សល់ប្រាក់ចាយមិនអស់ តែតារាចិនល្បីល្បាញ ៥ រូបនេះរងទុក្ខដោយសារជំងឺព្យាបាលមិនជាសះស្បើយ

សុខភាពពិតជារឿងសំខាន់ដែលគ្រប់គ្នាគួរយកចិត្តទុកដាក់ ព្រោះថាបើទោះជាមានទ្រព្យសម្បត្ដិវាល់លានក៏ជំងឺខ្លះមិនអាចព្យាបាលឲ្យជាសះស្បើយដែរ។ ជាក់ស្ដែង តារាចិនជាច្រើនមានឈ្មោះល្បីល្បាញ និងសល់ទ្រព្យសម្បត្ដិចាយមិនអស់តែពួកគេត្រូវរងទុក្ខដោយសារជំងឺប្រចាំកាយ ព្យាបាលមិនជាសះស្បើយ។ ស្របពេលអ្នកខ្លះអកុសលក៏បាត់បង់ជីវិត ព្រោះទ្រាំទ្រលែងបាន។ ខាងក្រោមនេះជាតារាល្បីល្បាញក្នុងប្រទេសចិន តែសុខភាពចុះខ្សោយព្យាបាលសឹងមិនជា និងត្រូវរស់យ៉ាងលំបាកជាមួយជំងឺប្រចាំកាយ៖

១.Zhou HaiMei ឬ Kathy Chow

បើតាមសម្ដីរបស់តារាស្រីរូបនេះ រូបនាងមានជំងឺប្រចាំកាយចាប់តាំងពីឆ្នាំ ១៩៩៩ និងត្រូវព្យាបាលតាមដានជាប្រចាំ។ នាងមានជំងឺ ជំងឺអូតូអ៊ីមម៉ូន (Lupus erythematosus) ព្រមទាំងជំងឺធ្លាក់ចុះផ្លាកែត។ នាងត្រូវបានរាយការណ៍ថាឧស្សាហ៍សន្លប់ និងត្រូវទៅបញ្ជូនទៅមន្ទីរពេទ្យដើម្បីពិនិត្យ។ ជាអកុសលតារាស្រីរូបនេះបានស្លាប់បាត់បង់ជីវិតក្រោយមិនអាចទ្រាំទ្រនឹងជំងឺរបស់ខ្លួនបាន។ នាងត្រូវបានរាយការណ៍ថាមានផ្ទះវីឡាធំស្កឹមស្កៃខ្លាំងនៅទីក្រុងប៉េកាំង និងមានទ្រព្យសម្បត្ដិច្រើនជាង ៥ លានដុល្លារអាមេរិក។

២.Jet Li

តារាប្រុស Jet Li ឬ​ លី លានជា តារាប្រុសរូបនេះមានជំងឺប្រចាំកាយចាប់តាំងពីឆ្នាំ ២០១០ ដោយលោកមានជំងឺក្រពេញទីរ៉ូអ៊ីត ធ្វើឲ្យលោកពិបាកក្នុងការដើរ មានរូបរាងប្រែប្រួល បេះដូងលោតខុសចង្វាក់ ឆាប់នឿយហត់ ជាដើម។ ជំងឺមួយនេះធ្វើឲ្យជីវិតតារាប្រុសរូប Jet Li ហាក់មានការលំបាកខ្លាំង។ លោកធ្លាប់បានលើកឡើងថា លោកបានត្រៀម និងរៀបចំរួចរាល់ហើយសម្រាប់ពិធីបុណ្យសពរបស់ខ្លួនឯង ជាហេតុកាន់តែធ្វើឲ្យមហាជន និងអ្នកគាំទ្រ កាន់តែរំជួលចិត្ត។ លោកបានបន្ថែមថា ពិធីបុណ្យសពរបស់លោក មិនចាំបាច់រៀបចំធំឡើយ ធ្វើជាលក្ខណៈសាមញ្ញគឺគ្រប់គ្រាន់។ លោកសង្ឃឹមថា សពរបស់លោកអាចបញ្ចុះនៅក្រោមដើមឈើ ឬធាតុរបស់លោកយកទៅបាចនៅ​ឯទឹកសមុទ្រ។ បច្ចុប្បន្ន Jet Li ត្រូវបានគេរាយការណ៍ថា មានទ្រព្យសម្បត្ដិច្រើនជាង ២៥០ លានដុល្លារអាមេរិក។

