ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៣ ជាថ្ងៃខួបគម្រប់ ៣០ ឆ្នាំរបស់ម្ចាស់បទ «វីរនារី» គឺអ្នកនាង ទេព បូព្រឹក្ស។ មិនឱ្យរំលងឱកាសពិសេសនេះដាច់ខាត តារារ៉េបល្បីឈ្មោះ ជី ដេវីត បានដឹកដៃអ្នកម៉ាក់របស់ Albert ថតរូបលក្ខណៈគ្រួសារយ៉ាងសប្បាយរីករាយ ទុកជាអនុស្សាវរីយ៍ដ៏គួរឱ្យចងចាំសម្រាប់គ្រួសារតូចមួយនេះ។





ក្រៅពីថតរូបហើយនោះ ប៉ាប៉ារូបសង្ហានេះក៏បានបង្ហោះសារជូនពរគូស្នេហ៍យ៉ាងមានអត្ថន័យមិនអាចកាត់ថ្លៃបានផងដែរ។ ប៉ាប៉ា Albert រៀបរាប់ថា « Happy birthday to our TOP OF THE LADY We Love you so much. អរគុណរយៈពេលប៉ុន្មាមឆ្នាំមកនេះដែលតស៊ូកាន់ដៃគ្នារហូតដល់ទីទួលសុភមង្គលមួយយ៉ាងពេញលេញ អ្នកជាមនុស្សស្រីពូកែ រឹងមាំ និង ជាមនុស្សស្រីដែលអស្ចារ្យ ជាកិត្តិយសខ្ញុំណាស់ដែលបានរួមដំណើរជីវិតជាមួយអ្នក Tep Boprek »។

ក្រឡេកទៅមើល ម្ចាស់បទ «My សង្សា» ឯណោះវវិញ ក៏បង្ហោះរូបថតស្អាតៗជាកាដូជូនខ្លួនឯងក្នុងថ្ងៃខួបកំណើតឆ្នាំនេះ ថែមទាំងឆ្លៀតស៊កសៀតពាក្យសម្តីថា «តិចឆ្នាំក្រោយថែមសមាជិកមួយទៀតទៅ» តែក៏ភ្ជាប់មកជាមួយពាក្យថា «លលេង» ទៅវិញ។

អ្នកគាំទ្រយ៉ាងច្រើនកុះករ បានចូលទៅ Comment ពាក្យពេជន៍ល្អៗ ជូនពរទៅកាន់ អ្នកនាង ទេព បូព្រឹក្ស នាងឱកាសថ្ងៃខួបគម្រប់ ៣០ ឆ្នាំនេះ៕























Account
Security
Favourite Content