ភរិយារបស់តារាសម្ដែងប្រុសហុងកុង Kevin Chueng គឺតារាស្រី Grace Chan តែងត្រូវមហាជសរសើរពីសម្រស់ដ៏ស្រស់ស្អាតរបស់នាង ដោយសារហាក់មើលទៅក្មេងជាងវ័យជាពិសេសរូបនាងប៉ិនប្រសប់ក្នុងការថែរក្សាសម្រស់របស់ខ្លួនបើទោះជាមានកូនតូចដល់ទៅ ៣ នាក់ទៅហើយ។
កាលពីខែ មករា ឆ្នាំ ២០២៣ តារាប្រុស Kevin Chueng និង តារាស្រី Grace Chan បានប្រកាសស្វាគមន៍កូនទី ៣ របស់ខ្លួនដែលជាកូនប្រុស។ ក្រឡេកមកមើលរូបសម្រស់ និងរាងរបស់នាងវិញនៅតែតូចច្រឡឹងរហូតធ្វើឱ្យមហាជនភ្ញាក់ផ្អើលតែម្ដង។
ថ្មីៗ នេះ រូបនាងក៏បានបង្ហោះវីដេអូក្នុងបណ្ដាញសង្គមអ៊ីនស្ដាក្រាមរបស់ខ្លួន និយាយពីការថែរក្សាសុខភាព និងអាហារដែលមួយប្រភេទដែលនាងឧស្សាហ៍ទទួលទានដើម្បីទទួលបានស្បែកស្រស់ស្អាត។ ដោយនាងបានលើកឡើងថា សុខភាពជារឿងសំខាន់មួយដែលគ្រប់គ្នាមិនគួររំលង បើសុខភាពមិនល្អ តើអ្នកអាចមើលថែទាំគ្រួសាររបស់ខ្លួនបានយ៉ាងណា?
នាងបានបង្ហើបថា អាហារមួយមុខដែលនាងឧស្សាហ៍ទទួលទានព្រោះវាល្អសម្រាប់សុខភាពនោះគឺគ្រាប់ វ៉ាល់ណាត់ (Walnut)។ គ្រាប់វ៉ាល់ណាត់ ល្អសម្រាប់ស្បែក ថែទាំសក់ និងគ្រប់គ្រងទំងន់បានយ៉ាងល្អសម្រាប់អ្នកចង់ស្រកគីឡូ។
ជាមួយគ្នាដែរ ក្រោយបង្ហោះវីដេអូនេះនាងក៏ត្រូវបានមហាជាច្រើនបញ្ចេញមតិសរសើរលើបណ្ដាញសង្គមដោយសារតែរូបរាងរបស់នាងហាក់មិនប្រែប្រួលសោះ មិនត្រឹមតែមើលទៅកាន់តែក្មេងឡើយសូម្បីតែរាងរៅក៏នៅតែតូចចង្កេះមួយក្ដាប់តែម្ដង។ អ្វីដែលធ្វើឱ្យគ្រប់គ្នាមិនសរសើរមិនបាននោះ នាងមិនមែនទើបតែមានកូនដំបូងឡើយ ពោលគឺមានកូនតូចដល់ទៅ ៣ នាក់ទៅហើយ ប៉ុន្ដែពិតជាប៉ិនប្រសប់ក្នុងការថែរក្សារាងមែនទែន៕

























































Account
Security
Favourite Content