មានរឿងអីហ្នឹង? ហេតុអ្វី Influencer ល្បីៗជាច្រើនពោលពាក្យដូច្នេះចំពោះទូរស័ព្ទ Samsung Galaxy S25 Series បែបនេះ?

នាថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២៥៖ ដូចប្រិយមិត្តបានជ្រាបរួចមកហើយថា ស្មាតហ្វូន Samsung Galaxy S25 Series ទើបតែបង្ហាញខ្លួនជាផ្លូវការថ្មីៗនេះជាមួយមុខងារពិសេសនឹកស្មានមិនដល់ ដែលជាហេតុធ្វើឱ្យ Content Creator និង Influencer ជាច្រើនរំជើបរំជួលជាខ្លាំងជាមួយនឹងបច្ចេកវិទ្យាដ៏ទំនើបបំផុតរបស់វា។

ក្នុងនោះ មានលោក Mengly Gaming អ្នកជំនាញខាងលេងហ្គេម និងជាអ្នកផលិតមាតិកាមួយរូប បានបង្ហាញចំណាប់អារម្មណ៍បែបនេះថា “ខ្ញុំហ៊ាននិយាយបានថា Galaxy S25 Series នេះ គឺដឹងតែត្រូវចិត្តអ្នកលេងហ្គេមហ្ម៎ង ព្រោះវាបំពាក់មកជាមួយកំពូលបន្ទះឈីប Snapdragon 8 Elite for Galaxy (3nm) ដែលមានកម្លាំងខ្លាំង ដំណើរការលឿនរហ័ស។ ធម្មតាអ្នកដែលចូលចិត្តលេងហ្គេម និងធ្វើការងារច្រើន គឺប្រាដកជាត្រូវការស្មាតហ្វូនដែលបំពាក់នូវបន្ទះឈីបខ្លាំងដែលធ្វើឱ្យការលេងមិនទាក់ និងធ្វើការដោយរលូន” ។

ចំណែកឯបងប្រុស ប្រាប់ចំៗ (Brab Chom Chom) អ្នកជំនាញខាងថតរូប និងវីដេអូ បានបន្ថែមទៀតថា “ខ្ញុំពេញចិត្តខ្លាំងលើមុខងារ AI ដែលបំពាក់នៅលើ Galaxy S25 Series ហ្នឹងតែម្ដង ជាពិសេសមុខងារ AI Auto Eraser ដែលជួយសម្រួលដល់អ្នកផលិតមាតិកាចូលចិត្តថតវីដេអូនៅខាងក្រៅដោយមានសំឡេងរំខានខ្លាំង មុខងារនេះនឹងជួយកាត់សំឡេងរំខានទាំងនោះចេញគ្មានសល់។ ជាមួយមុខងារ Best Face ផ្តិតយកទម្រង់មុខបានច្បាស់ស្អាតបំផុត។

រីឯលោក រៀន ថត Rean Thort (ហៅ ពូជ្រួញ) បានបង្ហាញចំណាប់អារម្មណ៍ថា “ចំណាប់អារម្មណ៍ខ្លាំងបំផុតរបស់ខ្ញុំ គឺមុខងារ AI Cross App Action ដែលជួយសម្រួលដល់ការប្រើប្រាស់ ខ្លាំងមែនទែន ដោយគ្រាន់តែប្រើសំឡេងដើម្បីបញ្ជាទៅកាន់ App ផ្សេងទៀតបានយ៉ាងងាយស្រួល និងរហ័ស។ អ្វីដែលខ្ញុំពិតជាចូលចិត្តខ្លាំងបំផុតទៀតនោះ គឺបំពាក់កាមេរ៉ា Ultra-Wide រហូតដល់ 50PM ដែលអាចថតវីដេអូបានរហូតដល់កម្រិត 8K និងជួយឱ្យយើងផលិតមាតិកាបានច្រើនទម្រង់តែម្ដង” ។

