Taylor Swift ជាប់ឈ្មោះជាកំពូលសិល្បករស្រីប្រចាំសតវត្សទី ២១ ក្នុងបញ្ជីរបស់ Billboard

សារព័ត៌មានតន្ត្រីអាមេរិក Billboard បាន​ដាក់​ឈ្មោះ Taylor Swift ជា​សិល្បករ​ស្រី​ដ៏​អស្ចារ្យ​បំផុត​ប្រចាំ​សតវត្ស​ទី ២១ បន្ទាប់ពីតារាស្រីរូបនេះបានជាប់​ចំណាត់​ថ្នាក់​កំពូលច្រើនជាងគេ​លើ​តារាង Billboard 200 និង Billboard Hot 100 ពី​ឆ្នាំ ២០០០ ដល់​ឆ្នាំ ២០២៤។

Billboard បានឱ្យដឹងថា Taylor Swift បានចេញអាល់ប៊ុមចំនួន ១៤ រួមទាំងអាល់ប៊ុមថ្មីដែលនាងបានថតឡើងវិញជា Taylor’s Version ហើយអាល់ប៊ុមទាំងអស់សុទ្ធតែបានជាប់ក្នុងតារាង Billboard 200 ធ្វើឱ្យនាងក្លាយជាសិល្បករស្រីដែលបានជាប់ចំណាត់ថ្នាក់លេខ១ ច្រើនដងជាងគេក្នុងប្រវត្តិសាស្ត្រ។

ទន្ទឹមនោះ តារាចម្រៀងស្រីវ័យ ៣៥រូបនេះក៏មានបទចម្រៀងរហូតដល់ ១២ បទបានជាប់លេខ១ លើតារាង Billboard Hot 100 រួមមានបទ Cruel Summer, Anti-Hero, Shake If Off, Blank Space, Bad Blood, We Are Never Getting Back Together, Is It Over Now? (Taylor’s Version), Look What You Made Me Do, Willow, Fortnight, All too Well (Taylor’s Version) និងបទ Cardigan។

ក្រៅពីនេះ អាល់ប៊ុម Midnights បានធ្វើឱ្យនាងក្លាយជាសិល្បករដំបូងគេដែលមានបទចម្រៀងជាប់នៅចំណាត់ថ្នាក់កំពូលទាំង ១០ នៅលើតារាង Billboard Hot 100 ហើយអាល់ប៊ុម The Tortured Poets Department បានធ្វើឱ្យនាងទទួលបានជោគជ័យម្តងទៀតដោយបានជាប់ចំណាត់ថ្នាក់កំពូលជាប់ៗគ្នាពីលេខ១ ដល់លេខ ១៤។

គួរបញ្ជាក់ថា Taylor Swift បានជាប់ឈ្មោះជា “កំពូលសិល្បករ” នៅលើ Billboard រហូតដល់ ៤ ដង គឺនៅឆ្នាំ២០០៩, ២០១៥, ២០២៣ និង ២០២៤ ដែលជាការជាប់ច្រើនជាងគេ គិតចាប់តាំងពីការចាត់ថ្នាក់ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៨១។

បន្ទាប់ពី Taylor Swift អ្នកដែលជាប់ចំណាត់ថ្នាក់បន្តក្នុងបញ្ជីនេះរួមមានតារាចម្រៀង Rihanna, Beyoncé, Adele, Katy Perry, Lady Gaga, P!nk, Ariana Grande, Miley Cyrus និង​ Alicia Keys ដែលជាប់ចំណាត់ថ្នាក់រៀងគ្នាពីលេខ២ដល់លេខ១០។

បន្ថែមពីលើការទទួលបានតំណែងជាសិល្បករស្រីដ៏អស្ចារ្យបំផុតនៃសតវត្សទី ២១ នេះ កាលពីឆ្នាំ ២០១៩ Billboard ក៏ធ្លាប់បានដាក់ឈ្មោះនាងថាជាស្ត្រីប្រចាំទសវត្សរ៍ ឬ Woman of the Decade ផងដែរ ដែល​ឆ្លុះបង្ហាញពីតំណែងដ៏រឹងមាំរបស់នាងនៅក្នុងឧស្សាហកម្មតន្ត្រី ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *