ដូចអ្វីដែលបានគ្រោងទុក មុននេះបន្តិច កញ្ញា ហង្ស ម៉ានីតា Miss Universe Cambodia 2022 បានបង្ហាញឈុតតំណាងជាតិ «រុក្ខទេពធីតា» យ៉ាងជឿជាក់បំផុតលើឆាកប្រកួត Miss Universe 2022។ ស្នាមញញឹម ទឹកមុខមុតមាំ ភាពអង់អាច របស់បេក្ខភាពតំណាងជាតិកម្ពុជារូបនេះ ធ្វើឱ្យអ្នកគាំទ្រមានក្តីសង្ឃឹមលើរូបនាងយ៉ាងខ្លាំងក្លា ថាអាចនឹងចូលដល់វគ្គ Top ចុងក្រោយបាន។
គួររំលឹកផងដែរថា ឈុត «រុក្ខទេពធីតា» ជាឈុតច្នៃបែបសហសម័យរួមបញ្ជូលសិល្បៈបុរេប្រវត្តិសាស្ត្រ នរគភ្នំ និងអង្គរ បានដកស្រង់តាមរឿងនិទានក្នុងព្រះពុទ្ធសាសនា ដែលសាច់រឿងនោះបានអប់រំមនុស្សឲ្យចេះទប់នូវកំហឹងរបស់ខ្លួន ចេះស្រលាញ់ជីវិតសត្វមនុស្សនឹងធម្មជាតិ ចេះចែករំលែកសេចក្តីសុខ និងមិនបៀតបៀនបំផ្លាញជីវិតអ្នកដទៃ ចេះរស់នៅដោយសន្និភាពក្នុងការកើតមកមានជីវិតរួមលោកតែមួយ។ «រុក្ខជាតិនិងដើមឈើជាចំណែកមួយនៃជីវិតលើផែនដី សូមជួយថែរក្សា»៕























Account
Security
Favourite Content