កម្មវិធីបវរកញ្ញាក្មេងៗដែលនាងតូច Hamelet Vanessa ទៅចូលរួមប្រកួតតំណាងឲ្យខ្មែរ នៅលើទឹកដីប្រទេសម៉ាឡេស៊ី កំពុងតែចូលដល់វគ្គក្ដៅគគុកផងដែរ។ កាលពីយប់មិញកម្មវិធី World Junior Tourism Ambassador 2025 បវរកញ្ញាវ័យ ៨ ឆ្នាំរបស់កម្ពុជា បានធ្វើឲ្យមហាជនភ្ញាក់ផ្អើល ជាមួយទេពកោសល្យដ៏ល្អ។


ក្នុងវគ្គប្រកួតប្រជែងវគ្គ Talent Competition បវរកញ្ញាWorld Junior Tourism Ambassador 2025 គ្រប់រូបបានបញ្ចេញសមត្ថភាពផ្សេងៗគ្នា។ ដោយអ្នកតំណាងកម្ពុជា កុមារី Hamelet Vanessa ក៏បានធ្វើឲ្យអ្នកចូលរួមអបអរជាមួយការសម្ដែងរបាំសហសម័យយ៉ាងទន់ភ្លន់ ល្វន់ល្វៃមិនសរសើរមិនបានឡើយ។
កូនកាត់ខ្មែរបារាំងវ័យក្មេងរូបនេះ ទាក់ចិត្តគណៈកម្មការតាំងពីទៅដល់កន្លែងកម្មវិធី ព្រោះតែឫកពា និងការត្រៀមខ្លួនបានយ៉ាងល្អ។ នៅថ្ងៃប្រកួតទី៣ នៃកម្មវិធី World Junior Tourism Ambassador ក៏មាវគ្គបង្ហាញឈុតតំណាងជាតិ និងវគ្គ Talent Show។


កុមារីវ័យ ៨ ឆ្នាំ Hamelet Vanessa គ្រងមកុដ World Junior Tourism Ambassador Cambodia 2025 កាលពីអំឡុងខែមេសា ឆ្នាំ ២០២៥ កន្លងទៅ និងបានចាកចេញពីមាតុភូមិឆ្ពោះទៅកាន់ប្រទេសម៉ាឡេស៊ីកាលពីថ្ងៃ ២៣ ខែឧសភាពឆ្នាំ ២០២៥។ Hamelet Vanessa ក៏ជា 2nd runner up Mini Miss Cambodia 2024 ទៀតផង៕






រូបភាព៖ World Junior Tourism Ambassador,Hamelet Vanessa និង Missosology























Account
Security
Favourite Content