ទីភ្នាក់ងារ Kim Soo Hyun ប្រកាសដាក់ពាក្យប្ដឹងទៅគ្រួសារ Kim Sae Ron ស្របពេលម្ដាយនាងទទូចសុំពាក្យសុំទោស

នៅថ្ងៃទី២០ ខែមីនានេះ  GOLD MEDALIST បានប្រកាសថា ខ្លួនកំពុងរៀបចំវិធានការតាមផ្លូវច្បាប់ទៅលើគ្រួសាររបស់ Kim Sae Ron និងម្ចាស់គណនីយូធូប Garo Sero Research Institute ​ចំពោះការបំពានទៅលើ Kim Soo Hyun នៅពេលកន្លងមក។ នៅក្នុងថ្ងៃតែមួយ Garo Sero Research Institute ក៏បានបើកបង្ហាញពីសំបុត្ររបស់ម្ដាយទៅកាន់តារាស្រី ដោយប្រាប់ថា ខ្លួនគ្រាន់តែចង់បានពាក្យសុំទោស ដើម្បីបង្ហាញភាពស្អាតស្អំ។

ក្នុងសេចក្ដីប្រកាសមួយនេះ GOLD MEDALIST បានសរសររៀបរាប់ថា ខ្លួននឹងធ្វើការប្ដឹងផ្ដល់ទៅលើលោក Kim Sae Eui ដែលជាម្ចាស់គណនីយូធូប Garo Sero Research Institute ចំពោះការបង្ហោះរូបភាពដែល Kim Soo Hyun មិនបានស្លៀកខោ ក៏ដូចជាការប្ដឹងផ្ដល់ទៅលើគ្រួសារ និងបុគ្គលដែលអះអាងថាជា ម្ដាយមីងរបស់ Kim Sae Ron ដែលជាអ្នកប្រគល់រូបទាំងនេះទៅឱ្យ YouTuber ជាដើមហេតុនៃហេតុការណ៍ដូចបញ្ជាក់ខាងលើនេះ។

GOLD MEDALIST ទីភ្នាក់ងារបានរៀបរាប់ថា នេះគឺជាបទល្មើសទាក់ទងនឹងឧក្រិដ្ឋកម្មផ្លូវភេទ។​ ទីភ្នាក់ងារដដែលនៅតែអះអាងថារូបថតមួយសន្លឹកនេះ ត្រូវបានថតនៅពេលដែល Kim Soo Hyun​ កំពុងទាក់ទងគ្នានឹង Kim Sae Ron ដែលពេញវ័យទៅហើយ ព្រមទាំងបានបញ្ជាក់ពីផលប៉ះពាល់នៃការបង្ហោះបន្ថែមថា៖ “រូបថតនេះថតជាប់រាងកាយរបស់ Kim Soo Hyun ដែលអាចបណ្តាលឱ្យគាត់មានការអាម៉ាស់ខាងផ្លូវភេទ ហើយវាគឺជារូបថតដែលមិនគួរបង្ហាញជាសាធារណៈ ឬមិនមានហេតុផលណាមួយដែលត្រូវបង្ហាញនោះទេ”។

“ការបង្ហោះរូបថតបែបនេះនៅលើយូធូប គឺច្បាស់ណាស់ជាអំពើឧក្រិដ្ឋ។ បន្ថែមពីនេះ Garo Sero បានគំរាមកំហែង Kim Soo Hyun ដោយបញ្ជាក់ពីចេតនារបស់ពួកគេក្នុងការបន្តបញ្ចេញរូបថតស្រដៀងគ្នានេះតទៅទៀត។ ដូច្នេះហើយ GOLD MEDALIST គឺគ្មានជម្រើសអ្វីក្រៅពីចាត់វិធានការផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់ចំពោះទង្វើបែបនេះ” ក្រុមហ៊ុនបានបន្តដូច្នេះ។

ទីភ្នាក់ងារបាននិយាយទៀតថា កន្លងមក ទោះបីជាក្រុមគ្រួសារ Kim Sae Ron បានផ្ដល់ព័ត៌មានមិនពិត និងបានផ្សព្វផ្សាយជាសាធារណៈក៏ពិតមែន តែទីភ្នាក់ងារមិនគិតដល់រឿងប្ដឹងផ្ដល់ ព្រោះចង់គោរពទៅដល់អ្នកដែលបានស្លាប់ទៅហើយ ក៏ប៉ុន្តែដើម្បីកុំឱ្យមានការបង្ហោះរូបភាពប្រភេទតែមួយនេះបន្តទៀត ទើបទីភ្នាក់ងារបង្ខំចិត្តធ្វើការប្ដឹងទៅកាន់គ្រួសារ។

ដោយឡែក នៅយប់នៃថ្ងៃតែមួយដែល GOLD MEDALIST បានចេញសេចក្ដីប្រកាសខាងលើ Garo Sero Research Institute ក៏បានបង្ហោះវីដេអូ បើកបង្ហាញសំណេរដៃរបស់ម្ដាយបង្កើត Kim Sae Ron ផងដែរ។ សំបុត្រមួយច្បាប់នោះបានថ្លែងពីសេចក្ដីនឹករឭក ការសោកស្ដាយ និងភាពឈឺចាប់ដែលបាត់បង់កូនស្រី ដោយអ្នកម្ដាយរូបនេះបានសរសេរបន្ថែមថា ខ្លួននៅតែឮសំឡេងរបស់កូនស្រីនិយាយមកកាន់ខ្លួនដូចដើម។

ម្ដាយរបស់តារាស្រីបានសរសេរបន្តថា អ្វីដែលគាត់ចង់បាននោះគឺ ពាក្យសុំទោស ដើម្បីឈប់ឱ្យដទៃមើលមកខ្លួនថា ជាមនុស្សប្រតិដ្ឋរឿងកុហក​ និងមិនចង់ឱ្យមានរឿងបែបនេះកើតឡើងម្ដងទៀតនោះទេ ក៏ប៉ុន្តែអ្វីដែលលោកស្រីទទួលបានគឺ ការបដិសេធ និងនៅតែទាមទារឱ្យខ្លួនធ្វើការបកស្រាយម្ដងហើយម្ដងទៀត។

ទាក់ទងនឹងពាក្យចចាមអារ៉ាមដែលលោក​ Lee Jin Ho បានផ្សព្វផ្សាយថា Kim Sae Ron ធ្លាប់រៀបការ និងរំលូតកូន  គ្រួសាររបស់តារាស្រីបានប្រាប់ថា សូម្បីតែខ្លូនឯងផ្ទាល់ក៏មិនធ្លាប់ដឹងឮពីរឿងនេះដែរ ហើយខ្លួនមិនយល់ពីហេតុផលដែលអតីតអ្នកគ្រប់គ្រងយករឿងនេះទៅប្រាប់ Lee Jin Ho នោះទេ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ



Leave a Reply

Your email address will not be published.Required fields are marked *