Han Jimin ជាតារាសម្ដែងកូរ៉េស្រីរៀមច្បងម្នាក់ រូបនាងក៏ជាតារាស្រីមានប្រជាប្រិយភាពមិនធម្មតាក្នុងប្រទេសកូរ៉េខាងត្បូងផងដែរ។ រូបនាងចាប់ផ្ដើមសម្ដែងក្នុងសិល្បៈតាំងពីវ័យក្មេងមកម្ល៉េះ និងទទួលបានការចាប់អារម្មណ៍ខ្លាំងនៅពេលសម្ដែងរឿង “Rooftop Prince” ក្នុងឆ្នាំ ២០១២។
ប្រឡូកក្នុងសិល្បៈប្រមាណ ២០ ឆ្នាំ នាងត្រូវបានគេចាត់ទុកជាតារាស្រីមានទេពកោសល្យម្នាក់ និងអាចសម្ដែងបត់បែនបានគ្រប់ទម្រង់មិនថាការសម្ដែងបែបសុភាព កាចឆ្នាស់ឆ្នើម ឬគួរឲ្យស្រឡាញ់ឡើយ។ ជាពិសេសរូបនាងត្រូវប្រជាជនកូរ៉េលើកសរសើរថាជាតារាសម្ដែងស្រីដែលមើលទៅស្រស់ស្អាតខ្លាំងពេលដែលយំសម្រក់ទឹកភ្នែក។


តារាស្រី Han Jimin បច្ចុប្បន្នមានវ័យ ៤១ ឆ្នាំទៅហើយប៉ុន្ដែបើក្រឡេកមកមើលសម្រស់របស់នាងវិញពិតជានៅក្មេងជាងវ័យ និងស្រស់ស្អាតខ្លាំងរហូតដល់មនុស្សជាច្រើនទាយសឹងមិនដឹងពីអាយុរបស់នាងពិតប្រាកដប្រសិនបើមើលត្រឹមរូបភាព។ រូបភាពរបស់នាងកាលពី ២០ ឆ្នាំមុនក៏ត្រូវគេយកមកប្រៀបធៀបជាមួយពេលពេលបច្ចុប្បន្ន មិនត្រឹមតែមិនចាស់នោះទេថែមជាងក្មេងជាងពីមុនទៅទៀត។ ភាពក្មេងជាងវ័យរបស់នាងធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើល និងសរសើរនាងមិនដាច់ពីមាត់ពីសម្រស់ស្អាតពីធម្មជាតិ ជាពិសេសភាពប៉ិនប្រសប់ក្នុងការថែសម្រស់ផងដែរ។

ជាមួយគ្នាដែរ នាងធ្លាប់ទម្លាយពីទម្លាប់សាមញ្ញដែលធ្វើឲ្យរូបនាងមានសម្រស់ក្មេងជាងវ័យគឺនាងគេងបានគ្រប់គ្រាន់។ មួយវិញទៀត នាងតែងតែទុកឲ្យមុខនាងសម្រាកខ្លះពីម្សៅក្រែម ប្រសិនបើគ្មានការងារត្រូវធ្វើ ឬចេញថត។ ការពារស្បែកពីពន្លឺព្រះអាទិត្យជាដើម និងឧស្សាហ៍ម៉ាស្សាមុខ។
ថ្វីបើបច្ចុប្បន្នរូបនាងមិនសូវសម្ដែងរឿងច្រើនដូចពីមុន តែនាងជាតារាសម្ដែងស្រីម្នាក់ក្នុងចំណោមផ្សេងទៀតដែលតែងតែត្រូវគេលើកមកនិយាយរាល់ពេលនឹកដល់តារាស្រីជើងចាស់មានមុខក្មេងជាងវ័យ៕





























Account
Security
Favourite Content