រៀបការជាមួយ Justin ៥ ឆ្នាំហើយតែ Hailey នៅតែមិនហ៊ានយកកូនព្រោះខ្លាចជួបរឿងនេះ

Hailey Bieber និង Justin Bieber បានរួមរស់ជាមួយគ្នាជាង ៥ ឆ្នាំមកហើយ ហើយទំនាក់ទំនងរបស់ពួកគេនៅតែផ្អែមដូចទឹកឃ្មុំគ្មានថមថយបន្តិចទេ។ ហេតុដូច្នេះហើយ ទើប​មាន​មហាជន​ជាច្រើន​សង្ស័យថា នាងគួរតែដល់ពេលត្រៀមខ្លួនក្នុងការមានកូន​ហើយ​ ប៉ុន្តែ​ហេតុ​អ្វី​បាន​ជា​មិនមានសោះ? ពាក់ព័ន្ធបញ្ហានេះ Hailey បានចេញផ្ដល់សម្ភាសកាលពីពេលថ្មីៗនេះថា ការពិតទៅពួកគេពិតជាចង់មានកូនណាស់ ប៉ុន្តែខណៈដែលនាងត្រូវប្រឈមមុខនឹងការបញ្ចេញមតិពី Haters ជាញឹកញាប់ វាក៏ធ្វើឱ្យនាងមានអារម្មណ៍ភ័យខ្លាច។ នាងបាននិយាយថា៖ “ខ្ញុំពិតជាយំដោយរឿងនេះគ្រប់ពេល”។

Hailey Bieber បានបើកចំហជាមួយសារព័ត៌មាន The Sunday Times បន្ថែមទៀតថា៖ “ពួកយើង​ពិត​ជា​ចង់​មាន​កូន ប៉ុន្តែ​ខ្ញុំ​ក៏​ភ័យ​ខ្លាច​ខ្លាំង​ដែរ។ គ្រាន់​តែ​មាន​នរណា​ម្នាក់​និយាយ​អំពីស្វាមី ឬ​មិត្ត​ភក្តិ​របស់​ខ្ញុំ​នោះក៏ធ្ងន់ធ្ងរណាស់ទៅហើយ ដូច្នេះបើទទួលបានមតិអាក្រក់ៗចំពោះកូនទៀត ខ្ញុំមិនដឹងថាត្រូវប្រឈមមុខយ៉ាងម៉េចនោះទេ”។ ទោះបីជាមានអារម្មណ៍បែបនេះ​ក៏ដោយ ប៉ុន្តែតារាម៉ូដែលរូបនេះក៏ដឹងដែរ​ថា ថ្ងៃណាមួយនាង​ប្រហែល​ជា​មាន​កូន​ជាមួយ Justin ដែលខ្លួននាងផ្ទាល់បានបន្ថែមថា៖ “យើង​អាច​ចិញ្ចឹម​គាត់​តាម​លទ្ធភាព​ដែល​យើង​អាច​ធ្វើ​បាន។ ដរាបណាគាត់មានអារម្មណ៍ទទួលបានក្ដីស្រលាញ់ និងសុវត្ថិភាព ខ្ញុំគិតថាមិនអីទេ”។

កន្លង​មក Hailey ត្រូវ​ប្រឈម​នឹង​ការ​បញ្ចេញ​មតិ​ពី​អ្នក​ដែលស្អប់នាងគ្រប់​ពេល សូម្បី​ពេល​ចូលមន្ទីរ​ពេទ្យ ឬ​គ្រាន់​តែ​រស់​នៅ​ប្រចាំ​ថ្ងៃ​ក៏​ត្រូវ​គេ​រិះគន់​គ្រប់​ជំហាន។ ខណៈមនុស្ស​មួយ​ចំនួន​​គិត​ថា​វា​គ្រាន់​តែ​ជា​មតិ​របស់មនុស្ស​ដែល​នាង​មិនស្គាល់ វាមិនគួរមានឥទ្ធិពលអ្វីទេ ប៉ុន្តែ​ជាក់ស្ដែង Comment ទាំងនោះបានដាក់សម្ពាធយ៉ាងធ្ងន់មកលើផ្លូវចិត្តរបស់នាង ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