ហេង បូនីកា និង តាក់ម៉ា មានសម្ពន្ធភាពបែបនេះសោះ ទើបស្និទ្ធស្នាលគ្នាខ្លាំងណាស់

ជារឿយៗគេរមែងឃើញ ណុប មុនីសោម៉ា ហៅ តាក់ម៉ា និងតារាសម្តែងរូបស្រស់ ហេង បូនីកា ហៅ ដាវ បង្ហាញភាពស្និទ្ធស្នាលគ្នាខ្លាំង មិនថាក្នុងការងារសិល្បៈ ឬជីវិតឯកជន ក៏អ្នកទាំងពីរតែងមានគ្នានៅក្បែរជាកម្លាំងចិត្តឱ្យគ្នាទៅវិញទៅមក។

ភាពស្និទ្ធស្នាលរបស់អ្នកទាំងពីរ ធ្វើឱ្យអ្នកគាំទ្រមួយចំនួនមានការងឿងឆ្ងល់ជាខ្លាំងលើសម្ពន្ធភាពតារាស្រី២ ដួងនេះ ព្រោះកន្លងមក តាក់ម៉ា តែងចេញមុខជួយគាំទ្រគ្រប់សកម្មភាពរបស់ ដាវ មិនថាការប្រកួតប្រជែងសម្រស់ ស្នាដៃភាពយន្ត ឬស៉្បតពាណិជ្ជកម្មនោះទេ ចំណែកស្រីស្អាតរាងតូចច្រឡឹង បូនីកា ក៏តែងតែមានវត្តមានក្នុង MV ចម្រៀង និងភាពយន្តរបស់ តាក់ម៉ា។ 

ជួបជាមួយអ្នកសារព័ត៌មាន AMS កាលពីពេលថ្មីៗ តារាសម្តែង ហេង បូនីកា បានឱ្យដឹងថា ការពិតទៅកញ្ញា និងម្ចាស់បទ «កើតអារម្មណ៍ឯកា» អត់មានជាប់សាច់ឈាមអ្វីនិងគ្នានោះទេ តែអ្នកទាំងពីរស្រលាញ់រាប់អានគ្នាដូចបងប្អូនបង្កើត ព្រោះស្គាល់គ្នាមកយូរឆ្នាំមែនទែន។ ចំណែក ទំនាក់ទំនងក្រុមគ្រួសារវិញនោះ គឺដូចគ្រួសារតែមួយតែម្តង។ 

ចាប់តាំងពីស្គាល់គ្នាមក តារាចម្រៀង តាក់ម៉ា បានជួយបង្ហាត់បង្រៀនការងារសិល្បៈដល់ បូនីកា ច្រើន ពិសេសតិចនិចការសម្តែងតែម្តង ព្រោះជាជំនាញរបស់នាងស្រាប់ តែបើវិស័យ  Beauty Pageant វិញគឺស្រីស្អាត ដាវ ប្រឡូកដោយខ្លួនឯង។

បច្ចុប្បន្ន ហេង បូនីកា មិនសូវមមាញឹកការងារសិល្បៈទេ ដោយសារនាងជាប់រវល់ជំនួញក្រៅសិល្បៈ។ យ៉ាងណាមិញ ឆាប់ៗនេះទស្សនិកជននឹងបានទស្សនាស្នាដៃភាពយន្តថ្មីៗរបស់នាងដែលបានថតចប់សព្វគ្រប់ហើយ រង់ចាំតែថ្ងៃចាក់បញ្ចាំងប៉ុណ្ណោះ។ ដោយឡែក សម្រាប់វិស័យ Beauty Pageant កញ្ញាសុំដកឃ្លាមួយរយៈពេលសិន រង់ចាំមើលពេលវេលាសមស្រប ទើបចូលមកប្រឡូកការងារនេះវិញ តែកញ្ញាមិនហ៊ានសន្យាថាពេលណានោះទេ មានតែរង់ចាំតាមដានមើលទាំងអស់គ្នា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ល្បែងប្រជល់មាន់ ជាល្បែងកម្សាន្តមួយរបស់ខ្មែរភាគច្រើនគេតែងនាំគ្នាលេងនៅពេលយប់

