Tao អតីត​សមាជិក​ EXO ប្រកាសរៀបការ​ជាមួយ​គូស្នេហ៍ជាអតីតតារា SM ដូចគ្នានៅ​ខែ​តុលា ដោយមានការរៀបចំធំមិនធម្មតា

តារាចម្រៀងនិងសម្ដែងចិន Tao ដែលត្រូវបានគេស្គាល់ផងដែរថាជាអតីត​សមាជិក​ក្រុមចម្រៀងខេប៉ុប EXO នឹងចូលរោងការ​ជាមួយ​នឹង​អតីត​អ្នក​ហ្វឹកហាត់ SM Entertainment ឈ្មោះ Xu Yiyang នៅ​ខែតុលា​នេះ។

ផ្អែកតាមសេចក្ដីរាយការណ៍របស់សារព័ត៌មានចិន Sina Entertainment នៅថ្ងៃទី ១១ ខែសីហា Tao បានប្រកាសក្នុងអំឡុងពេលថតកម្មវិធីមួយនាពេលថ្មីៗនេះថាលោកនិង Xu Yiyang នឹងរៀបចំពិធីអាពាហ៍ពិពាហ៍នៅក្នុងខែតុលា។

គូស្នេហ៍​មួយគូ​នេះ​បាន​និង​កំពុង​រៀបចំកម្មវិធីអាពាហ៍ពិពាហ៍​ដែល​ត្រូវ​បាន​ពណ៌នា​ថា​ជា «​អាពាហ៍ពិពាហ៍​ប្រចាំ​សតវត្ស​រ៍​» អស់​រយៈពេល​ប្រាំមួយ​ខែ​មក​ហើយ​។ ពិធី​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​មាន​ការ​ចូល​រួម​ពី​តារា​ល្បី​ៗ​ជា​ច្រើន ព្រមជាមួយអ្នក​គាំទ្រជាង​១០០​នាក់។ កន្លែងអង្គុយពិសេសនឹងត្រូវបានបម្រុងទុកសម្រាប់អ្នកគាំទ្រ ហើយគូស្នេហ៍មួយគូនេះត្រូវបានគេរាយការណ៍ថាកំពុងពិចារណាលើការផ្សាយបន្តផ្ទាល់កម្មវិធីអាពាហ៍ពិពាហ៍របស់ពួកគេទៀតផង។

សូមរំឭកថា Tao បានបង្ហាញខ្លួនដំបូងជាមួយ EXO ក្នុងឆ្នាំ ២០១២ ប៉ុន្តែបានចាកចេញពីក្រុមនៅឆ្នាំ ២០១៥ ដោយបានដាក់ពាក្យប្តឹងដើម្បីបញ្ចប់កិច្ចសន្យាផ្តាច់មុខរបស់ខ្លួនជាមួយ SM Entertainment ។ ចុងក្រោយ តុលាការ​បានកាត់ក្ដីឱ្យផលិតកម្ម SM ឈ្នះ ហើយចាប់​តាំង​ពី​ពេល​នោះ​មក Tao បាន​សកម្ម​ក្នុង​វិស័សិល្បៈ​ចិន។ ចំណែក តារាស្រី Xu Yiyang ត្រូវ​បាន​គេ​ស្គាល់ដំបូងក្នុងនាមជាសមាជិកមួយរូបរបស់​ក្រុម SM Rookies ក្នុង​ឆ្នាំ ២០១៦ ហើយ​បច្ចុប្បន្ន​កំពុង​មាន​សកម្មភាព​ក្នុង​ប្រទេស​ចិន​ក្នុង​នាម​ជា​តារា​ចម្រៀង និង​ជា​តារា​សម្ដែង។

អ្នក​ទាំង​ពីរ​មាន​ទំនាក់ទំនង​ស្នេហា​ដំបូង​​ក្នុង​ឆ្នាំ ២០២០ ហើយ​បាន​បង្ហាញជា​សាធារណៈ​ក្នុង​ឆ្នាំ ២០២៣​។ ពួកគេ​បាន​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍ក្លាយជាប្ដីប្រពន្ធស្របច្បាប់ ​កាលពី​ខែធ្នូ​ឆ្នាំមុន។ មុននេះប៉ុន្មានខែ ពោលគឺកាលពីខែសីហាឆ្នាំមុន គូស្នេហ៍​មួយ​គូ​នេះ​បាន​ប្រឈម​មុខ​នឹងព័ត៌មានមាន​ផ្ទៃពោះ​ និង​​សម្រាល​កូនមុនរៀបការ តែទោះជាយ៉ាងណា ទាំង Tao និង Xu Yiyang បានរក្សាភាពស្ងៀមស្ងាត់ចំពោះបញ្ហានេះ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la

មូលនិធិគ្រួសារ Herbalife (HFF) បន្តភាពជាដៃគូជាមួយអង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) នៅប្រទេសកម្ពុជា

មូលនិធិគ្រួសារ Herbalife (HFF) បានប្រកាសពីការបន្តភាពជាដៃគូជាមួយ អង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលផ្តល់

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ



Leave a Reply

Your email address will not be published.Required fields are marked *