រីឯពីបងប្រុស ដុំហ្វីល ក៏បង្ហាញចំណាប់អារម្មណ៍ពីកាមេរ៉ានៅលើ Galaxy S25 Series ដែរថា “ខ្ញុំចាប់អារម្មណ៍ខ្លាំងជាងគេគឺកាមេរ៉ា Ultra-Wide ដែល Galaxy S25 Series បាន Upgrade ឡើង ដល់ 50PM ផ្ដល់នូវគុណភាពវីដេអូដូចថតដោយកាមេរ៉ាធំៗអ៊ីចឹង។ ពិសេសមានមុខងារ AI Auto Eraser ដែលជួយកាត់សំឡេងរំខានក្នុងវីដេអូបានយ៉ាងល្អ” ។

សម្រាប់ លោក រ៉េននី ដារ៉ា វិញបានបង្ហាញចំណាប់អារម្មណ៍ដែរថា “Galaxy S25 Series គឺស្មាតហ្វូនដែលមានពហុមុខងារ AI ពិសេសៗជាច្រើនដែលអ្នកផលិតមាតិកា និងអ្នកចូលចិត្តថត Vlog កំពុងតែត្រូវការដូចជាមុខងារ Auto Trim ជួយកាត់ចំណុចមិនចាំបាច់ក្នុងវីដែអូចេញដោយ Auto និងជាពិសេស គឺមុខងារ AI Auto Eraser ដែលជួយកាត់សំឡេងរំខានអស់គ្មានសល់” ។

រីឯបងប្រុស Jonh Sey អ្នកជំនាញខាង Review ស្មាតហ្វូន ក៏បានបង្ហាញនូវចំណាប់អារម្មណ៍ថា “កំពូលស្មាតហ្វូន Samsung Galaxy S25 Series គឺមកជាមួយនឹងការរចនារូបរាងស្អាត ស្រាល និងស្ដើងជាងមុនរហូតដល់ 15% ដែលបង្ហាញរូបរាងទាក់ទាញខ្លាំងមែនទែន” ។

លោកបានបន្ថែមទៀតថា “សម្រាប់ការរចនាផ្នែកកាមេរ៉ាវិញ គឺកាន់តែអែមតែម្ដង ហើយបើ និយាយពីសមត្ថភាពវិញ មកលើកនេះ គឺធ្វើការបានល្អជាងមុនខ្លាំង ដូចជាការគណនាប្លង់បានច្បាស់ជាងមុន ការផលិតទឹកពណ៌បានត្រឹមត្រូវ សមត្ថភាពថតពេលយប់បានភ្លឺច្បាស់ជាងមុន ជាពិសេសការថតជាវីដេអូនៅពេលរាត្រី” ។

ថាហើយថា កំពូលតួឯក Samsung Galaxy S25 Series ជំនាន់ចុងក្រោយនេះមានសមត្ថភាពខ្លាំង អស្ចារ្យម្ល៉ឹងៗ បើមិនផ្ទុះការសរសើរទើបចម្លែក! មិនអ៊ីចឹងហ្អីហ្វេនៗ? ប្រសិនបើចង់ជ្រាបកាន់តែច្បាស់ថា តើសមត្ថភាពខ្លាំងប៉ុនណា កុំភ្លេចទៅតេស្ដសាកមើលទាំងអ្នកគ្នា! សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់ ឬ តេស្តដោយផ្ទាល់ដៃនៅតាមហាងទំនើបសាមសុង ដែលមានទីតាំងនៅក្នុងផ្សារទំនើប ជីប ម៉ុង មេហ្គាម៉ល 271 ជាន់ផ្ទាល់ដី ឬ ក៏អាចចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬ ក៏អាចធ្វើការទំនាក់ទំនងទៅកាន់ ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាមរយៈទូរសព្ទលេខ៖ 1800-20 32 32!



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *