ទើបប្រកាសចូលប្រកួត Miss Grand ហ្វេនៗទាយថា អ៊ិន លក្ខិណា ជាម្ចាស់មកុដថ្មីបាត់!

ចប់ភារកិច្ចផ្ទេរមកុដ Miss Supranational Cambodia 2022 ឱ្យទៅជយលាភី​ឆ្នាំ ២០២៣ កញ្ញា លីវ ជីលី រួចភ្លាម បវរកញ្ញាសម្បុរសណ្តែកបាយ អ៊ិន លក្ខិណា ស្រាប់តែប្រកាសចូលប្រកួតកម្មវិធីថ្មីភ្លាម គឺកម្មវីធី​ Miss Grand Cambodia 2023 ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ អ្នកស្រី អ៊ឹម សុគន្ធា។

តួយ៉ាង គ្រាន់តែទំព័រហ្វេសប៊ុកផ្លូវការ Miss Grand Cambodia បង្ហោះ បេក្ខភាពស្ថិតក្នុងវគ្គជំរុះជុំទីមួយ 𝗠𝗶𝘀𝘀𝗚𝗿𝗮𝗻𝗱 𝗖𝗮𝗺𝗯𝗼𝗱𝗶𝗮 𝟮𝟬𝟮𝟯 ម្ចាស់មកុដ Miss Supranational Cambodia 2022 បានចែក​រំលែក ដោយភ្ជាប់ជាមួយការប្តេជ្ញាចិត្តថា «លក្ខិណា ត្រលប់មកវិញហើយ អ្នកទាំងអស់គ្នាអរគុណសម្រាប់ការស្វា​គម​ន៏នាងខ្ញុំមិនធ្វើអោយអ្នកទាំងអស់គ្នាខកបំណងទេ»។ 

ក្រឡេកមកអ្នកគាំទ្រ និងអ្នកស្នេហាវិស័យប្រកួតប្រជែងសម្រស់នៅកម្ពុជាវិញនោះ បានបង្ហាញអារម្មណ៍រំភើបដែល អ៊ិន លក្ខិណា ត្រឡប់មកអង្រួនឆាកប្រកួតម្តងទៀត ព្រោះនាងជាបវរកញ្ញាលេចធ្លោ ពោរពេញដោយបទពិសោធន៍ការប្រកួតទាំងក្នុង និងក្រៅប្រទេស ថ្វីដ្បិតការចេញទៅប្រកួតនៅឆាកអន្តរជាតិលើកមុនមិនទទួលបានជោគជ័យក៏ពិតមែន តែនាងទទួលបានបទពិសោធន៍ជាច្រើនសម្រាប់ការប្រកួតនាឆាកបន្ទាប់។ មិនតែប៉ុណ្ណោះ ហ្វេនៗថែមទាំងទស្សន៍ទាយទុកថា ការផ្ទេរមកុដ Miss Supranational Cambodia 2022 អាចវិវត្តន៍មកជាម្ចាស់មកុដ Miss Grand Cambodia 2023 ក៏មិនដឹង ព្រោះទេពកោល្យ សមត្ថភាព ជំនាញ និងចំណេះរបស់នាង ប៉ុន្តែការពិតយ៉ាងណានោះ ត្រូវរង់ចាំមើលការប្រកួតនាងពេលឆាប់ៗនេះទាំងអស់គ្នា។

សូមជម្រាបថា អ៊ិន លក្ខិណា ជាប្អូនស្រីបង្កើតរបស់ អ៊ិន ម៉ូលីកា ម្ចាស់ជយលាភី ធីតាឯកសង្ក្រាន្ត រដូវកាលទី៤។ លក្ខិណា មានអាយុ ២១ ឆ្នាំ កម្ពស់ 1.78 cm បច្ចុប្បន្នជាតារាម៉ូដែល និងជាគ្រូបង្ហាត់ដើរម៉ូត​ម្នាក់​ផង​ដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក