ឃើញសន្ធឹកអ្នកគាំទ្រ ហង្ស ម៉ានីតា ប្ដេជ្ញាសាងប្រវត្តិសាស្រ្តថ្មីសម្រាប់កម្ពុជានៅ Miss Universe ​​

កញ្ញា ហង្ស ម៉ានីតា Miss Universe Cambodia 2022 បានធ្វើដំណើរចេញពីព្រះរាជាណាចក្រកម្ពុជាឆ្ពោះទៅទឹកដី​អាមេរិកហើយ ដើម្បីចូលរួមប្រកួតប្រជែង Miss Universe លើកទី៧១។ អ្នកគាំទ្រភ្លូកទឹកភ្លូកដីបានទៅជូនដំណើរ និងផ្តល់កម្លាំងចិត្តដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីរាត្រី​ថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២២ ដោយគ្រប់គ្នាបានស្រែកហ៊ោកញ្ជ្រៀវឡើងកងរំពង បង្ហាញពីទំហំចិត្តនៃការគាំទ្រចំពោះ Miss Universe Cambodia 2022។

ស្ថិតក្នុងឈុតសម្លៀកបំពាក់ពណ៌ខ្មៅលាយត្បូងភ្លឺភ្លែតៗ ដៃកាន់ទង់ជាតិព្រះរាជាណាចក្រកម្ពុជា បវរកញ្ញាកូនកាត់ខ្មែរ-បារាំងរូបនេះពិតជាស្រស់ស្អាត និងលេចធ្លោខ្លាំងណាស់។ ម៉ានីតា រំភើបខ្លាំងស្ទើរនិយាយមិនចេញនៅពេលឃើញអ្នកគាំទ្រច្រើនសន្ធឹកមកផ្តល់កម្លាំងចិត្តនាងបែបនេះ។

ប្រាប់ចំពោះមុខអ្នកសារព័ត៌មានសិល្បៈក្នុងស្រុក ហង្ស ម៉ានីតា ថា សន្ទុះគាំទ្រដ៏ខ្លាំងក្លារបស់អ្នកគាំទ្រធ្វើឱ្យនាងកាន់តែមានកម្លាំងចិត្តក្នុងការប្រកួត ដោយប្តេជ្ញាថានឹងធ្វើឱ្យបានល្អបំផុត និងបញ្ចេញឱ្យអស់ពីសមត្ថភាពសម្រាប់ការប្រកួតប្រជែងមួយនេះ។ បវរកញ្ញាចក្កវាឡកម្ពុជាឆ្នាំ ២០២២ រូបនេះសង្ឃឹមថា នាងនឹងអាចបង្កើតប្រវត្តិសាស្រ្តថ្មីសម្រាប់កម្ពុជាក្នុងការប្រកួតប្រជែង Miss Universe លើកនេះ ព្រោះនាងបានទទួលការហ្វឹកហាត់ជាមួយគ្រូជំនាញៗជាច្រើនដូចជា គ្រូបង្វឹកមកពីឥណ្ឌា និងគ្រូបង្វឹកនៅហ្វីលីពីន រួមទាំងការបណ្តុះបណ្តាលផ្ទាល់របស់ក្រុមហ៊ុន CIM។

លោក ម៉ែន និមលរតន៍ នាយកប្រតិបត្តិក្រុមហ៊ុន CIM ក៏បានបង្ហាញអារម្មណ៍រំភើបនៅពេលឃើញអ្នកគាំទ្រណែនណាន់តាន់តាប់បែបនេះ ហើយលោកក៏មានក្តីរំពឹងខ្ពស់លើ ម៉ានីតា ដូចគ្នាដែរ។ ចំណែក លោក ជិន សំណាង ម្ចា​ស់ហាងពេជ្រ CSNJ ដែលជាអ្នកឧបត្ថម្ភកម្មវិធីធំសម្រាប់ Miss Universe Cambodia ក៏សង្ឃឹមថា ម៉ានីតា អាចដណ្តើមបានភាពជោគជ័យមកកម្ពុជា។ ប្រសិនបើ ម៉ានីតា អាចចូលដល់វគ្គ Top 10 ចុងក្រោយលោកនឹងមានកាដូលើកទឹកចិត្តនាងបន្ថែមទៀត គឺទឹកប្រាក់ ១ ម៉ឺនដុល្លារ និងចិញ្ចៀនពេជ្រ ១ វង់ថែមទៀត ដើម្បីជាការលើកទឹកចិត្តដល់ Miss Universe Cambodia 2022។

