ហួសពីស្ដាយ! ក្រុមចម្រៀង ១០ក្រុមដែលអាចល្បីដល់កំពូល តែបែរជាត្រូវអស់កេរ្តិ៍ឈ្មោះដោយសាររឿងអាស្រូវ

ការពិតមិនអាចប្រកែកមួយគឺ ប្រជាប្រិយភាពរបស់ក្រុម K-Pop មិនមែនពឹងផ្អែកតែលើទេពកោសល្យ និងជំនាញរបស់ពួកគេនោះទេ។ ជាធម្មតា មានកត្តាជាច្រើនដែលអាចប៉ះពាល់ដល់ប្រជាប្រិយភាពរបស់ក្រុម ដូចជារឿងអាស្រូវ ការប្តឹងផ្តល់ ឬការមិនយកចិត្តទុកដាក់ពីក្រុមហ៊ុន។ ផ្អែកតាមគេហទំព័រ Koreaboo ដែលដកស្រង់មតិភាគច្រើនរបស់អ្នកលេងអ៊ិនធឺណិត ខាងក្រោមនេះគឺក្រុមចម្រៀង ១០ក្រុមដែល​អាចនឹងល្បីខ្លាំងជាងអ្វីដែលពួកគេទទួលបានបើគ្មានរឿងរ៉ាវមិនល្អកើតឡើងលើក្រុមរបស់ពួកគេ៖

១. B.A.P

B.A.P គឺជាក្រុមជំនាន់ទី៣ ដែលអាចនឹងល្បីប្រជែងគ្នានឹង EXO និង BTS ដែរ ប៉ុន្តែរឿងក្ដីរបស់ពួកគេជាមួយ TS Entertainment ដែលបានបែងចែកប្រាក់ចំណូលឱ្យពួកគេមិនសមរម្យ បានធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់ពួកគេត្រូវសាបរលាបរហូតដល់រំសាយក្រុម។

២. T-ARA

មុនមានរឿងអាស្រូវថាមានការ Bully សមាជិកក្រុមម្នាក់ T-ARA មានប្រជាប្រិយភាពខ្លាំង ហើយត្រូវបានគេមើលឃើញថាអាចប្រកួតប្រជែងជាមួយក្រុម Girls’ Generation។ សម្រាប់អ្នកគាំទ្រជាច្រើន T-ara គឺជាក្រុមដែលជួបរឿងធ្ងន់ធ្ងរ និងអយុត្តិធម៌បំផុត ប៉ុន្តែពួកគេនៅតែបន្តចេញបទចម្រៀងមានគុណភាពជាហូរហែ និងប្រឹងប្រែងយ៉ាងអស់ពីសមត្ថភាព។

៣. AB6IX

មួយឆ្នាំបន្ទាប់ពីការបង្ហាញខ្លួនដំបូងរបស់ AB6IX អតីតសមាជិក និងជាមេក្រុម Lim Youngmin ត្រូវបានចាប់ខ្លួនដោយសារផឹកស្រា និងបើកបរ។ មនុស្ស​ជា​ច្រើន​ជឿ​ថា​រឿង​អាស្រូវ​នេះ បាន​ប៉ះ​ពាល់​ដល់​កំណើន​ប្រជាប្រិយភាព​របស់​ពួក​គេ។

៤. PENTAGON

មនុស្សជាច្រើនអាចមិនបានចាត់ទុកថានេះជារឿងអាស្រូវ ប៉ុន្តែការចាកចេញរបស់អតីតសមាជិក DAWN ទាក់ទងនឹងទំនាក់ទំនងជាមួយ HyunA ត្រូវបានគេជឿថាបានប៉ះពាល់យ៉ាងអវិជ្ជមានដល់ប្រជាប្រិយភាពរបស់ក្រុមពួកគេ។ អ្នកគាំទ្រជឿថា CUBE Entertainment មិនបានព្យាយាមគ្រប់គ្រាន់សម្រាប់ក្រុមនេះទេ។

