯណោះ ដើម្បី​ស្លៀក​ពេល​ចូលរួម​ប្រកួត​នៅ​វៀតណាម​លើក​នេះ ហើយ​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​ម្ចាស់​ហាង​កាត់ដេរ​ល្បី​ប្រចាំ​ប្រទេស​កម្ពុជា​ច្រើន ដើម្បី​ឲ្យ​ការ​តំណាង​ជាតិ​លើក​នេះ កាន់តែ​ល្អ​បន្ថែម​ទៀត។

នេះមិនមែនជាលើកទី១​ដែល លក្ខិណា ឱកាស​តំណាង​កម្ពុជា ទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ។ នាង​បាន​ហ្វឹកហាត់​ពង្រឹង​សមត្ថភាព​ជាច្រើន​ផ្នែក រួម​ទាំង​ការ​ប្រើប្រាស់​ភាសា ហើយ​បើ​ការ​រៀបចំ​ខ្លួន​វិញ Miss Cosmo Cambodia 2024 បញ្ជាក់​ថា​មិន​ឲ្យចាញ់​គេ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *