នៅក្នុងខួបកំណើតវ័យ ៣៧ឆ្នាំ ដែលនឹងមកដល់នៅថ្ងៃ១៨ ខែសីហា G-Dragon បានចែករំលែកក្ដីស្រឡាញ់ត្រឡប់ទៅកាន់អ្នកគាំទ្រវិញ ដោយបានចែកកាហ្វេ ១៨៨ កែវនៅ ១៤ ហាងកាហ្វេផ្សេងគ្នា សរុបចំនួន ២ ៦៣២កែវ។

យោងតាមសេចក្ដីប្រកាសបានឱ្យដឹងថា៖ “នៅថ្ងៃទី ១៨ ខែសីហា ខាងមុខ ដើម្បីអបអរថ្ងៃកំណើតរបស់ G-Dragon យើងបានរៀបចំកាដូតិចតួចនៅបណ្ដាហាងកាហ្វេដែលសមាជិក FAM របស់យើងបានជ្រើសរើសរៀបចំធ្វើពិធីខួបកំណើត ដើម្បីបង្ហាញពីការដឹងគុណរបស់យើងសម្រាប់ក្ដីស្រឡាញ់ និងការគាំទ្រឥតឈប់ឈររបស់អ្នក”។
ស្របទៅតាមសេចក្ដីប្រកាស ហាងកាហ្វេទាំង ១៤កន្លែងនោះ គឺជាហាងកាហ្វេដែលក្រុមអ្នកគាំទ្ររបស់ G-Dragon បានជ្រើសរើសរៀបចំសម្រាប់អបអរខួបកំណើតរបស់អាយដលរូបនេះ មានទីតាំងជុំវិញប្រទេសកូរ៉េខាងត្បូង រួមមាន Gallery Cafe BIAS នៅសង្កាត់ Hongdae ហាង Oneinamilion នៅសង្កាត់ Yongsan ទីក្រុងសេអ៊ូល និងហាង Cafe Moment នៅក្នុងទីក្រុង Busan ជាដើម។
ឯចំនួនកែវកាហ្វេ ១៨៨កែវទៅតាមហាងនីមួយៗនេះ ក៏មានអត្ថន័យបង្កប់ដែរ ដោយផ្អែកទៅតាមនិមិត្តសញ្ញា FANPLUS គឺ “ONE” + “188” ទន្ទឹមគ្នានឹងឆ្នាំកំណើត ១៩៨៨ ដោយអ្នកគាំទ្រអាចទៅយកនៅតាមហាងកាហ្វេដែលបានកំណត់ក្នុងថ្ងៃទី១៨ ខែសីហា ខាងមុខនេះ៕
























Account
Security
Favourite Content