គ្រេចជើងមិនមែនជាឧបសគ្គសម្រាប់ សំណាង អេលីណា ក្នុងការចេញទៅប្រកួតអន្តរជាតិ

Miss International Cambodia 2023​ សំណាង អេលីណា បានចាកចេញពីព្រះរាជាណាចក្រកម្ពុជាឆ្ពោះទៅប្រទេសជប៉ុន ដើម្បីចូលរួមប្រកួតកម្មវិធី Miss International 2023 កាលពីយប់ម្សិលមិញ តាម​អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

ក្នុងនោះគេឃើញមាន ហង្ស ម៉ានីតា Miss Universe Cambodia 2022 សិល្បករ-សិល្បការិនី ហ្វេនៗ និងបណ្តាហ្វេនផេកធំៗជាច្រើន រួមទាំងក្រុមការងារ CIM បាននាំគ្នាមកជូនដំណើរបវរកញ្ញាកម្ពុជារូបនេះ និងផ្តល់ជាកម្លាំងចិត្ត​ធំៗដល់នាង សម្រាប់ការចេញទៅតំណាងកម្ពុជាលើឆាកអន្តរជាតិជាលើកទី២នេះ។

ជារឿងនឹកស្មានមិនដល់ ​ អេលីណា ស្រាប់តែរអិលដួលបន្ទាប់ពីនាងចេញពី​ Check-In រួចរាល់ បណ្តាលឱ្យភ្លាត់សរសៃ ធ្វើឱ្យជើងឈឺពិបាកក្នុងការដើរ។ ប៉ុន្តែ ទោះជាយ៉ាងនេះក្តី ក៏ ​អេលីណា មិនរុញរាឡើយ ដោយនាងសុខចិត្តប្តូរស្បែកជើងកែងមកពាក់ស្បែកជើងប៉ាត់តាជំនួសវិញ រួចឡើងយន្តហោះ ហោះឆ្ពោះទៅប្រទេសជប៉ុនតែម្នាក់ឯង ដែលនេះសបញ្ជាក់ពីទឹកចិត្តដ៏មុះមុត និងទំនួលខុសត្រូវរបស់បវរកញ្ញាកម្ពុជារូបនេះ។

Miss International Cambodia 2023 រូបនេះ បានធ្វើការ update សកម្មភាពរបស់នាងជាប្រចាំ ដើម្បីឱ្យហ្វេនៗបានដឹងពីសុខទុក្ខ និងបានថ្លែកអំណរគុណដល់អ្នកគ្រប់គ្នាដែលបារម្ភ និងបានឆាតមកសួរនាំពីអាការៈជើងរបស់នាង។ 

តាមការបញ្ជាក់លើ Story របស់ អេលីណា ពេលនេះជើងរបស់នាងនៅហើមនៅឡើយ តែបានគុណបុណ្យព្រះជួយ ពេលកំពុងរង់ចាំនៅព្រលានយន្តហោះហ្វីលីពីន មានបុរសចិត្តធម៌ម្នាក់បានយកទឹកកកមកឱ្យនាងស្អំជើង ដើម្បីបំបាត់ការឈឺចាប់តាមផ្លូវ។ នាងពិតជាអរគុណសម្មានចិត្តរបស់បរុសម្នាក់នោះខ្លាំងណាស់ ដែលបានយកទឹកកកមកឱ្យនាងស្អំបន្តគ្នារហូត ទាំងដែលនាងបានសុំគាត់តែម្តងប៉ុណ្ណោះ។

ជាការលើកទឹកចិត្តខ្លួនឯង បវរកញ្ញាកម្ពុជារូបនេះ បង្ហោះឡើង «I believe in the power of praying I believe in Buddha Good things that we do will come back to us One obstacle can’t stop us»។ ការលើកឡើងខ្លីខ្លឹមរបស់ អេលីណា ធ្វើឱ្យហ្វេនៗអ្នកគាំទ្រនាងកាន់តែមានកម្លាំងចិត្ត និងជឿជាក់ថានាងនឹងធ្វើបានល្អក្នុងការប្រកួត Miss International 2023។

ក្រឡេកទៅមើល បងប្អូនស្រីសែស្រឡាយ Miss Universe Cambodia ឯណោះវិញ ដ្បិតមានតែ ​​ហង្ស ម៉ានីតា ម្នាក់បានមកចូលរួមជូនដំណើរផ្ទាល់ តែបងប្អូនស្រីៗផ្សេងទៀត រួមមាន ​រឿន ណាត ,រ៉េត សារីតា និង ងិន ម៉ារ៉ាឌី នាំគ្នាបង្ហោះពាក្យជូនពរ និងផ្តល់កម្លាងំចិត្តដល់ សំណាង អេលីណា ព្រោងព្រាតតែម្តង បង្ហាញពីទំហំចិត្ត និងក្តីស្រលាញ់ដែលមានចំពោះគ្នាទៅវិញទៅមក៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ប្រទេសជប៉ុនមានប្រជាជនអាយុចាប់ពី ១០០ ឆ្នាំឡើងទៅ លើស ១ សែននាក់

ប្រទេសជប៉ុនបានជួបប្រទះនូវការធ្លាក់ចុះនៃចំនួនប្រជាជនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែមានក្រុមអាយុមួយដែលកំពុងកើនឡើងសមាជិកថ្មីៗ ហើយមានចំនួនច្រើនជាងពេលណាៗ

អ្នកជំនួញវ័យក្មេង ងន ដេវីដសំបូរ ប្រើទុនជាង ៦លានដុល្លារ បើករោងចក្រផលិតត្រីខ នៅកម្ពុជា

ហ៊ាន​សម្រេច​ចិត្ត​ត្រឡប់​មក​កម្ពុជា ត្បិត​លោក​ជឿជាក់​​ប្រជាជន​កម្ពុជា​ថែ​របស់​ដែល​ខ្លួន​អាច​បង្កើត​បាន ហើយនេះជាហេតុផលដែលអ្នក​ជំនួញ​វ័យ​ក្មេង​ ងន ដេវីដសំបូរ ​ចំណ