កាលពីយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ តារាចម្រៀងរ៉េបកម្ពស់ 1.88cm ទើបទម្លាក់បទចម្រៀងថ្មីមួយបទចំណងជើងថា បុប្ផាអង្គរ (សង្រ្កាន្តកម្ពុជា ២០២៣ ) ស្តាប់ទៅសប្បាយៗរំសាយអារម្មណ៍ តែក៏លាយឡំចង្វាក់ Hip Hop ផងដែរ។

បទថ្មីនេះត្រូវចិត្តអ្នកគាំទ្រលោកស្តូកតែម្តង ព្រោះចង្វាក់ភ្លេង អត្ថន័យ ពិសេសដាក់រួមបញ្ចូលគ្នារវាងទម្រង់សិល្បៈបុរាណ និងសម័យ ស្តាប់ទៅពិតជាប្លែកអារម្មណ៍ ទាញចិត្តអ្នកគាំទ្រឱ្យចូលទៅបញ្ចេញមតិយោបល់ផ្សេងៗ ក្នុងនោះមានទាំងការលើកសរសើរ និងការទទូចចង់ឱ្យតារាចម្រៀងនេះទម្លាក់បទថ្មីៗបន្ថែមទៀត។
មានការលើកឡើងថា បទ «បុប្ផាអង្គរ» អាចផ្ទុះខ្លាំងជាងនេះទៀត ប្រសិនតារារ៉េបរូបនេះ ផលិតចេញជាវីដេអូ MV មានសាច់រឿង និងទេសភាពស្អាតៗ ព្រោះកន្លងមកវីដេអូ MV ចម្រៀងដែលលោកថតប្រកបដោយគុណភាព មើលទៅត្រជាក់ភ្នែកតែម្តង។ ខណៈបទ «បុប្ផាអង្គរ» កំពុងផ្ទុះការគាំទ្រយ៉ាងខ្លាំងក្លា ប៉ាប៉ារូបនេះ ស្រាប់តែប្រកាសឱ្យអ្នកគាំទ្រដឹងតាមរយៈ Comment ថា បើសិនជាពេលវេលាអាចដកឃ្លាបាន លោកនឹងទម្លាក់បទញាក់មួយបទនៅប៉ុន្មានថ្ងៃខាងមុខនេះ។

គ្រាន់តែឃើញ ជី ដេវីដ Comment បែបនេះភ្លាម អ្នកគាំទ្រលោកជាច្រើនបានចូលរួមទទូចសុំឱ្យលោកចេញបទញាក់ទាំងនោះឱ្យបានឆាប់ៗ ហើយខ្លះទៀតសុំឱ្យលោកចេះបទ «រាំញីកែងជើង» ជា Version ថ្មី ថែមទៀតផង។ ប៉ុន្តែ ពេលនេះគេនៅមិនទាន់ឃើញមានការឆ្លើយតបណាមួយនោះឡើយ ចំពោះការចង់ឱ្យចេញបទ «រាំញីកែងជើង» Version ថ្មី។
ក្រៅពីទម្លាក់បទចម្រៀងថ្មីៗទុកឱ្យហ្វេនស្តាប់ថ្ងៃបុណ្យចូលឆ្នាំខ្មែរហើយនោះ គូស្នេហ៍ តារាចម្រៀងយេៗ ទេព បូព្រឹក្ស ក៏បានកំពុងត្រៀមរៀបចំការប្រគំតន្រ្តីខ្នាតអន្តរជាតិនឹងការធ្វើជាម្ចាស់ផ្ទះដំបូងបំផុតក្នុងទំព័រថ្មីនៃយុគសម័យតន្រ្តី FFF ASEAN PARTY BY STING នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ នៅសណ្ឋាគាររកាំបូឌីយ៉ាណា ចាប់ពីម៉ោងបួនរសៀលតទៅ។ ការប្រគំតន្រ្តីខ្នាតអន្តរជាតិនេះ នឹងមានការចូលរួមពីសិល្បករអន្តរជាតិជាច្រើនរូបមកពីបណ្តាប្រទេសចំនួនបួននៃតំបន់អាស៊ាន៕

























Account
Security
Favourite Content