Hamelet Vanessa បវរកញ្ញាវ័យក្មេង និងជាកូនកាត់ខ្មែរបារាំងទើបទទួលបានមកុដ១ ទៀតនៅប្រទេសឡាវ កាលពីចុងសប្ដាហ៍មុនក្នុងកម្មវិធី 2nd Edition Beauty Power International Fashion Week 2025។ ជិត ២ ខែមុននាងក៏បានក្លាយជាម្ចាស់មកុដ Royal Grand Winner World Junior Tourism Ambassador ផងដែរ។

តារាបង្ហាញម៉ូដក្នុង The Ramp Academy នាងតូច Hamelet បានទៅប្រទេសឡាវក្នុងនាមជា VVIP Guest & Model កម្មវិធី 2nd Edition Beauty Power International Fashion Week 2025 ដោយកម្មវិធីបានដំណើរការនាថ្ងៃ ២៣ ខែសីហា ឆ្នាំ ២០២៥។ កុមារីវ័យ ៨ ឆ្នាំរូបនេះបានដើរបង្ហាញឈុតជាច្រើននៅក្នុងកម្មវិធី ហើយក៏ទទួលបានមកុដ Little Miss Beauty Power International Model ផងដែរ។
បង្ហាញខ្លួនក្នុងកម្មវិធីនៅប្រទេសឡាវ Hamelet Vanessa ធ្វើឲ្យអ្នកទស្សនាភ្លឹក រកពាក្យហាស្ដីមិនបាន ដោយសារតែសមត្ថភាពនាង មិនសមនឹងវ័យសោះឡើយ។ ទាំងការដើរ កាច់រាង ទឹកមុខ កុមារីរូបនេះធ្វើបានល្អឥតខ្ចោះ ធ្វើឲ្យអ្នកទស្សនាផ្ទាល់ស្រែកហ៊ោពេញកន្លែងរៀបចំកម្មវិធីតែម្ដង។


ការចូលរួមកម្មវិធីនៅប្រទេសឡាវកាលពីសប្ដាហ៍មុន The Ramp Academy បានបញ្ជូនម៉ូដែលវ័យក្មេង ៣ រូបទៅ ហើយម្នាក់ៗពិតជាទទួលបានលទ្ធផលល្អ។ ក្នុងនោះមានដូចជា៖
- Hamelet Vanessa Little Miss Beauty Power Model International 2025
- Dominique Oun Lee Mini Miss Beauty Power Tourism 2025
- Azan Javed Little Mister Beauty Power Model International 2025
សម្រាប់ Hamelet Vanessa ប្រើរយៈពេលមិនដល់ ២ ខែស្រួលបួលផង អាច ទទួលបានមកុដដល់ទៅ២ ពីឆាកអន្តរជាតិ។ ដោយកាលពីថ្ងៃ ២៧ ខែមិថុនា ឆ្នាំ ២០២៥ យកបានមកុដ Royal Grand Winner World Junior Tourism Ambassador 2025 និងថ្ងៃ ២៣ ខែសីហា ឆ្នាំ ២០២៥ នេះ ទទួលបានមកុដ Little Miss Beauty Power Model International 2025៕





រូបភាព៖ Cambodia Pageantry, Hamelet Vanessa និងអ៊ីនធឺណេត























Account
Security
Favourite Content