គួររំលឹកផងដែរថា ហង្ស ម៉ានីតា ជាបវរកញ្ញាចក្កវាឡកម្ពុជាទី៦ ហើយនាងនឹងតំណាងឱ្យជាតិកម្ពុជាចូលរួមប្រកួតប្រជែងកម្មវិធី Miss Universe លើកទី៧១ នៅសហរដ្ឋអាមេរិក នៅដើមខែមករា ដោយរាត្រីផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅថ្ងៃទី១៤ ខែមករា ឆ្នាំ ២០២៣៕

ប្រភពរូបភាព៖ Studio 80s



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ល្បែងប្រជល់មាន់ ជាល្បែងកម្សាន្តមួយរបស់ខ្មែរភាគច្រើនគេតែងនាំគ្នាលេងនៅពេលយប់

ល្បែង​ប្រជល់​មាន់ ជា​ល្បែង​កម្សាន្ត​មួយ​របស់​ខ្មែរ​សម្រាប់​ក្មេងៗ​ជំទង់ ហើយ​ភាគច្រើន​លេង​នៅ​ពេល​យប់។ ល្បែង​មួយ​នេះ​បង្ហាត់​ក្មេង​ៗ​ឱ្យ​មាន​ភាព​ក្លាហាន។

ការ «បរិច្ចាគមេជីវិតញី» កំពុងក្លាយជាអាជីវកម្មថ្មី ខណៈគ្លីនិកនៅប្រទេសជាច្រើនព្រមទិញមេជីវិតញីពីនិស្សិតស្រី Gen Z ដោយផ្តល់ប្រាក់តបស្នងដល់ខ្ទង់ម៉ឺនដុល្លារ

នៅក្នុងយុគសម័យដែលប្រជាជនពិភពលោកកាន់តែថយចុះជារៀងរាល់ថ្ងៃ នៅជ្រុងម្ខាងទៀត «គ្លីនិកព្យាបាលអ្នកពិបាកមានកូន» និង «គ្លីនិកបង្កកំណើតក្រៅស្បូន» (IVF) បែរកំពុង

ផឹកទឹកកខ្វក់មិនដាំឆ្អិនយូរ! ស្រ្តីវ័យ ៥៦ ឆ្នាំនៅចិនត្រូវវះកាត់បើកលលាដ៍ក្បាលទាំងភ្ញាក់ដឹងខ្លួនដើម្បីយកព្រូនចេញពីខួរក្បាល

ថ្មីៗនេះមានករណីសិក្សាមួយដ៏គួរឱ្យភ្ញាក់ផ្អើលដែលបានកើតឡើងលើស្រ្តីវ័យ ៥៦ ឆ្នាំម្នាក់រហ្សសនាម Luo Fang រស់នៅតំបន់ Guangxi ក្រោយគាត់មានអាការៈវៀចមុខ និងខ្សោយដៃជើងអស់រយៈពេលជាច្រើនឆ្នាំ។ រឿងរ៉ាវនេះត្រូវគេរំឭកបកទៅកាលពីឆ្នាំ ២០១៩ វិញបន្ទាប់ពីគាត់បានស្វែងរកការព្យាបាលនៅមន្ទីរពេទ្យជាច្រើន ក្រោយមកត្រូវបានគ្រូពេទ្យប្រាប់ថាមានឆ្លងមេរោគព្រូន Spirometra ដោយព្រូននោះបានរស់នៅលាក់ខ្លួនក្នុងខួរក្បាលរបស់គាត់អស់រយៈពេល ៧ ឆ្នាំមកហើយ។ ដោយសារតែទីតាំងមេរោគស្ថិតនៅក្នុងតំបន់មុខងារសំខាន់នៃខួរក្បាលដែលមានហានិភ័យខ្ពស់ក្នុងការវះកាត់គាត់ក៏បានសម្រេចចិត្តជ្រើសរើសវិធីព្យាបាលតាមបែបបុរាណដោយមិនវះកាត់នាពេលនោះ។ យ៉ាងណាមិញអាការជំងឺរបស់គាត់កាន់តែធ្ងន់ធ្ងរទៅៗពីមួយឆ្នាំទៅមួយឆ្នាំដោយស្តែងចេញរោគសញ្ញាច្បាស់ៗនៅរដូវក្តៅ។ នៅដំណាក់កាលក្រោយៗ

ពិធីការិនីល្បីឈ្មោះអេហ្ស៊ីប និងគ្នីគ្នា ១១ នាក់ត្រូវកាត់ទោសប្រហារជីវិត ពីបទផលិតនិងជួញដូរគ្រឿងញៀន ៧៥០ គីឡូ

សារព័ត៌មាន Al Jazeera បានរាយការណ៍ថា ចុងចោទ ៩ នាក់ផ្សេងទៀតត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ហើយ ៧ នាក់ក្នុងចំណោមមនុស្ស ២៨ នាក់ដែលត្រូវបានស៊ើបអង្កេត

ខំប្រឹងដល់ដង្ហើមចុងក្រោយដើម្បីកូន! Peter Pan’s Dad កូរ៉េបង្កើត Neverland បានសម្រេចសម្រាប់កូនប្រុសមានជំងឺអូទីហ្សឹមធ្ងន់ធ្ងរមុនលាចាកលោក

លោក Jeon Gyeong Cheol ជាអ្នកនិពន្ធម្នាក់ដែលធ្លាប់បានលាតត្រដាងរឿងរ៉ាវជីវិតដ៏កម្សត់ក្នុងការចិញ្ចឹមកូនប្រុស អូទីហ្សឹម ធ្ងន់ធ្ងរក្នុងនាមជាឪពុកតែម្នាក់ នៅតាមកម្មវិធី

លោក ឯល ប៊ុនណុល ៖ ចង់ឱ្យមានសិស្សរៀនជំនាញសិល្បៈ ល្ខោននិយាយ ត្រូវផ្ដល់ក្ដីសង្ឃឹម និងការត្រួសត្រាយផ្លូវ

លោក ឯល ប៊ុនណុល គឺជាមន្ត្រីជាន់ខ្ពស់ និងជាអ្នកដឹកនាំក្នុងវិស័យសិល្បៈវប្បធម៌ខ្មែរ ដោយបច្ចុប្បន្នលោកមានតួនាទីជាអនុប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ ន

ព្រះនាង នរោត្តម ជេនណា ឲ្យតម្លៃការសិក្សាខ្លាំង សុខចិត្តបោះបង់ឱកាសក្លាយជាតារា Kpop

ព្រះនាង នរោត្តម ជេនណា ដែល​ជាខត្តិយៈ​ត្រកូល​ខ្មែរ បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ទាំង​បុរាណ និង​សម័យ​តែងតែ​ត្រូវ​បាន​គេ​ប្រសិទ្ធិនាម​ថា ឯកអគ្គរដ្ឋទូត​វប្បធម៌​វ័យ​

ការសិក្សា៖ ទឹកនោមពីអ្នកឡើងភ្នំ ធ្វើឱ្យទឹកកកលើភ្នំ Everest រលាយអស់ជាង ១៥៤ តោនត្រឹមពេល ៥០ថ្ងៃ

វត្តមានមនុស្សរាប់ពាន់នាក់ដែលឡើងលើភ្នំ Everest បានបញ្ចេញទឹកនោមប្រមាណ ៦ ០០០ លីត្រជារៀងរាល់ថ្ងៃ ដែលអាចរួមចំណែកដល់ការរលាយទឹកកកប្រមាណ ១៥៤ តោន ក្នុងរដូវកាលឡើងភ្នំ

រដ្ឋមន្ត្រីក្រសួងអប់រំផ្ដល់អាហារូបករណ៍ដល់សិស្សទី១២ ដែលរស់នៅតាមបណ្ដាខេត្តថៃឈ្លានពាន

ដំណឹង​ល្អ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ​ យុវជន និងកីឡា បាន​​សម្រេច​ផ្ដល់​ជូន​ដល់​សិស្ស​ទើប​ចប់​ទី១២ ក្នុង​ឆ្នាំ​ន

ស្រាយចម្ងល់ ជនរងគ្រោះពីការបាក់ដីនៅនេប៉ាល់អាចនៅរស់របៀបណា ក្រោយជាប់នៅក្រោមដីដាច់បាយដាច់ទឹកអស់ ៩ ថ្ងៃ?

កាលពីថ្ងៃទី ២៦ ខែសីហា គ្រោះមហន្តរាយបាក់ផ្ទាំងទឹកកកដ៏ធ្ងន់ធ្ងរនៅជ្រលងភ្នំ Trishuli ប្រទេសនេប៉ាល់ បានបង្កឱ្យមានជំនន់ទឹកភក់ និងការបាក់ដីយ៉ាងសន្ធឹក