រយៈពេល ២២ ឆ្នាំនៃជីវិតមង្គលការរបស់តារាសម្ដែងស្រី កែវ ស្រីនាង ជាមួយស្វាមីជនជាតិអង់គ្លេស ហាក់ដូចកាលពីម្សិលមិញប៉ុណ្ណោះ។ មួយពព្រិចភ្នែកតារាសម្ដែងស្រីដែលនៅតែមានរូបសម្រស់ស្រស់ស្អាតតាំងពីជាង២០ ឆ្នាំមុន រហូតមកទល់ពេលនេះ បានកសាងគ្រួសារ ២២ ឆ្នាំ និងបង្កើតបានកូនស្រីយ៉ាងស្រស់សោភាម្នាក់។

ទោះឃ្លាតឆ្ងាយពីសិល្បៈមួយរយៈ តែអ្នកនាង កែវ ស្រីនាង នៅតែរក្សាសម្រស់បានយ៉ាងស្រស់ស្អាត ដដែលគ្មានខុសកាលពីតារាស្រីរូបនេះចូលសិល្បៈដំបូងៗឡើយ។ ថ្មីៗនេះតារាភាពយន្តជើងចាស់រូបនេះបង្ហាញរូបភាពជុំគ្នាជាមួយស្វាមី កូនស្រី និងសាច់ញាតិដទៃ ដើម្បីអបអរខួបអាពាហ៍ពិពាហ៍ដែលកសាងមកជុំគ្នាជាង ២០ ឆ្នាំមកហើយ។
តារាស្រីថ្ពាល់ខួច ច្រមុះស្រួច និងកម្ពស់ខ្ពស់ បានចូលរោងការថ្ងៃ ៣១ ខែមករា ឆ្នាំ ២០០៤។ អ្នកនាងបានរៀបមង្គលការ ទាំងបែបប្រពៃណីខ្មែរ និងបែបអឺរ៉ុប ដែលគ្រានោះផ្ទុះការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកគាំទ្រ។ កែវ ស្រីនាង ដែលត្រូវបានគេស្គាល់ថា ជាតារាសម្តែងមួយដួង មានឈ្មោះបោះសំឡេងជាច្រើនឆ្នាំ មិនថាក្នុងការសម្តែងទៅលើបទចម្រៀងខារ៉ាអូខេ និងនៅក្នុងភាពយន្តភាគ។


តារាស្រីវ័យជាង ៤០ ឆ្នាំរូបនេះ មានបងប្អូនស្រីៗសុទ្ធតែស្រស់ស្អាត និងជាតារាសម្ដែងទទួលបានការគាំទ្រខ្លាំង ព្រោះទាំងរូបសម្រស់ និងសមត្ថភាពបងប្អូនស្រីៗរបស់ ស្រីនាង សុទ្ធតែល្អទាំងព្រម។ សម្រាប់ ស្រីនាង ការថតភាពយន្ត អ្នកនាងភាគច្រើនសុទ្ធសឹងទទួលបានតំណែងជាតួឯក៕









រូបភាព៖ Keo Sreyneang
























Account
Security
Favourite Content