ថ្មីៗនេះក្រុមចម្រៀងនារីជំនាន់ថ្មី ILLIT ត្រូវបានមហាជនរិះគន់យ៉ាងចាស់ដៃក្រោយមានបង្ហាញភាពរអាក់រអួលក្នុងពេលច្រៀងផ្ទាល់នៅកម្មវិធីតន្រ្ដីមួយ។ បន្ទាប់ពីទទួលបានការរិះគន់ជាលើកដំបូងបែបនេះធ្វើឱ្យក្រុមចម្រៀងនារីមួយនេះស្ថិតនៅក្រោមការយកចិត្តទុកដាក់ និងពង្រឹងសមត្ថភាពបន្ថែមក្រោមការជ្រោមជ្រែងពីក្រុមហ៊ុន។

ក្រោយមកពួកគេក៏បានទទួលបានការកោតសរសើរសាជាថ្មីក្រោយដោយបានបង្ហាញពីចំណុចល្អបំផុត បន្ទាប់ពីពង្រឹងសមត្ថភាពអស់មួយរយៈក្នុងពេលបង្ហាញខ្លួននៅក្នុងកម្មវិធី M Countdown។ ក្នុងចំណោមខំមិនជាច្រើន មានអ្នកបញ្ចេញយោបល់ភាគច្រើនបានលើកឡើងថាពេលនេះពួកគេមិនត្រឹមតែគួរឱ្យស្រឡាញ់ប៉ុណ្ណោះទេ ប៉ុន្តែសមត្ថភាពរបស់ពួកនាងក៏កើនឡើងគួរឱ្យកត់សម្គាល់ដែរ។

គួរបញ្ជាក់ផងដែរថា ក្រុមតារាចម្រៀងនារី ILLIT បានបង្ហាញខ្លួនមានសមាជិក ៥ នាក់នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ ក្នុងក្រុមហ៊ុន Belift Lab ជាបុត្រសម្ព័ន្ធរបស់ផលិតកម្ម HYBE។ ថ្វីត្បិតតែជាតារាខេប៉ុបទើបនឹងរះពិតមែន ប៉ុន្តែគ្រាន់តែបទចម្រៀងដំបូងរបស់ពួកគេ Magnetic ក៏អាចទទួលបានការគាំទ្រយ៉ាងសន្ធឹកសន្ធាប់មិនធម្មតានៅជុំវិញពិភពលោក៕



























Account
Security
Favourite Content