ល្បែង​ប្រជល់​មាន់ ជា​ល្បែង​កម្សាន្ត​មួយ​របស់​ខ្មែរ​សម្រាប់​ក្មេងៗ​ជំទង់ ហើយ​ភាគច្រើន​លេង​នៅ​ពេល​យប់។ ល្បែង​មួយ​នេះ​បង្ហាត់​ក្មេង​ៗ​ឱ្យ​មាន​ភាព​ក្លាហាន។

ការ «បរិច្ចាគមេជីវិតញី» កំពុងក្លាយជាអាជីវកម្មថ្មី ខណៈគ្លីនិកនៅប្រទេសជាច្រើនព្រមទិញមេជីវិតញីពីនិស្សិតស្រី Gen Z ដោយផ្តល់ប្រាក់តបស្នងដល់ខ្ទង់ម៉ឺនដុល្លារ

នៅក្នុងយុគសម័យដែលប្រជាជនពិភពលោកកាន់តែថយចុះជារៀងរាល់ថ្ងៃ នៅជ្រុងម្ខាងទៀត «គ្លីនិកព្យាបាលអ្នកពិបាកមានកូន» និង «គ្លីនិកបង្កកំណើតក្រៅស្បូន» (IVF) បែរកំពុង

ផឹកទឹកកខ្វក់មិនដាំឆ្អិនយូរ! ស្រ្តីវ័យ ៥៦ ឆ្នាំនៅចិនត្រូវវះកាត់បើកលលាដ៍ក្បាលទាំងភ្ញាក់ដឹងខ្លួនដើម្បីយកព្រូនចេញពីខួរក្បាល

ថ្មីៗនេះមានករណីសិក្សាមួយដ៏គួរឱ្យភ្ញាក់ផ្អើលដែលបានកើតឡើងលើស្រ្តីវ័យ ៥៦ ឆ្នាំម្នាក់រហ្សសនាម Luo Fang រស់នៅតំបន់ Guangxi ក្រោយគាត់មានអាការៈវៀចមុខ និងខ្សោយដៃជើងអស់រយៈពេលជាច្រើនឆ្នាំ។ រឿងរ៉ាវនេះត្រូវគេរំឭកបកទៅកាលពីឆ្នាំ ២០១៩ វិញបន្ទាប់ពីគាត់បានស្វែងរកការព្យាបាលនៅមន្ទីរពេទ្យជាច្រើន ក្រោយមកត្រូវបានគ្រូពេទ្យប្រាប់ថាមានឆ្លងមេរោគព្រូន Spirometra ដោយព្រូននោះបានរស់នៅលាក់ខ្លួនក្នុងខួរក្បាលរបស់គាត់អស់រយៈពេល ៧ ឆ្នាំមកហើយ។ ដោយសារតែទីតាំងមេរោគស្ថិតនៅក្នុងតំបន់មុខងារសំខាន់នៃខួរក្បាលដែលមានហានិភ័យខ្ពស់ក្នុងការវះកាត់គាត់ក៏បានសម្រេចចិត្តជ្រើសរើសវិធីព្យាបាលតាមបែបបុរាណដោយមិនវះកាត់នាពេលនោះ។ យ៉ាងណាមិញអាការជំងឺរបស់គាត់កាន់តែធ្ងន់ធ្ងរទៅៗពីមួយឆ្នាំទៅមួយឆ្នាំដោយស្តែងចេញរោគសញ្ញាច្បាស់ៗនៅរដូវក្តៅ។ នៅដំណាក់កាលក្រោយៗ

ពិធីការិនីល្បីឈ្មោះអេហ្ស៊ីប និងគ្នីគ្នា ១១ នាក់ត្រូវកាត់ទោសប្រហារជីវិត ពីបទផលិតនិងជួញដូរគ្រឿងញៀន ៧៥០ គីឡូ

សារព័ត៌មាន Al Jazeera បានរាយការណ៍ថា ចុងចោទ ៩ នាក់ផ្សេងទៀតត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ហើយ ៧ នាក់ក្នុងចំណោមមនុស្ស ២៨ នាក់ដែលត្រូវបានស៊ើបអង្កេត

ខំប្រឹងដល់ដង្ហើមចុងក្រោយដើម្បីកូន! Peter Pan’s Dad កូរ៉េបង្កើត Neverland បានសម្រេចសម្រាប់កូនប្រុសមានជំងឺអូទីហ្សឹមធ្ងន់ធ្ងរមុនលាចាកលោក

លោក Jeon Gyeong Cheol ជាអ្នកនិពន្ធម្នាក់ដែលធ្លាប់បានលាតត្រដាងរឿងរ៉ាវជីវិតដ៏កម្សត់ក្នុងការចិញ្ចឹមកូនប្រុស អូទីហ្សឹម ធ្ងន់ធ្ងរក្នុងនាមជាឪពុកតែម្នាក់ នៅតាមកម្មវិធី

លោក ឯល ប៊ុនណុល ៖ ចង់ឱ្យមានសិស្សរៀនជំនាញសិល្បៈ ល្ខោននិយាយ ត្រូវផ្ដល់ក្ដីសង្ឃឹម និងការត្រួសត្រាយផ្លូវ

លោក ឯល ប៊ុនណុល គឺជាមន្ត្រីជាន់ខ្ពស់ និងជាអ្នកដឹកនាំក្នុងវិស័យសិល្បៈវប្បធម៌ខ្មែរ ដោយបច្ចុប្បន្នលោកមានតួនាទីជាអនុប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ ន

ព្រះនាង នរោត្តម ជេនណា ឲ្យតម្លៃការសិក្សាខ្លាំង សុខចិត្តបោះបង់ឱកាសក្លាយជាតារា Kpop

ព្រះនាង នរោត្តម ជេនណា ដែល​ជាខត្តិយៈ​ត្រកូល​ខ្មែរ បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ទាំង​បុរាណ និង​សម័យ​តែងតែ​ត្រូវ​បាន​គេ​ប្រសិទ្ធិនាម​ថា ឯកអគ្គរដ្ឋទូត​វប្បធម៌​វ័យ​

ការសិក្សា៖ ទឹកនោមពីអ្នកឡើងភ្នំ ធ្វើឱ្យទឹកកកលើភ្នំ Everest រលាយអស់ជាង ១៥៤ តោនត្រឹមពេល ៥០ថ្ងៃ

វត្តមានមនុស្សរាប់ពាន់នាក់ដែលឡើងលើភ្នំ Everest បានបញ្ចេញទឹកនោមប្រមាណ ៦ ០០០ លីត្រជារៀងរាល់ថ្ងៃ ដែលអាចរួមចំណែកដល់ការរលាយទឹកកកប្រមាណ ១៥៤ តោន ក្នុងរដូវកាលឡើងភ្នំ

រដ្ឋមន្ត្រីក្រសួងអប់រំផ្ដល់អាហារូបករណ៍ដល់សិស្សទី១២ ដែលរស់នៅតាមបណ្ដាខេត្តថៃឈ្លានពាន

ដំណឹង​ល្អ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ​ យុវជន និងកីឡា បាន​​សម្រេច​ផ្ដល់​ជូន​ដល់​សិស្ស​ទើប​ចប់​ទី១២ ក្នុង​ឆ្នាំ​ន

ស្រាយចម្ងល់ ជនរងគ្រោះពីការបាក់ដីនៅនេប៉ាល់អាចនៅរស់របៀបណា ក្រោយជាប់នៅក្រោមដីដាច់បាយដាច់ទឹកអស់ ៩ ថ្ងៃ?

កាលពីថ្ងៃទី ២៦ ខែសីហា គ្រោះមហន្តរាយបាក់ផ្ទាំងទឹកកកដ៏ធ្ងន់ធ្ងរនៅជ្រលងភ្នំ Trishuli ប្រទេសនេប៉ាល់ បានបង្កឱ្យមានជំនន់ទឹកភក់ និងការបាក់ដីយ៉ាងសន្ធឹក