៣.Chow YunFat

តារាប្រុសជើងចាស់ Chow YunFat ត្រូវបានមហាជនជាច្រើនដឹងថា ជាបុគ្គលម្នាក់ដែលចូលចិត្ដហាត់ប្រាណ និងរត់ម៉ារ៉ាតុងជាដើម។ រូបរាងរបស់តារាប្រុសរូបនេះ ក៏ចាប់ផ្ដើមមើលទៅស្គមៗ ទៅ និងហាក់មានភាពជ្រីវជ្រួញខ្លាំងជាងមុនផងដែរ។ ក្រោយមកលោកបានទម្លាយថា លោកកំពុងមានជំងឺទឹកនោមផ្អែម ដោយលោកអាចហូបបាយសក្នុងមួយថ្ងៃបានតែ ២ ចានប៉ុណ្ណោះ និងពេលខ្លះលោកហូបតែអាហារមួយពេលប៉ុណ្ណោះក្នុងមួយថ្ងៃ។ ជំងឺមួយនេះធ្វើឲ្យបញ្ហាសុខភាពរបស់លោកហាក់មានការប្រែប្រួលខ្លាំងថែមទៀត។ ជំងឺនេះទោះជាមានប្រាក់ច្រើនយ៉ាងណាក៏មិនអាចព្យាបាលឲ្យជាសះស្បើយបានដែរ។ មែនទែនទៅ ទោះលោកមានទ្រព្យសម្បត្ដិច្រើនជាង ៧០០ លានដុល្លារអាមេរិក ក៏ត្រូវតែប្រយ័ត្នប្រយែង និងពិនិត្យមើលសុខភាពឲ្យបានទៀងទាត់។

៤.Ada Choi

តារាស្រីចិន Ada Choi បានទម្លាយថារូបនាងមានជំងឺរលាកសន្លាក់ឆ្អឹងខ្នងធ្ងន់ធ្ងរ ដោយពិបាកក្នុងការគេង ដើរឲ្យត្រង់ជាដើម។ ពេលខ្លះពិបាកទ្រាំខ្លាំងរហូតដល់មិនអាចគេង និងយំទៀតផង។ នាងធ្លាប់ប្រាប់ស្វាមីរបស់នាងថា រូបគាត់បានរៀបការជាមួយមនុស្សពិការ មិនគ្រប់លក្ខណៈ។ រូបនាងត្រូវបានគេរាយការណ៍ថាមានទ្រព្យសម្បត្ដិច្រើនជាង ៤៣ លានដុល្លារ តែពេលខ្លះនាងមិនអាចសោយសុខចាយប្រាក់ទាំងនោះឡើយ។

៥.Jay Chou

មិនខុសពី Ada Choi តារាចម្រៀងល្បីល្បាញរូបនេះក៏មានបញ្ហារលាកសន្លាក់ឆ្អឹងខ្នងធ្ងន់ធ្ងរ។ លោកបានលើកឡើងថា ឧស្សាហ៍ភ្ញាក់ពីការគេងកណ្ដាលយប់ ដោយសារតែការឈឺចាប់បណ្ដាលមកពីជំងឺមួយនេះ។ លោកធ្លាប់ប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់កំឡុងពេលប្រគំតន្ដ្រី ដោយសារតែលោកឈឺចាប់ពេកមិនអាចច្រៀង ឬឡើងឈរលើឆាក។ ភរិយារបស់លោកជាមនុស្សម្នាក់ដែលតែងតែនៅមើលថែរូបលោកមិនទៅណា។ ជំងឺនេះដែរ ពិបាកក្នុងការព្យាបាលឲ្យជាសះស្បើយ បើទោះជាលោកសល់ប្រាក់ចាយមិនអស់ច្រើនជាង ៩៥ លានដុល្លារអាមេរិក ៕    



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម