៣ថ្ងៃទៀត នី មុនីនាថ រៀបចំក្បួនដង្ហែសន្តិភាពជំរុញឱ្យរដ្ឋាភិបាលថៃលែងទាហានខ្មែរទាំង ១៨ នាក់

នៅថ្ងៃ​សៅរ៍ ទី ២៣ សីហា ឆ្នាំ ២០២៥ ខាង​មុខ​នេះ តារា​សម្ដែង នី មុនីនាថ នឹង​រៀប​ចំ​ក្បួន​​ដង្ហែ​អហិង្សា​ និង​សន្តិវិធី ​ដើម្បី​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ថៃ​ដោះ​លែង​យោធា​កម្ពុជា​ទាំង​ ១៨ ​រូប​ដែល​កំពុង​ឃុំ​ខ្លួន​ដោយ​​ទាហាន​ថៃ​ចូល​មក​បន្លំ​ចាប់ដៃ រួច​ចាប់​ខ្លួន​យក​ទៅ​។

ក្បួន​ថ្មើរ​ជើង​ដែល​រៀប​ចំ​ឡើង​ដោយ​តារា​សម្ដែង​ស្រី​រូប​នេះ​ធ្វើ​ឡើង​នៅ​ខាង​មុខ​ព្រះ​រាជ​ដំណាក់​ក្នុង​ក្រុង​សៀមរាប​ចាប់​ពី​ម៉ោង ២ ​រសៀល​រហូត​ដល់​ម៉ោង​ ៥ ​ល្ងាច។ ក្បួន​ដង្ហែ​សន្តិភាព ​និង​អហិង្សា​នេះ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ថៃ​ដោះ​លែង​ទាហាន​កម្ពុជា​ដែល​ត្រូវ​បាន​ទាហាន​ថៃ​ចាប់​យក​ទៅ​ដោយ​ខុស​ច្បាប់​កាល​ពី​ថ្ងៃ​ទី ២៩ កក្កដា ២០២៥ ក្រោយ​បទ​ឈប់​បាញ់​ចូល​ជា​ធរមាន ​ដែលគិត​មក​ត្រឹម​ថ្ងៃ​នេះ​មាន​រយៈពេល ២២ ថ្ងៃ​ហើយ។

សម្រាប់​ក្បួន​ដើរ​នេះ​ដែរ​តារា​សម្ដែង​ខាង​លើ​ក៏​បាន​បង្កើត​ជា​គ្រុប​តេឡេក្រាម​ដែល​មាន​ឈ្មោះ​ថា ក្រុម​ស្រលាញ់​ប្រទេស​ជាតិ​យើង ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​តាម​ដាន​ពី​ព័ត៌មាន​និង​ការ​ការ​អាប់ដេត​ផ្សេងៗ​អំពី​ទីតាំង​ក៏​ដូច​ជា​ពេល​វេលា​ជាក់​ស្ដែង។

យ៉ាង​ណា​មិញ​ចំពោះ​ការ​រៀប​ចំ​ក្បួន​ដង្ហែ​មួយ​នេះ នី មុនីនាថ ក៏​បាន​អំពាវនាវ​ឱ្យ​មាន​ការ​ចូលរួម​ពី​សំណាក់​ប្រជាពលរដ្ឋ​ខ្មែរ​ឱ្យ​បាន​ច្រើន​កុះករ​បង្កើត​ជា​សំឡេង​ទៅ​កាន់​អន្តរជាតិ​ឱ្យ​បាន​ដឹង​ពី​កល​ល្បិច​ដ៏​ខ្មៅ​ងងឹត​របស់​ចោរ​សៀម​មក​លើក​កម្ពុជា ​ជា​ពិសេស​ផ្ដោត​ជា​សំខាន់​លើ​ការ​ដោះលែង​កង​ទ័ព​កម្ពុជា​ទាំង ១៨ រូប​មក​កាន់​មាតុភូមិ​កំណើត​វិញ៕

រូបភាព ៖ Ny Monyneath



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់



Leave a Reply

Your email address will not be published.Required fields are marked *