៥. iKON

ខណៈដែលប្រជាប្រិយភាពក្រុម iKON កំពុងឡើងខ្លាំងក្រោយចេញបទ “Love Scenario” សមាជិកសំខាន់ម្នាក់គឺ B.I ក៏មានរឿងអាស្រូវគ្រឿងញៀននិងត្រូវចាកចេញពីក្រុម។ អ្នកគាំទ្រជាច្រើនចាត់ទុកការចាកចេញរបស់ B.I ជាកត្តាធំមួយដែលប៉ះពាល់ដល់ប្រជាប្រិយភាពរបស់ក្រុម។

៦. MOMOLAND

MOMOLAND បានកើនប្រជាប្រិយភាពខ្លាំងជាមួយការចេញបទ “Bboom Bboom” ។ ទោះជាយ៉ាងណាក៏ដោយ កត្តារួមផ្សំរួមទាំងការគ្រប់គ្រងមិនត្រឹមត្រូវរបស់ MLD Entertainment និងពាក្យចចាមអារ៉ាមអំពីការមិនគោរព BTS គឺជាអ្វីដែលមនុស្សជាច្រើនជឿថាជាហេតុផលនាំទៅដល់ការរំសាយក្រុមរបស់ពួកគេ។

៧. FIFTY FIFTY

គ្រាន់តែចេញបទដំបូង “Cupid” ប្រជាប្រិយភាពរបស់ FIFTY FIFTY ​ក៏ផ្ទុះខ្លាំង រួម​ទាំងមានការផ្សព្វផ្សាយ​នៅ​អាមេរិក​ផង​ដែរ។ ប៉ុន្តែមិនបានប៉ុន្មានក៏មាន​ការ​ប្ដឹង​តវ៉ារវាងសមាជិកក្រុមនិងផលិតកម្ម ដែល​ជា​លទ្ធផល​មាន​តែ Keena នៅ​បន្តជា​សមាជិក​ក្រុម។

៨. X1

ដោយសាររឿងអាស្រូវនៃការក្លែងបន្លំក្នុងកម្មវិធី Mnet ក្រុម X1 ដែលជាក្រុមឈ្នះពីកម្មវិធី Produce X 101 ត្រូវបានរំសាយភ្លាមៗយ៉ាងគួរឱ្យសោកស្ដាយ បន្ទាប់ពីអាល់ប៊ុមរបស់គេបានចេញផ្សាយហើយទទួលជោគជ័យយ៉ាងខ្លាំង។

៩. TVXQ/JYJ

ខណៈពេលដែលការចាកចេញទាក់ទងនឹងបណ្តឹងរបស់ Jaejoong, Junsu, និង Yoochun មានរយៈពេលជាងមួយទសវត្សរ៍មុន អ្នកគាំទ្រខ្លះនៅតែជឿថាតើ TVXQ នឹងអាចពេញនិយមខ្លាំងបើសិនពួកគេនៅជុំសមាជិកទាំង៥នាក់។ បើទោះជាសមាជិកទាំង​បី​បានបង្កើត​ជាក្រុមថ្មី JYJ ប៉ុន្តែ​ក៏ត្រូវ​ស៊ូទ្រាំ​នឹង​ការ​ជាប់ក្នុង​បញ្ជី​ខ្មៅ​ដែល​ទើប​តែ​បាន​បញ្ចប់​កាល​ពី​ពេល​ថ្មីៗ​នេះប៉ុណ្ណោះ។

១០. MONSTA X

ខណៈប្រជាប្រិយភាពអន្តរជាតិរបស់ MONSTA X កំពុងកើនឡើងខ្លាំង ការចាកចេញរបស់ Wonho ដោយសារតែការចោទប្រកាន់មិនត្រឹមត្រូវ ត្រូវបានគេមើលឃើញថាជាកត្តាមួយដែលជះឥទ្ធិពលអវិជ្ជមានដល់ការលូតលាស់របស់ក្រុម ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម