ទោះឆ្ងាយស្រុកកំណើតយូរ តែអតីតបវរកញ្ញា ស៊ុន ស្រីមុំ បានបង្ហាញខ្លួននៅខ្មែរយ៉ាងភ្ញាក់ផ្អើលម្ដងទៀត ថែមទាំងឆ្លៀតថតសម្អាងការ

អ្នកនាង ស៊ុន ស្រីមុំ ដែលធ្លាប់ជាបវរកញ្ញាតំណាងកម្ពុជាប្រកួតលើឆាកអន្តរជាតិកាលអំឡុងឆ្នាំ ២០០៦ បាន​ចាក​ចេញ​ឆ្ងាយ​ពី​ស្រុក​កំណើត ទៅ​ជ្រកកោន​នៅ​អូស្ត្រាលី​ជិត ២ ទសវត្សរ៍​មក​ហើយ ទើបតែ​ថ្មី​ៗ​​អតីត​បវរកញ្ញា​តំណាង​កម្ពុជា​រូប​នេះ បាន​ត្រឡប់​មក​ទឹកដីកំណើត​វិញ​យ៉ាង​ភ្ញាក់ផ្អើល​ជា​ទី​បំផុត។

តារា​ម៉ូ​ដែល​រាង​ខ្ពស់​ស្រឡះ និង​ជា​បវរកញ្ញា​ជើងចាស់ ស៊ុន ស្រីមុំ បាន​មក​ស្រុក​កំណើត​នា​បំណាច់​ឆ្នាំ ២០២៥ នេះ បាន​ចំណាយ​ពេល​ជួបជុំ​ក្រុម​គ្រួសារ​សាច់ញាតិ និង​មិត្តភ័ក្ដិ​អ្នក​សិល្បៈ​ចាស់​ៗ​ខ្លះ​ៗ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ អ្វី​ដែល​គួរឲ្យ​ចាប់​អារម្មណ៍​ខ្លាំង អតីត​តារា​ម៉ូដែល​សម្បុរ​ស្រអែម​ស្រស់​រូប​នេះ បាន​ឆ្លៀត​ពេល​ថត​ឈុត​សម្លៀកបំពាក់​រដូវ​កាល​ថ្មី​ឲ្យ​សម្អាងការ​ល្បី​ឈ្មោះ «កោះ​កេរ្តិ៍» ថែម​ទៀត​ផង។

វ័យ​ជ្រេ​បន្តិច​ក៏​ពិតមែន តែ​រូប​សម្រស់​របស់​តារា​ម៉ូដែល​រូប​នេះ នៅតែ​ស្រស់​ស្អាត​ខ្លាំង​ពេល​គ្រង​ឈុត​សម្លៀកបំពាក់​កូន​ក្រមុំ​តាម​បែប​ប្រពៃណី​ខ្មែរ​ខ្មែរ មើល​ទៅ​ពិតជា​ល្អល្អះ​ស័ក្ដិសម​ជា​ស្ត្រីខ្មែរ​ដែល​ទន់ភ្លន់​តែ​មិន​ទន់ជ្រាយ។

ឃ្លាត​ឆ្ងាយ​ពី​ស្រុក​កំណើត​រយៈពេល​ច្រើន​ឆ្នាំ អ្នកនាង ស៊ុន ស្រីមុំ ដែល​ធ្លាប់​គ្រង​តំណែង Miss World Cambodia 2006 ទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ Miss World 2006 នៅ​ឯ​ប្រទេស​ប៉ូឡូញ បាន​បង្ហាញ​ក្ដី​នឹករលឹក​ចំពោះ​មិត្តភ័ក្ដិ បងប្អូន និង​មិត្តភ័ក្ដិ​អ្នក​សិល្បៈ​រួម​ជំនាន់ ពិសេស​ការងារ​សិល្បៈ​ផ្សេង​ៗ​ដែល​ធ្លាប់​ធ្វើ​កន្លង​មក មិនថា ការងារ​ជា​តារា​ម៉ូដែល បវរកញ្ញា ការ​ថត​ផ្សព្វផ្សាយ ឬ​ការ​សម្ដែង​អ្វី​ឡើយ។

ដ្បិត​ចាក​ឆ្ងាយ​ពី​វិស័យ​សិល្បៈ​ច្រើន​ឆ្នាំ តែ​គ្រប់​យ៉ាង​ដិតដាម​ជាប់​ក្នុង​ចិត្ត​អ្នកនាង​ជានិច្ច ហើយ​ទោះបីជា​ទៅ​រស់នៅ​ឯនាយ​សមុទ្រ​ឆ្ងាយ​ប៉ុណ្ណា ក៏​ចិត្ត​នៅ​តែ​នឹក ហើយ​ស្រលាញ់​ការងារ​សិល្បៈ​ដូច​ដើម​គ្មាន​អ្វី​ប្រួល​ប្រែ ព្រោះ​ដួងចិត្ត​របស់​តារា​ម៉ូដែល​រូប​នេះ​នៅ តែ​ចង់​ភ្ជាប់​ជាមួយ​វិស័យ​សិល្បៈ​តាំងពី​ដើម​មក។

អ្នកនាង ស៊ុន ស្រីមុំ ធ្លាប់​ជា​តារា​ស្រី​មាន​ឈ្មោះ​បោះ​សំឡេង​ម្នាក់​ក្នុង​រង្វង់​សិល្បៈខ្មែរ កាលពី​អំឡុង​ដើមឆ្នាំ ២០០០ ដែល​កាលនោះអ្នកនាងជាតារាម៉ូដែលចំណុះក្រោមសាលាបង្រៀនបង្ហាញម៉ូដ សាពណ៌ របស់​លោកស្រី សាពណ៌ រិនដល។ ក្រៅពី​អាជីព​ជា​តារា​ម៉ូដែល អ្នកនាង ស៊ុន ស្រីមុំ ធ្លាប់​ជា​អតីត​កីឡា​ការិនី​ជម្រើស​ជាតិ​បាល់បោះ និង​គ្រូអប់រំកាយនៅវិទ្យាល័យព្រះយុគន្ធរ និង​បញ្ចប់​ការ​សិក្សា​ផ្នែកអក្សរសាស្រ្តខ្មែរនៅ «សាកលវិទ្យាល័យ ខេមរៈ»។

មិនតែប៉ុណ្ណោះ អ្នកនាង​ធ្លាប់​ជា​គណៈកម្មការ ការ​ប្រកួត​កីឡា​បាល់​បោះ​ទូទាំង​ប្រទេស និង​ធ្លាប់​បាន​ចូលរួម​ធ្វើ​គណៈ​មេ​ប្រយោគ​ដាក់​ពិន្ទុ​កម្មវិធី​ប្រកួត​កញ្ញា​ឯក​ថ្នាក់​ជាតិ​ជាច្រើន​ទៀត​ផង ពោល​គឺ​តាំងពី​វិស័យ​បវរកញ្ញា​នៅ​កម្ពុជា​ពុំ​ទាន់​ទទួល​ការ​គាំទ្រ​ខ្លាំង​ដូច​ពេល​បច្ចុប្បន្ន​មក​ម្ល៉េះ។

ម៉ូដែល​ជើង​ចាស់​រូប​នេះ​ក៏​ធ្លាប់​បាន​ចូលរួម​កម្មវិធី​ដើរ​បង្ហាញ​ម៉ូដ​ព្រឹត្តិការណ៍​ជាតិ-អន្តរជាតិ​តូច​ធំ​​ជាច្រើន និង​ធ្លាប់​បង្ហាញ​ខ្លួន​តាម​ស៉្បត​ពាណិជ្ជកម្ម , សូម្បី​តែ​ទៅ​រស់​នៅ​អូស្ត្រាលី ក៏​អ្នកនាង​ឆ្លៀត​ពេល​សម្ដែង MV ឲ្យ​សិល្បករ​អូស្ត្រាលី និង​បាន​ធ្វើ​ជា​ម៉ូដែល​ថត​ម៉ូដ​ឲ្យ​ហាង​សម្លៀកបំពាក់​នៅ​ទី​នោះ​ថែម​ទៀត​ផង។ ទៀតសោត អតីត​បវរកញ្ញា​កម្ពុជា​រូប​នេះ​ក៏​ធ្វើជា​គ្រូ​បង្រៀន​ភាសា​ខ្មែរ​ដល់​អ្នក​រស់នៅ​ប្រទេស​អូស្ត្រាលី​ផង​ដែរ។

តារា​ម៉ូដែល ស៊ុន ស្រីមុំ ក៏​ធ្លាប់​ នាំ​យក​ទង់ជាតិ​ខ្មែរ​ទៅ​ត្រដាង​លើ​ឆាក​អន្តរជាតិ​ដោយ​មោទនភាព​ចំនួន ៣ដង រួមមាន៖ ទី១. កម្មវិធី Miss Tourism Queen International 2006 នៅ​ទីក្រុង​សៀងហៃ ប្រទេស​ចិន ក្នុងឆ្នាំ២០០៦, ទី២. កម្មវិធី Miss World 2006 នៅ​ប៉ូឡូញ ក្នុងឆ្នាំ ២០០៦ ដែល​កាល​នោះមាន ១០៤ ប្រទេសជុំវិញពិភពលោកចូលរួមប្រកួតប្រជែង និងទី៣. កម្មវិធី Miss Tourism International 2006 នៅ​ក័ងចូវ ប្រទេស​ចិន។

តាមរយៈ​បទពិសោធន៍​ការងារ​ក្នុង និង​ក្រៅ​សិល្បៈ រួម​ទាំង​ស្នាដៃ​សិល្បៈ​ជាច្រើន​នា​ពេល​នោះ ជា​កត្តា​ជំរុញ​ដ៏​សំខាន់​ជួយ​ឲ្យ​កេរ្តិ៍ឈ្មោះ​របស់​អ្នកនាង​ល្បី​សុះសាយ​រហូត​មក​ទល់​ពេល​នេះ ទោះ​អ្នកនាង​មិន​មាន​ស្នាដៃ​សិល្បៈ​ច្រើន​ដូច​មុន តែ​អ្នក​រួម​អាជីព និង​សិស្ស​ប្អូន​ជំនាន់​ក្រោយ​នៅតែ​ចងចាំ​ស្នាដៃ​ចាស់​របស់​តារា​ម៉ូដែល​រៀមច្បង​រូប​នេះ​ទុក​ក្នុង​ចិត្ត​ជានិច្ច៕

រូបភាព៖ ផ្ដល់ឲ្យ



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ

Billboard  ហ្វីលីពីន បញ្ចូលឈ្មោះ វណ្ណដា ​ក្នុង​ចំណោម​សិល្បករ ១៥រូប កំពុង​រួមចំណែកកំណត់ទិសដៅថ្មី​វិស័យ​ហ៊ីបហប​នៅ​អាស៊ីអាគ្នេយ៍

កំពូល​តារា​រ៉េប វណ្ណដា នៅតែ​ធ្វើឲ្យ​អ្នក​គាំទ្រ​មាន​មោទនភាព និង​ភ្ញាក់ផ្អើល ដោយ​ថ្មី​ៗ​នេះ​លោក​បាន​បង្ហាញ​មុខ​នៅ Billboard Philippine។ វណ្ណដា ដែល​ជា​សិល្បករ​

ចូលរួមម្ដងទៀតហើយ! ប្រេនខ្មែរ ALmée Couture នឹងទៅ New York Fashion Week 2026 ខែក្រោយនេះ

ជា​ថ្មី​ម្ដង​ទៀត​ប្រេន​សម្លៀកបំពាក់​កូន​ខ្មែរ​ដែល​ល្បី​លំដាប់​អន្តរជាតិ ALmée Couture ដែល​កសាង​ឡើង​ដោយ​ដៃ​ស្ត្រី​វ័យ​ក្មេង​ដ៏​ស្រស់​ស្អាតTaing Sokhang។ កាលពី​

CSFF ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា

កាលពី​ថ្ងៃ ២១ ខែ សីហា ឆ្នាំ ២០២៦ កន្លង​ទៅ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា (CTB) និង​មហោស្រពភាពយន្តខ្លីចតុមុខ (CSFF)

ប្រទេសអូស្ត្រាលីប្រកាសហាមឃាត់មិនឱ្យបទចម្រៀងបង្កើតដោយ AI ចូលតារាងចម្រៀងផ្លូវការណាមួយឡើយ

ថ្មីៗនេះសមាគមឧស្សាហកម្មថតសំឡេងអូស្ត្រាលី (ARIA) បានចេញវិធានការថ្មីដោយហាមឃាត់បទចម្រៀងដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត

មកស្គាល់ពីត្បូង Zircon ខៀវ របស់ខេត្តរតនគិរី ល្បីសុះសាយរហូតដល់ក្រុមហ៊ុន LV ជ្រើសច្នៃគ្រឿងអលង្ការតម្លៃមហាសាល

ដូច​ដែល​ដឹង​ស្រាប់​ហើយ​ថា កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​ល្បី​រឿង​ក្រោយ​ក្រុមហ៊ុន Louis Vuitton របស់​បារាំង បាន​ច្នៃ​ត្បូង Zircon ខៀវ របស់​ខេត្ត​រតនគិរី នៃ​ប្រទេស​

«កន្លាស់អាវរូបចាបទាំងគ្រាប់» បច្ចុប្បន្នក្លាយជាគ្រឿងតុបតែង​លម្អ​កាយា​កូនក្រមុំ ក្នុងថ្ងៃមង្គលការ

សម្ដេច​ព្រះ​វររាជ​នី នាថ វ័ណ ជា​ម្ចាស់ «កន្លាស់​ចាប​ទាំង​គ្រាប់» ដ៏​ប្រណីត កាលពី​អតីតកាល បាន​កំពុង​ក្លាយ​ជា​គ្រឿងអលង្ការ​ដ៏​ថ្លៃថ្លា នា​ថ្ងៃ​មង្គលការ​កូន​ក្រមុំ



Leave a Reply

Your email address will not be published.Required fields are marked *