នៅព្រឹកថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៥ កន្លងទៅនេះ មហោស្រពសិល្បៈ «បុណ្យភូមិមានជើង» បានចាប់ផ្តើមប្រារព្ធហើយនៅក្នុងទឹកដីខេត្តព្រះវិហារ ដោយពិធីបើកដំបូងបានរៀបចំឡើងនៅបរិវេណប្រាសាទកោះកេរ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក។

ក្នុងនោះដែរ កម្មវិធីដំបូងនៃ មហោស្រពសិល្បៈ «បុណ្យភូមិមានជើង» បានចាប់ផ្តើមតាំងពីព្រលឹមវេលាម៉ោង ៦ ព្រឹក ដែលជាកម្មវិធី “រត់ចម្ងាយខ្លី” នៅជុំវិញប្រាសាទកោះកេរ ជាការរត់រួមគ្នាដើម្បីសន្តិភាព និងសិទ្ធិកុមារ ក្នុងទិវាកុមារពិភពលោកឆ្នាំ ២០២៥ ដែល មហោស្រពសិល្បៈបុណ្យភូមិមានជើង បានសហការរៀបចំជាមួយនឹង UNICEF Cambodia។

កម្មវិធីរត់ចម្ងាយខ្លីនេះ ទទួលបានការចូលរួមយ៉ាងច្រើនពីសំណាក់ ថ្នាក់ដឹកនាំខេត្ត អជពវ រដ្ឋបាលស្រុក កុមារៗសិស្សនិសិត បងប្អូនប្រជាពលរដ្ធ ស្ថាប័នពាក់ព័ន្ធ និង ឡេឡេប្រាង្គ (យុវជនស្ម័គ្រចិត្ត) សរុបចំនួនមិនតិចជាង ១០០០នាក់ពោរពេញដោយស្នាមញញឹម។
ចូលរួមទាំងអស់គ្នាសម្រាប់ ថ្ងៃទី ២២ ២៣ វិច្ឆិកា នៅឯវិទ្យាល័យ ជា ស៊ីម ត្បែងមានជ័យ ខេត្តព្រះវិហារ ដោយមានសកម្មភាពជាច្រើន ដូចជា សម្មភាពអប់រំនៅភូមិ UNICEF ល្បែងកម្សាន្ត សិល្បៈបុរាណ របាំ តួត្លុក ពេទ្យសិល្បៈ និងតន្រ្តីសម័យ៕


































Account
Security
Favourite Content