ថ្មីៗ នេះ រូបភាពរបស់តារាសម្ដែងប្រុសកូរ៉េល្បី HyunBin ត្រូវបានចែកចាយពាសពេញបណ្ដាញសង្គម ដោយសរូបភាពទាំងអស់ជាសកម្មភាពក្នុងរឿងដែលលោកកំពុងសម្ដែងគឺ “The Point Men”។ រូបភាពទាំងអស់នោះដែរធ្វើឱ្យមហាជនជាច្រើនស្ទើរតែចំណាំរូបលោកមិនបាន។

មែនទែនទៅ ការតុបតែងខ្លួនរបស់លោកមានការខុសប្លែកពីរឿងមុនៗខ្លាំង ដោយសាររាល់ដងលោកតែងតែដើរជាតួអង្គដែលតុបតែងខ្លួនស្អាតបាតខ្លាំង ព្រមទាំងមានមុខមាត់យ៉ាងទាក់ទាញដែលធ្វើឱ្យអ្នកគាំទ្រជាច្រើនឃើញហើយបាក់ចិត្ដស្រឹបៗតែម្ដង។
ជាមួយគ្នាដែរ លើកនេះរូបលោកតុបតែងបែបសាមញ្ញៗ ថែមទាំងមានពុកមាត់ពាសពេញផ្ទៃមុខ ជាពិសេសថែមទាំងមានឈុតឆាកវាយគ្នាជាច្រើនទៀតផងដោយសារតែលោកសម្ដែងជាតួមេប៉ូលីស។ ទោះជាយ៉ាងណាក្ដីបន្ទាប់ពីឃើញរូបភាពរបស់លោក មហាជន និងអ្នកគាំទ្រជាច្រើននៅតែលើកឡើងថា លោកកាន់តែសង្ហា ថែមទាំងមើលទាក់ទាញលើសដើម។
មិនត្រឹមតែប៉ុណ្ណឹងទេ តួអង្គដែលតារាប្រុស HyunBin សម្ដែងលើកនេះក៏ជាតួអង្គដែលលំបាកខ្លាំងមួយផងដែរ ត្រូវប្រើអារម្មណ៍ខ្លាំង ព្រោះជាតួអង្គដែលជួបការឈឺចាប់ច្រើន និងមានជំងឺទៀត។ រឿង “The Point Men” ត្រូវគេរំពឹងថានឹងចាក់ផ្សាយជាផ្លូវការនៅពាក់កណ្ដាល ឬចុងឆ្នាំ ២០២៣៕

























































Account
Security
Favourite Content